Connect with us

សេដ្ឋកិច្ច

ឡាវ ដាក់គោលដៅពង្រឹងពាណិជ្ជកម្មតាមអនឡាញដើម្បីលើកកម្ពស់វិស័យ SME

បានផុស

នៅ

រដ្ឋាភិបាលឡាវបានពង្រឹងបន្ថែមទៅលើពាណិជ្ជកម្មអេឡិចត្រូនិក ជាគោលដៅយុទ្ធសាស្ត្រដ៏សំខាន់ ចាប់ពីពេលនេះទៅដល់ឆ្នាំ ២០២៥​ ដោយផ្តោតសំខាន់លើការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម (SME) ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Latthana Douangboupha អគ្គនាយករងនៃនាយកដ្ឋានជំរុញសហគ្រាសធុនតូច និងមធ្យម (SME) ក្រោមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវបញ្ជាក់ថា គោលបំណងបង្កើតគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្មអេឡិចត្រូនិកនេះ គឺដើម្បីពង្រឹងសហគ្រាសធុនតូច និងមធ្យមក្នុងយុគសម័យឌីជីថល ។

បច្ចុប្បន្ន ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងប្រទេសឡាវ ជាពិសេសក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ ១៩ ដែលជំរុញឲ្យរដ្ឋាភិបាលឡាវទទួលស្គាល់តម្រូវការសម្រាប់បទប្បញ្ញត្តិច្បាស់លាស់ដើម្បីការពារវិនិយោគិន ។

ស្របពេលជាមួយគ្នានេះ ការចេញច្បាប់ថ្មីមួយដែលគាំទ្រដល់កំណើននៃពាណិជ្ជកម្មអេឡិចត្រូនិច ក៏បានបង្កើនទំនុកចិត្តបន្ថែមទៀតទៅដល់ប្រតិបត្តិការឌីជីថល ក្នុងចំណោមពាណិជ្ជករ និងអ្នកប្រើប្រាស់ឡាវជាដើម ។

គួរឲ្យដឹងថា ចាប់តាំងពីការអនុវត្តច្បាប់ស្តីពីប្រតិបត្តិការអេឡិចត្រូនិកក្នុងឆ្នាំ ២០១២​ និងច្បាប់ស្តីពីពាណិជ្ជកម្មអេឡិចត្រូនិកក្នុងឆ្នាំ ២០២១ មក រដ្ឋាភិបាលឡាវបានស្រាវជ្រាវយ៉ាងសកម្មនូវគំនិតផ្តួចផ្តើមដើម្បីជំរុញកំណើន និងបង្កើតប្រាក់ចំណូលពីពាណិជ្ជកម្មអេឡិចត្រូនិកមួយនេះផងដែរ ​៕

ប្រែសម្រួល៖ នាង​ រតនៈ

ប្រភព៖​ Laotian Times

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

មីយ៉ាន់ម៉ារងការខូចខាតធ្ងន់ធ្ងរទូទាំងប្រទេស ខណៈចំនួនអ្នកស្លាប់បន្តកើនឡើង

ព័ត៌មានជាតិ១០ នាទីutes មុន

កម្ពុជាបានទទួលបានការសាទរលើការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មពី WTO ​

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

អាជ្ញាធរ​ក្រុង​បាងកក​ ប្រកាស​ថា ខុនដូ​ចំនួន​៦​គ្មាន​សុវត្ថិភាព​ទៀត​ឡើយ​​បន្ទាប់​ពី​រញ្ជួយ​ដី

សន្តិសុខសង្គម២២ នាទីutes មុន

សំណុំរឿងឃាតកម្ម សម្លាប់ក្មេងស្រីនៅស្រុកអង្គរជុំ នគរបាលខេត្តសៀមរាប បង្ក្រាបបានហើយ

ព័ត៌មានជាតិ២៣ នាទីutes មុន

ខេត្ត​កំពង់ចាម​ជា​ខេត្តដំបូងគេ​ បញ្ចប់ការងារវាស់វែងដីធ្លី​ជូនពលរដ្ឋ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម