Connect with us

សេដ្ឋកិច្ច

គម្រោង​លំនៅឋាន​ ម៉ន ដានី បើក​​ការ​ដ្ឋាន​សាង​សង់​«គម្រោងទី២៩» ឡើងវិញ

បានផុស

នៅ

គម្រោង​លំនៅឋាន ម៉ន ដានី ចាប់​ដៃ​គូសហការជាមួយគម្រោងលំនៅឋានភូមិដ្ឋានសន្តិភាព នៅ​ថ្ងៃ​ទី​ ១ ធ្នូ​នេះ ​បាន​​ប្រកាស​បើកការដ្ឋានសាងសង់«គម្រោងទី២៩»ឡើងវិញ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ចំការស្បូវ ភូមិដំណាក់ជ័យ ភូមិដុតកំបោរ ភូមិភាន្សា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីបើក​សម្ពោធនេះមានការអញ្ជើញចូលរួមពីលោកស្រី ម៉ន ដានី អគ្គនាយិកាគម្រោងលំនៅដ្ឋាន ខេភី ម៉ន ដានី អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន ប្រធាន​កិត្តិយស គម្រោង​លំនៅ​ដ្ឋាន​ភូមិ​សន្តិភាព​ លោក លួម ផល្លី ប្រធានគម្រោងភូមិសន្តិភាព ឯកឧត្តម​ ងួន​ សុខជាតិ​ អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម​ ​អ្នកអង្គម្ចាស់​ ស៊ីសុវត្ថិ​ សិទ្ធីដែន​ ព្រមទាំងភាគីពាក់ព័ន្ធ និង​អតិថិជន​ជា​ច្រើន​នាក់ទៀត។

ថ្លែងក្នុងពិធីនេះ លោកស្រី ម៉ន ដានី បាន​បញ្ជាក់ប្រាប់អតិថិជនរបស់គម្រោងលំនៅដ្ឋាន ម៉ន ដានី ដែល​មាន​បញ្ហា​ថា ​ក្រុមហ៊ុន​បាន​ប្រកាសបើកការដ្ឋានសាងសង់ឡើងវិញ ដើម្បី​បន្ត​អនុវត្ត​តាម​កិច្ចសន្យា​រវាងក្រុមហ៊ុន និង អតិថិជន ជាពិសេស ដើម្បី​ការពារ​ផលប្រយោជន៍អតិថិជន។ លោក​ស្រីស្នើសុំអតិថិជនបន្តជឿជាក់ និង សហការជាមួយក្រុមហ៊ុន ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ហើយក្រុមហ៊ុននៅតែមានឆន្ទៈសាងសង់នឹងប្រគល់ផ្ទះជូនអតិថិជនតាមលារសន្យា និង ពុំ​គេច​វេះ​ទៅទីណាឡើយ ហើយលោកស្រីប្ដេជ្ញាចិត្តបន្តការពារផលប្រយោជន៍របស់អតិថិជន។

គួរបញ្ជាក់ថា «គម្រោងទី២៩» គឺជាគម្រោងមួយក្នុងចំណោមគម្រោងទាំង៣១គម្រោង​របស់​ក្រុមហ៊ុន​។ ​គម្រោ​ង​នេះ ​ត្រូវ​បាន​បើក​ការដ្ឋានសាងសង់លើកដំបូងនៅក្នុងឆ្នាំ២០២១ នៅដំ​ណាក់​កាល​ដំបូង​លើ​ផ្ទៃ​ដី​១០០ហិកតា ក្នុងដើ​ម​ទុនប្រមាណជា ៥៣, ០២៥,០០០ ដុល្លារ។ ការសាង​សង់​ចាប់​ផ្ដើម​ដំណើរ​ការ​បាន​២៥% ស្ថានភាព​នៃ​ការ​រីករាល​ដាលកូវីដ-១៩ នៅ​លើ​ពិភពលោក​ក៏​បាន​ឈាន​មក​ដល់​ប្រទេសកម្ពុជា ហើយ​បាន​ជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់ទីផ្សារអចលនវត្ថុនៅកម្ពុជា ក្នុង​នោះ​​ក៏​មាន​គម្រោងលំនៅឋាន ម៉ន ដានី ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទីutes មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ១៩ នាទីutes មុន

អ្នកឃ្លាំមើលសង្គម៖ ក្រុមប្រឆាំងយកទឹកដីគេធ្វើបាតុកម្ម ធ្វើឱ្យអន្តរជាតិមើលងាយជាតិសាសន៍ខ្មែរ

ព័ត៌មានជាតិ៣៤ នាទីutes មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានជាតិ២ ម៉ោង មុន

ដើម្បីបង្ហាញការយកចិត្តទុកដាក់បងប្អូនម៉ូស្លីម កម្ពុជានឹងរៀបចំពិធីពិសាអាហារស្រាយបួសខែរ៉ម៉ាឌន

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម