សេដ្ឋកិច្ច
IMF ៖ កម្ពុជា ស្ថិតក្នុងចំណោមប្រទេសកំពូលទាំង ២០ មានកំណើនសេដ្ឋកិច្ចលឿននៅឆ្នាំ ២០២៤
យោងតាមការព្យាករណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹងថា កម្ពុជានឹងស្ថិតក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតទាំង ២០ នៅទូទាំងពិភពលោកក្នុងឆ្នាំ ២០២៤ ជាមួយកំណើនផលិតផលក្នុងស្រុកសរុប (GDP) នឹងកើនឡើង ៦.១ ភាគរយ ។

តាមរយៈរបាយការណ៍នេះបានបង្ហាញថា ប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតក្នុងចំណោមប្រទេសកំពូលទាំង ២០ នៅលើពិភពលោកនៅឆ្នាំ ២០២៤ នោះគឺមកពីអាស៊ី និងអនុតំបន់សាហារ៉ាអាហ្រ្វិក ។
ចំពោះប្រទេសដែលមានកំណើនផលិតផលក្នុងស្រុក (GDP) ខ្ពស់ជាងគេដែលត្រូវបាន IMF ព្យាករណ៍នោះគឺ តំបន់រដ្ឋបាលពិសេសម៉ាកាវនៃប្រទេសចិន ដែលនឹងមានកំណើន ២៧.២ ភាគរយនៅឆ្នាំ ២០២៤ ខណៈប្រទេសហ្គីយ៉ាន ស្ថិតនៅលំដាប់លេខ ២ មានកំណើន ២៦.៦ ភាគរយ ។ សម្រាប់ប្រទេសឥណ្ឌា មានកំណើនត្រឹមតែ ៦.៣ ភាគរយប៉ុណ្ណោះ ។

ដោយឡែក នៅក្នុងតំបន់អាស៊ានវិញក្រៅពីកម្ពុជា, ប្រទេសហ្វីលីពីន នឹងមានកំណើនសេដ្ឋកិច្ច ៥.៩ ភាគរយ ខណៈវៀតណាម នឹងមានកំណើន ៥.៨ ភាគរយសម្រាប់ឆ្នាំ ២០២៤ ។
គួរបញ្ជាក់ថា មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោកជាមធ្យមនឹងមានកំណើន ២.៩ ភាគរយនៅឆ្នាំ ២០២៤ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ VN Economy

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ