Connect with us

សេដ្ឋកិច្ច

ត្រឹមពេល ១០ ខែដំបូងនៃឆ្នាំនេះ រុស្ស៊ី ប្រមូលពន្ធបានជាង ៤២៨ ពាន់លានដុល្លារ

បានផុស

នៅ

​បើយោងតាមប្រធាន​សេវា​ពន្ធ​សហព័ន្ធរុស្ស៊ី (FTS) បានឲ្យដឹងថា រុស្ស៊ីប្រមូលពន្ធបានជាង ៤២៨ ពាន់លានដុល្លារសម្រាប់រយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ ដោយកើនឡើង ១០ ភាគរយ​ស្មើនឹង ៤១ ពាន់លានដុល្លារ បើប្រៀបធៀបនឹងឆ្នាំមុន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Daniil Egorov ប្រធាន FTS ដែលបានជួបជាមួយលោកប្រធានាធិបតី Vladimir Putin កាលពីថ្ងៃអង្គារបាននិយាយថា តួលេខពន្ធឆ្នាំនេះប្រមូលបាន ៤២៨ ពាន់លានដុល្លាររួចហើយក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០២៣ នេះ ។ ចំពោះតួលេខនេះដែរ បានកើនឡើង ៤១ ពាន់លានដុល្លារ បើប្រៀបធៀបនឹងឆ្នាំមុន ហើយរំពឹងថា សេវាពន្ធនឹងកើនឡើង ៩ ភាគរយក្នុងរយៈពេលពេញមួយឆ្នាំ ។

ដោយឡែក​ពេញមួយឆ្នាំមុន​ រុស្ស៊ីប្រមូលពន្ធសរុបបាន ៤៧៨ ពាន់លានដុល្លារ ខណៈនៅក្នុងឆ្នាំនេះ រំពឹងប្រមូលបានចំនួន ៥២៣ ពាន់លានដុល្លារ ។

ទន្ទឹមនឹងនេះ ប្រាក់ចំណូលក្រៅពីប្រេង និងឧស្ម័ន, បង្កាន់ដៃពន្ធលើប្រាក់ចំណូលចន្លោះខែមករា និងខែតុលា បានកើនឡើង ២០ ភាគរយ ហើយពន្ធលើតម្លៃបន្ថែម (VAT) បានកើនឡើង ១១ ភាគរយ ។ បន្ថែមពីនេះ ពន្ធធានារ៉ាប់រងកើនឡើង ២៩ ភាគរយ ហើយពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួនបានកើនឡើង ១៣ ភាគរយ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

សមាគមធុរកិច្ចធំៗ​ពីរចាប់ដៃគ្នាដើម្បីលើកកម្ពស់​វិស័យ GFT និងភស្តុភារកម្មនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

​​កង​​ទ័ព​យោធាមីយ៉ាន់ម៉ានិងចលនា​​តស៊ូ​បង្កើន​ការ​​ប្រយុទ្ធ​ដណ្តើម​កាន់កាប់តំបន់កំពង់ផែ​វិនិយោគ​​ដោយ​ចិន​​

ព័ត៌មានជាតិ១៣ នាទីutes មុន

សម្តេច ម៉ែន សំអន ៖ ស្ត្រីនៅគ្រប់អង្គភាព ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីសម្រេចនូវសមិទ្ធផល និងជោគជ័យថ្មីៗ របស់ក្រសួង

ព័ត៌មានជាតិ១៥ នាទីutes មុន

គ្រូម្នាក់នៅខេត្តមណ្ឌលគិរី បង្រៀនសិស្សនៅក្រោមផ្ទះខ្លួនអស់៨ឆ្នាំ អំពាវនាវសុំជំនួយសាលា ១បន្ទប់

ព័ត៌មានជាតិ១៧ នាទីutes មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

Sokha Hotels

ព័ត៌មានពេញនិយម