Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ បញ្ចេញថវិកាជាង ២២៦ លានដុល្លារជួយដល់កសិករដាំអំពៅ

បានផុស

នៅ

រដ្ឋាភិបាលថៃបានបញ្ចេញថវិកា ៨ ពាន់លានបាត ឬ​ជាង ២២៦ លានដុល្លារ ដើម្បីជួយលើកទឹកចិត្តដល់កសិករដាំអំពៅដែលយល់ព្រមមិនដុតរបស់​សំណល់ បន្ទាប់ពីប្រមូលផលរួច ក្នុងគោលបំណង​កាត់បន្ថយ​កំហាប់ខ្យល់ពុល PM2.5 នៅក្នុងឆ្នាំប្រមូលផល ២០២២ និង ២០២៣ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមលោកស្រី Rudklao Suwankiri អ្នកនាំពាក្យរងរបស់រដ្ឋាភិបាលឲ្យដឹងថា មូលនិធិសម្រាប់គាំទ្រគម្រោង មួយនេះបានមកពីធនាគាររដ្ឋសម្រាប់កសិកម្ម និងសហករណ៍កសិកម្ម ហើយរដ្ឋាភិបាលនឹងផ្តល់ជូនកសិករ​ដែលយល់ព្រមមិនដុត​កាកសំណល់ចំនួន ១២០ បាតក្នុងមួយតោន បន្ទាប់ពីប្រមូលផលអំពៅរួច ។

សម្រាប់គម្រោងនេះដែរ​ គឺជាផ្នែកមួយក្នុងការដោះស្រាយជាបន្ទាន់នូវបញ្ហាកំហាប់ខ្យល់ពុល PM2.5 ដែលកាន់តែអាក្រក់ទៅៗជារៀងរាល់ឆ្នាំ ជាពិសេសបានប៉ះពាល់ដល់សុខភាពមនុស្សរាប់លាននាក់ ខណៈគម្រោងនេះមិនបានផ្ទុយពីច្បាប់អង្គការពាណិជ្ជកម្មពិភពលោក​ WTO ក៏ដូចជាផលិតកម្ម និងថ្លៃទំនិញឡើយ ។

ទន្ទឹមនោះ ការអនុម័តនេះគឺស្របតាមសេចក្តីសម្រេចរបស់កិច្ចប្រជុំក្រុមប្រឹក្សាអំពៅ និងស្ករ ដែលដឹកនាំដោយលេខាធិការអចិន្ត្រៃយ៍នៃក្រសួងឧស្សាហកម្ម ដែលធ្វើឡើងកាលពីថ្ងៃទី២៨ ខែកញ្ញា ដើម្បីគាំទ្រកសិករដាំអំពៅជាមួយនឹងថវិកាមិនលើសពី ៨ ពាន់លានបាត ។

ពាក់ព័ន្ធ​ជាមួយទិន្នផលវិញ ថៃរំពឹងនឹងប្រមូលផលអំពៅបាន ៨២.៤ លានតោនសម្រាប់ឆ្នាំក្រោយ ហើយការប្រើប្រាស់ស្ករក្នុងស្រុកត្រូវបានព្យាករណ៍ថា មានចំនួន ២៥.៧ លានបាវស្មើនឹង ២.៥៧ លានតោន ស្របពេលដែលកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ថៃបានដំឡើងតម្លៃស្ករក្នុងស្រុកចំនួន ២ បាតដើម្បីគាំទ្រដល់ឧស្សាហកម្មស្ករ ស ៕

ប្រែសម្រួល៖ នាង​ រតនៈ

ប្រភព៖ Bangkok Post

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ស្រុកសំឡូត
ព័ត៌មានជាតិ១៦ វិនាទី មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ៣៣ នាទីutes មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ៥៤ នាទីutes មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

ព័ត៌មានអន្ដរជាតិ៥៨ នាទីutes មុន

ហ្វីលីពីន ប្រាប់​ថា​ត្រៀម​ចុះ​កិច្ចព្រមព្រៀង​កងទ័ព​ជាមួយ​កាណាដា

ខ្យល់កន្ត្រាក់
សន្តិសុខសង្គម១ ម៉ោង មុន

ភ្លៀងលាយខ្យល់កន្ត្រាក់ រលំដើមឈើសង្កត់មនុស្សរងរបួស៣នាក់

Sokha Hotels

ព័ត៌មានពេញនិយម