Connect with us

ព័ត៌មានជាតិ

គម្រោង​មូលនិធិ​វិនិយោគ​រួម​សាធារណៈ​ ប្រកាស​បើក​ដំណើរការ​​លើកដំបូងនៅ​កម្ពុជា

បានផុស

នៅ

និយ័តករ​មូលបត្រ​កម្ពុជា បាន​ផ្តល់​អាជ្ញាប័ណ្ណ​សម្រាប់​គម្រោង​មូលនិធិ​វិនិយោគ​រួម​សាធារណៈ​លើក​ដំបូង​ក្នុង​ប្រទេស​កម្ពុជា។

លោក ស៊ូ សុជាតិ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​មូលប័ត្រ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា និយ័តករមូលបត្រកម្ពុជា​ដែលជាអាជ្ញាធរគ្រប់គ្រង ត្រួតពិនិត្យ និង​អភិវឌ្ឍ​ទីផ្សារ​មូលបត្រ​នៅកម្ពុជា បាន​ផ្តល់​អាជ្ញាបណ្ណ​សម្រាប់​​​​គម្រោង​មូលនិធិ​វិនិយោគ​រួម​​ដំបូងគេ​​ក្នុង​ប្រទេស​កម្ពុជា ដោយ​សម្លឹង​ឃើញ​ពី​សក្តានុពល​នៃ​ទីផ្សារ​គម្រោង​វិនិយោគ​រួម​នេះចំពោះ​កំណើន​សេដ្ឋកិច្ច​ជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ថា នេះ​ជា​ការ​បើក​ទីផ្សារ​ដំបូង​សម្រាប់​គម្រោង​មូលនិធិ​វិនិយោគ​រួមសាធារណៈ ដែល​ត្រូវ​បាន​ផ្តល់​អាជ្ញាបណ្ណ​ដោយ​និយតករ​មូលបត្រ​កម្ពុជា ក្នុង​ការ​កៀរគរ​ប្រមូល​មូលនិធិ​វិនិយោគ​ពី​សាធារណជនសម្រាប់​បម្រើ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា។​

លោក Gan Ben Lee នាយក​ប្រតិបត្តិ​ក្រុមហ៊ុន បេនចាវ៉ាន អ៊ែសេត មេនេចម៉ិន ដែល​ជា​ក្រុមហ៊ុន​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​និយ័តករ​មូលបត្រ​កម្ពុជា​ក្នុង​ដំណើរការ​មូលនិធិ​វិនិយោគ​រួម​សាធារណៈ​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​បាន​ដាក់​ផែនការ​ក្នុងការ​កៀរគរ​ទុន​វិនិយោគ​ឲ្យ​បាន ២០០ លាន​ដុល្លារ​ពី​សាធារណជន​លើ​មូលនិធិ​វិនិយោគ​រួម​នេះ។

លោកថា ក្នុង​នាម​ជា​មូលនិធិ​លក់​រាយ​ដំបូង​គេ ដែល​ទទួល​បាន​អាជ្ញាបណ្ណ​ពី​និយ័តករ​មូលបត្រ​កម្ពុជា នឹង​ផ្តល់​ឲ្យ​វិនិយោគិន​កម្ពុជា​អាច​ធ្វើ​ពិពិធកម្ម​ការ​វិនិយោគ​បន្ថែម​លើ​ការ​វិនិយោគ​លើ​ប្រាក់​បញ្ញើ​ធនាគារ ដែល​ផ្តល់​ផល​ចំណេញ​តិច​តួច​។

មូលនិធី​វិនិយោគ​រួមនេះសាធារណជន ​អាច​ចាប់ផ្ដើម​ទុន​​វិនិយោគ​សាច់ប្រាក់​អប្បបរមា​ពី ៥០០ ដុល្លារ។ លោក Gan Ben Lee អះអាង​ថា តាមរយៈ​គម្រោង​វិនិយោគ​នេះ ប្រជាជនកម្ពុជា​នឹង​លែងត្រូវការធ្វើដំណើរ​ទៅកាន់មជ្ឍមណ្ឌល​ហិរញ្ញវត្ថុ​នៅ​បរទេស ដើម្បី​ទទួល​បាន​ឱកាស​វិនិយោគ​នៅ​ក្រៅប្រទេស​ទៀត​ឡើយ។

យ៉ាងណាមិញ បើ​តាម​លោក ស៊ូ សុជាតិ គម្រោង​វិនិយោគ​រួម​នេះ​មិន​ធានា​ថា​អ្នក​ដាក់​ទុន​វិនិយោគ​ត្រូវ​តែ​ទទួល​បាន​ប្រាក់​ចំណេញ​នោះ​ទេ។ យ៉ាងណាលោក​ជឿជាក់​ថា ដោយសារ​មូលនិធី​​​វិនិយោគ​រួម​នេះវិនិយោគ​តាម​ផ្សារ​ហ៊ុន​ធំៗដូចជា​នៅទីក្រុង​តូក្យូ អីចឹង​ឱកាស​ចំណេញ​បាន​ខ្ពស់​បើ​ប្រៀបធៀប​គម្រោង​វិនិយោគ​ដទៃ​ទៀត។

លោក​បន្ត​ថា និយ័តករ​កម្ពុជាក៏​នឹង​ពិនិត្យ​តាមដាន​លើ​ប្រតិត្តិការ​វិនិយោគ​នេះ ដើម្បី​ធានា​បាន​ប្រសិទ្ធភាព​ការ​វិនិយោគ​ចំ​គោលដៅ​ដែលបម្រើ​ផល​ចំណេញ​ដល់​សាធារណជន។

ជាមួយគ្នានេះ​ដែរ បើតាមលោក ស៊ូ សុជាតិ ក្រុមហ៊ុន​​បានប្រកាស​នឹង​បែងចែក​ទុន​វិនិយោគ​ចំនួន ១០% ដែល​ប្រមូល​បាន​​ពី​សាធារណជន​​វិនិយោគ​នៅ​ក្នុង​ផ្សារ​មូលបត្រ​កម្ពុជា ដើម្បី​គាំទ្រ​ដល់​ការ​វិយោគ​នៅ​ក្នុង​ស្រុក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម