សេដ្ឋកិច្ច
ចិន នៅតែជាដៃគូវិនិយោគកំពូលរបស់ ឡាវ
បើយោងតាមលោក Khamjane Vongphosy រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគឡាវបានឲ្យដឹងថា ចិននៅតែជាដៃគូវិនិយោគកំពូលរបស់ប្រទេសឡាវ ដោយមានការវិនិយោគលើគម្រោងជាង ៩០០ នៅគ្រប់វិស័យទាំងអស់ និងសរុបជាទឹកប្រាក់មានប្រមាណជាង ១៣ ពាន់លានដុល្លារ ។

ការលើកឡើងនេះកើតមានឡើងនៅក្នុងកិច្ចប្រជុំផ្លាស់ប្តូរយោបល់លើកទី ៧ នៅក្នុងទីក្រុងវៀងច័ន្ទន៍ រវាងរដ្ឋាភិបាលឡាវ និងពាណិជ្ជករចិន ដោយមានការចូលរួមពីអនុរដ្ឋមន្ត្រី តំណាងសភាពាណិជ្ជកម្មចិន និងអ្នកពាក់ព័ន្ធធុរកិច្ច ចិន-ឡាវ ស្តីពីបទពិសោធន៍ បញ្ហាប្រឈម និងអនុសាសន៍របស់សហគ្រាសចិនដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសឡាវ ។
ការវិនិយោគរបស់ចិន បានចូលទៅកាន់គ្រប់ផ្នែកទាំងអស់លើគ្រប់វិស័យរបស់ឡាវ ដោយរួមមាន ការរុករករ៉ែ វិស័យថាមពល សេវាកម្ម ឧស្សាហកម្ម សិប្បកម្ម ដឹកជញ្ជូន និងសេវាសុខភាពសារធារណៈជាដើម ។

ស្របពេលជាមួយគ្នានេះ កាលពីឆ្នាំ ២០២២ ក្រុមហ៊ុនចិនចំនួន ៣០ បានវិនិយោគនៅទូទាំងប្រទេសឡាវ ដែលមានតម្លៃសរុបដល់ចំនួន ៣៣៩ លានដុល្លារ ។
ដោយឡែក ក្រៅពីវិនិយោគិន ប្រទេសចិនក៏ជាទីផ្សារនាំចេញកំពូលរបស់ប្រទេសឡាវផងដែរ ។ ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ ១៩ ទោះបីជាមានការធ្លាក់ចុះសេដ្ឋកិច្ចក៏ដោយ ប៉ុន្តែតម្លៃពាណិជ្ជកម្មរវាងឡាវ និងចិននៅតែបន្តកើនឡើង ខណៈកាលពីឆ្នាំមុនបានកើនដល់ ៣១ ភាគរយ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Laotian times
ចុចអាន៖ កត្តាមួយចំនួននាំឲ្យទេសចរ ចិន មិនសូវទៅលេងកម្សាន្តនៅ ថៃ ដូចមុន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង