Connect with us

សេដ្ឋកិច្ច

វៀតណាម បន្តលើកលែងអាករតម្លៃបន្ថែម ២ ភាគរយទៀតនៅឆ្នាំក្រោយ

បានផុស

នៅ

វៀតណាមបានសម្រេច​បន្តលើកលែងអាករលើតម្លៃបន្ថែម (VAT) ​ចំនួន ២​ ភាគរយទៀតមកនៅត្រឹម ៨ ភាគរយ​ប៉ុណ្ណោះ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៤ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ចុះអាករលើតម្លៃបន្ថែម ២ ភាគរយនេះ គឺទៅលើប្រភេទទំនិញ និងសេវាកម្មដែលកំពុងអនុវត្តអត្រាពន្ធលើតម្លៃបន្ថែម ១០ ភាគរយ ប៉ុន្តែលើកលែងក្រុមទំនិញមួយចំនួនរួមមាន ទូរគមនាគមន៍ បច្ចេកវិទ្យាព័ត៌មាន សកម្មភាពហិរញ្ញវត្ថុ ធនាគារ មូលបត្រ ធានារ៉ាប់រង អាជីវកម្មអចលនទ្រព្យជាដើម ។

យោងតាមក្រសួងហិរញ្ញវត្ថុបានឲ្យដឹងថា ការអនុវត្តគោលនយោបាយកាត់បន្ថយអាករលើតម្លៃបន្ថែម ២ ភាគរយក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៤ ត្រូវបានគេរំពឹងថា នឹងកាត់បន្ថយចំណូលថវិការដ្ឋប្រមាណ ២៥,០០០ ពាន់លានដុង ឬប្រហែលជាង​ ១ លានដុល្លារ ។

ដំណោះស្រាយកាត់បន្ថយពន្ធលើតម្លៃបន្ថែម រួមជាមួយនឹងដំណោះស្រាយពន្ធ ថ្លៃសេវា និងបន្ទុកផ្សេងទៀត កំពុងបង្កើតលក្ខខណ្ឌដ៏អស្ចារ្យដើម្បីជួយអាជីវកម្មកាត់បន្ថយថ្លៃដើមផលិតកម្ម បង្កើនប្រាក់ចំណេញ និងបង្កើនសមត្ថភាពជំរុញតម្រូវការ ។

គួរបញ្ជាក់ថា កាលពីឆ្នាំមុន បន្ទាប់ពីអនុវត្តការបញ្ចុះអាករលើតម្លៃបន្ថែម​រយៈពេល ៣ ខែចាប់ពីខែកក្កដាដល់ខែកញ្ញា ឆ្នាំ ២០២៣ គោលនយោបាយនេះបានជួយដល់អាជីវកម្ម និងប្រជាជនចំណេញបានទឹកប្រាក់សរុបប្រមាណ ១១.៧០០ ពាន់លានដុង ឬប្រហែលជាង ៤៨ ម៉ឺនដុល្លារ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ VN Economy

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៩ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១០ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម