Connect with us

សេដ្ឋកិច្ច

ត្រឹមមួយខែវិច្ឆិកា វៀតណាម ទទួលបានភ្ញៀវទេសចរបរទេស ១.២៣ លាននាក់

បានផុស

នៅ

វៀតណាមទទួលបានភ្ញៀវបរទេសចំនួន ១.២៣ លាននាក់ក្នុងខែវិច្ឆិកាដែលជាចំនួនខ្ពស់បំផុតប្រចាំខែ ចាប់តាំងពីបើកព្រំដែនរបស់ខ្លួនឡើងវិញ ក្រោយជំងឺកូវីដ ១៩ ខណៈដែលទេសចរអឺរ៉ុបទៅកម្សាន្តច្រើនជាងគេមានដល់ ៥៨.៥ ភាគរយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមរដ្ឋបាលជាតិទេសចរណ៍វៀតណាមបានឲ្យដឹងថា ចំនួនទេសចរបរទេសដែលចូលទៅកម្សាន្តនៅវៀតណាម បានកើនឡើងដល់ ១១.២ លាននាក់ដែលខ្ពស់ជាងគោលដៅពេញមួយឆ្នាំ​ ខណៈរដ្ឋាភិបាលបានកំណត់ត្រឹមតែ ៨ លាននាក់ប៉ុណ្ណោះ ។

ដោយសារតែកំណើនលើសពីគោលដៅនេះហើយ ទើបវៀតណាមបានកំណត់គោលដៅរបស់ខ្លួនសារជាថ្មីលើតួលេខភ្ញៀវបរទេសរហូតដល់ ១៣ លាននាក់សម្រាប់ពេញមួយឆ្នាំនេះ ។​

តាមរយៈគោលនយោបាយ​លើកលែងទិដ្ឋការសម្រាប់តំបន់អឺរ៉ុប​​ កំណើននៃទេសចរបារាំងចូលទៅកាន់វៀតណាម មានដល់ ៧៣ ភាគរយ ខណៈស៊ុយអែតមាន ៨៥ ភាគរយ ។

ដោយឡែក សម្រាប់កូរ៉េខាងត្បូង នៅតែជាប្រភពនៃភ្ញៀវទេសចរច្រើនជាងគេបំផុតសម្រាប់វៀតណាម​ដែលមានដល់ ៣.២ លាននាក់នៅឆ្នាំនេះ បន្ទាប់មកចិនដីគោកមាន ១.៥ លាននាក់, តៃវ៉ាន់មាន ៧៥៨,០០០ នាក់, សហរដ្ឋអាមេរិក ៦៥៨,០០០ នាក់ និងជប៉ុនមាន ៥២៧,០០០ នាក់ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖​ VN Express

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម