សេដ្ឋកិច្ច
ចិន ប្រកាសផែនការការពារផលប្រយោជន៍ក្រុមហ៊ុនបរទេសដើម្បីទាញការវិនិយោគ
បើយោងតាមការចុះផ្សាយពីទូរទស្សន៍ CCTV បានឲ្យដឹងថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រកាសផែនការបង្កើតច្បាប់ដ៏រឹងមាំមួយដើម្បីជួយការពារផលប្រយោជន៍របស់ក្រុមហ៊ុនបរទេស និងថែមទាំងផ្តល់ការគាំទ្របន្ថែមទៀតដល់វិនិយោគិនផងដែរដើម្បីជំរុញដល់ការវិនិយោគ ។

ក្នុងកិច្ចប្រជុំកំពូលជាមួយថ្នាក់ដឹកនាំបក្សកម្មុយនីស្ត ស្តីពីការពង្រឹងការអភិវឌ្ឍន៍ប្រព័ន្ធច្បាប់ដែលទាក់ទងនឹងបរទេស លោក ស៊ី ជីនពីង បានបញ្ជាក់ថា វាជាកិច្ចការងារបន្ទាន់ដែលចិនត្រូវតែចាំបាច់លើកកម្ពស់ឲ្យមានស្តង់ដាខ្ពស់សម្រាប់ការពារវិនិយោគិនបរទេស ។
បន្ថែមពីនេះ លោកក៏បានសង្កត់ធ្ងន់លើតម្រូវការ ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសដែលវិនិយោគដោយបរទេស និងផ្តល់ភាពងាយស្រួលបន្ថែមទៀតដល់ជនបរទេសដែលរស់នៅក្នុងប្រទេសចិន ។ ទន្ទឹមនឹងនេះ គោលបំណងជាមូលដ្ឋាននៃការជំរុញអភិបាលកិច្ចផ្អែកលើច្បាប់ក្នុងកិច្ចការពាក់ព័ន្ធបរទេស គឺដើម្បីការពារផលប្រយោជន៍របស់ចិនទាំងមូល ។

ទាក់ទិនជាមួយផែនការនេះ ត្រូវបានគេជឿជាក់ថា ចិនកំពុងព្យាយាមទប់ស្កាត់ការធ្លាក់ចុះនៃការវិនិយោគបរទេស ចំពេលមានទស្សនវិស័យមិនច្បាស់លាស់សម្រាប់សេដ្ឋកិច្ចរបស់ខ្លួន ។
ប៉ុន្តែវានៅតែមិនទាន់ច្បាស់នៅឡើយទេថា តើផែនការនេះនឹងជួយចិនទាក់ទាញក្រុមហ៊ុនបរទេសកម្រិតណានោះ ខណៈចិនបានកែប្រែច្បាប់ប្រឆាំងចារកម្មកាលពីខែកក្កដា ក្នុងសញ្ញាមួយបង្ហាញថា ចិនបានដាក់អាទិភាពលើការធានាសន្តិសុខជាតិជាចម្បង ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ NHK

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?