ព័ត៌មានអន្ដរជាតិ
ថៃ ទម្លាក់គោលដៅភ្ញៀវទេសចរ ចិន មកនៅត្រឹម ៣.៥ លាននាក់ក្នុងឆ្នាំនេះ
បើយោងតាមការបញ្ជាក់ពីអជ្ញាធរទេសចរណ៍ថៃ (TAT) បានឲ្យដឹងថា ថៃទម្លាក់ក្តីសង្ឃឹមដែលរំពឹងនឹងទទួលបានទេសចរចិនពីចំនួន ៤.៤ លាននាក់មកនៅត្រឹមតែចំនួន ៣.៤ ទៅ ៣.៥ លាននាក់វិញនៅក្នុងឆ្នាំ ២០២៣ នេះ ។

នៅក្នុងឆ្នាំនេះ ថៃកំណត់គោលដៅស្វាគមន៍ភ្ញៀវទេសចរចិនចំនួន ៤.៤ លាននាក់ ដោយរដ្ឋាភិបាលបានដាក់ចេញកម្មវិធីលើកលែងទិដ្ឋការដោយឥតគិតថ្លៃដល់ប្រទេសចិនដើម្បីជំរុញកំណើនទេសចរឲ្យគ្រប់តាមគោលដៅរបស់ខ្លួន ។
ទោះបីជាមានកម្មវិធីលើកលែងទិដ្ឋាការយ៉ាងណាក៏ដោយ ប៉ុន្តែរយៈពេលជិត ១១ ខែកន្លងមកនេះ ថៃទទួលបានទេសចរចិនត្រឹមតែជាង ៣ លាននាក់ប៉ុណ្ណោះ ដែលជាមធ្យម មានតែជាង ១ ម៉ឺននាក់ក្នុងមួយថ្ងៃ ។
លោក Chattan Kunjara Na Ayudhya ទេសាភិបាលរង TAT ទទួលបន្ទុកទីផ្សារអន្តរជាតិប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកខាងត្បូងបាននិយាយថា ដោយសារសេដ្ឋកិច្ចចិនធ្លាក់ចុះទើបធ្វើឲ្យប្រជាជនព្រួយបារម្ភអំពីការចំណាយលើវិស័យទេសចរណ៍ ស្របពេលរដ្ឋាភិបាលចិនកំពុងជំរុញគោលដៅទេសចរក្នុងស្រុកដូចគ្នា ។

ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍ចិនមួយចំនួន ក៏បានលុបចោលជើងហោះហើរជាច្រើនមកកាន់ថៃទៅទៀត ដោយសារតែមិនសូវមានអ្នកធ្វើដំណើរ ។
សូមបញ្ជាក់ថា ថៃបានដាក់គោលដៅទេសចរសរុប ២៨ លាននាក់ក្នុងឆ្នាំនេះ ខណៈការមកដល់របស់ភ្ញៀវទេសចរបរទេសសរុបមានប្រហែល ២៣.៨៨ លាននាក់ប៉ុណ្ណោះ ចាប់តាំងពីដើមឆ្នាំ ២០២៣ នេះមក ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Bangkok Post
ចុចអាន៖ ក្រុមហ៊ុនអាកាសចរណ៍ ចិន ជាច្រើន ផ្អាកជើងហោះហើរមកកាន់ ថៃ ព្រោះ មានអ្នកជិះតិចពេក

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ