Connect with us

សេដ្ឋកិច្ច

តម្លៃប្រេងពិភពលោកបន្តធ្លាក់ចុះ បន្ទាប់ពី OPEC+ លើកពេលប្រជុំ​

បានផុស

នៅ

តម្លៃប្រេងបានបន្តធ្លាក់ចុះកាលពីថ្ងៃពុធ បន្ទាប់ពីក្រុមនៃប្រទេសផលិតប្រេង OPEC+ ពន្យាពេលជួបប្រជុំដែលគ្រោងរៀបចំឡើងនៅថ្ងៃអាទិត្យ ហើយរំពឹងនឹងពិភាក្សាអំពីការកាត់បន្ថយការផ្គត់ផ្គង់ប្រេងពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេងអាមេរិក West Texas Intermediate (WTI) បានធ្លាក់ចុះ ៤.៦ ភាគរយ មកលក់ក្នុងតម្លៃត្រឹមតែ ៧៤.២១ ដុល្លារក្នុងមួយបារ៉ែល ។ សម្រាប់ប្រេងឆៅ​ម៉ាក Brent បានធ្លាក់ចុះ ៤.៣​ ភាគរយ​ ដោយដាក់លក់ក្នុងតម្លៃ​ ៧៨.៨៨ ដុល្លារក្នុងមួយបារ៉ែល ។

ក្រុមប្រទេសផលិតប្រេង OPEC+ នឹងពន្យារពេលកិច្ចប្រជុំគោលនយោបាយរបស់ខ្លួនក្នុងរយៈពេល ៤ ថ្ងៃរហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកាវិញ ខណៈចំពោះមូលហេតុវិញ OPEC+ មិនបានបញ្ជាក់នោះឡើយ ។

ទោះយ៉ាងណា បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters បានបញ្ជាក់ថា ការពន្យារពេលកិច្ចប្រជុំរបស់ OPEC+ គឺដោយសារតែការមិនចុះសម្រុងគ្នាជុំវិញកម្រិតផលិតកម្មបច្ចុប្បន្នរបស់សមាជិកមួយចំនួន ។

ដូចគ្នានេះដែរ សារព័ត៌មាន Bloomberg ក៏បានរាយការណ៍កាលពីថ្ងៃពុធអំពីភាពមិនសប្បាយចិត្តពីសំណាក់មន្រ្តីអារ៉ាប៊ីសាអូឌីតទាក់ទិននឹងកម្រិតទិន្នផលរបស់សមាជិក OPEC មួយចំនួនផងដែរ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Bangkok Post

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​លទ្ធផល​សំខាន់ៗ​​​ពីជំនួប​លើក​ទី១​​​សម្រាប់​សន្តិភាព​នៅអ៊ុយក្រែន​​​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ ៖ មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្តប៉ៃលិន ត្រូវ​រៀប​ចំ​បណ្ដុះបណ្ដាល​ឱ្យ​កាន់​តែ​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ទីផ្សារ​ការងារ

ព័ត៌មានជាតិ៩ ម៉ោង មុន

សមាជិក​សភា​អាមេរិក សន្យា​ជំរុញ​ការ​នាំ​ចេញ​ផលិតផល​ពីកម្ពុជាទៅអាមេរិក​បន្ថែមទៀត

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលករ និស្សិតកម្ពុជានៅថៃ ប្រឆាំងនឹងគម្រោងបាតុកម្មនៅកូរ៉េដែលជាការញុះញង់ពីក្រុមប្រឆាំង

ព័ត៌មានជាតិ១២ ម៉ោង មុន

អំពូលសូឡា៥០០ឈុត ត្រូវបានប្រគល់ជូនកងកម្លាំង អាជ្ញាធរ និងពលរដ្ឋស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង

Sokha Hotels

ព័ត៌មានពេញនិយម