សេដ្ឋកិច្ច
ត្រឹមដើមខែ ១១ ថៃ មានទេសចរចូលលេងកម្សាន្តជាង ២៣ លាននាក់ និងកើបលុយ ២៧ ពាន់លានដុល្លារ
ចាប់ពីថ្ងៃទី១ ខែមករាដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ប្រទេសថៃទទួលបានទេសចរបរទេសជាង ២៣ លាននាក់ និងសរុបជាទឹកប្រាក់បានចំនួន ២៧ ពាន់លានដុល្លារ ខណៈគោលដៅទេសចរថៃនៅឆ្នាំនេះមានដល់ទៅ ២៨ លាននាក់ឯណោះ ។

យោងតាមក្រសួងទេសចរណ៍ និងកីឡាបានឲ្យដឹងថា ម៉ាឡេស៊ីឈរនៅលំដាប់កំពូលក្នុងបញ្ជីភ្ញៀវបរទេសដែលមកកាន់ប្រទេសថៃ ដែលមានចំនួនជាង ៣.៨២ លាននាក់ បន្ទាប់មកគឺចិន មានជាង ២.៩ លាននាក់, កូរ៉េខាងត្បូងមានចំនួន ១.៣៧ លាននាក់, ឥណ្ឌាមាន ១.៣៥ លាននាក់ និងរុស្ស៊ីចំនួន ១.១៧ លាននាក់ ។
តាមការបញ្ជាក់របស់លោកស្រីរដ្ឋមន្ត្រី Sudawan Wangsuphakijkosol បានឲ្យដឹងថា មានជនបរទេសជាង ៦១ ម៉ឺននាក់ចូលមកប្រទែសថៃ ក្នុងអំឡុងថ្ងៃទី៦ ដល់ថ្ងៃទី ១២ ខែវិច្ឆិកា ឬប្រហែល ៨៧,៣០០ នាក់ជារៀងរាល់ថ្ងៃ ដែលខ្ពស់ជាងមធ្យមភាគក្នុងសប្តាហ៍មុន ៩.៦១ ភាគរយដែលមានប្រមាណ ៥៣,៥៦៧ នាក់ប្រចាំថ្ងៃ ។

ទន្ទឹមនោះ លំហូរនៃចំនួនទេសចរដ៏ច្រើនកាលពីសប្តាហ៍មុននេះ ក៏ដោយសារតែថ្ងៃឈប់សម្រាក Diwali នៅក្នុងប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ស្របពេលអ្នកទេសចរម៉ាឡេស៊ីដែលបានមកកម្សាន្តនៅថៃកើនឡើងជិត ៥ ម៉ឺននាក់ ឬ ២៨.៦៥ ភាគរយខ្ពស់ជាងសប្តាហ៍មុន ។
គួរបញ្ជាក់ថា ថៃរំពឹងនឹងមានជនបរទេសកាន់តែច្រើនឡើងមកម្សាន្តនៅសប្តាហ៍ក្រោយ ដោយសារចំនួនជើងហោះហើរកាន់តែខ្ពស់ និងការមកដល់នៃរដូវរងាផង ស្របពេលក៏មានការលើកលែងតម្លៃទិដ្ឋាការសម្រាប់ភ្ញៀវទេសចរមកពីចិន កាហ្សាក់ស្ថាន និងឥណ្ឌា ក៏ដូចជាទិដ្ឋាការរយៈពេលវែងសម្រាប់ជនជាតិរុស្ស៊ី ដែលជាការរួមចំណែកដល់ចំនួនភ្ញៀវទេសចរកាន់តែច្រើននៅមុនដំណាច់ឆ្នាំនេះ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ The Nation
ចុចអាន៖ ថៃ រកបានការវិនិយោគជិត ៨.៥ ពាន់លានដុល្លារពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗ របស់ អាមេរិក

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ