Connect with us

សេដ្ឋកិច្ច

ថៃ រកបានការវិនិយោគជិត ៨.៥ ពាន់លានដុល្លារពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗ​របស់ អាមេរិក

បានផុស

នៅ

ប្រទេសថៃ​​ទទួលបានការវិនិយោគជាង ៣០០ ពាន់លានបាត ឬប្រហែលជិត ៨.៥ ពាន់លានដុល្លារពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាមេរិក​ដូចជា Amazon Web Service, Google និង​ Microsoft ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន Amazon Web Service នឹងវិនិយោគចំនួន ១៩០ ពាន់លានបាតស្មើនឹងប្រហែល​ ៥ ពាន់លានដុល្លារក្នុងការបង្កើតមជ្ឈមណ្ឌលទិន្នន័យ AWS Asia Pacific ក្នុងទីក្រុងបាងកករយៈពេល ១៥ ឆ្នាំ ដែលនឹងក្លាយជាមជ្ឈមណ្ឌលទិន្នន័យខ្នាតយក្សដំបូងបង្អស់របស់ថៃ ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនក៏ចាប់អារម្មណ៍លើបច្ចេកវិទ្យា AI, ការវិភាគទិន្នន័យ និងសេវាអ៊ីនធឺណិតជាដើម ។

ចំណែក ក្រុមហ៊ុន Microsoft ដែលបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយថៃ នឹងលើកកម្ពស់ការប្រកួតប្រជែងក្នុងវិស័យបច្ចេកវិទ្យាឌីជីថល និងអនុញ្ញាតឲ្យថៃផ្តល់សេវាអេឡិចត្រូនិចបន្ថែមទៀតកាន់តែមានប្រសិទ្ធភាព ។

ចំពោះ Google វិញ បានវិនិយោគ​លើមជ្ឈមណ្ឌលទិន្នន័យ​ធំៗក្នុងប្រទេសថៃ ដែលនឹងជំរុញការប្រកួតប្រជែងក្នុងឧស្សាហកម្មឌីជីថល និងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ខណៈការវិនិយោគនេះធ្វើឡើង នៅពេលដែលលោកនាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន បានជួបជាមួយមេដឹកនាំកំពូលរបស់ក្រុមហ៊ុនទាំង ៣ លើទឹកដីនៃសហរដ្ឋអាមរិក ៕​

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Bangkok Post

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម