សេដ្ឋកិច្ច
សមត្ថកិច្ច រកឃើញសាច់បង្កកអត់ច្បាប់ជិត៤០ម៉ឺនគ.ក្រ នៅភ្នំពេញ
ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យទីតាំងស្តុកសាច់សត្វបង្កកមួយកន្លែងនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃចន្ទ ម្សិលមិញនេះ។ ជាលទ្ធផល សមត្ថកិច្ចចម្រុះ បានរកឃើញសាច់បង្កកអត់ច្បាប់ជិត៤០ម៉ឺនគ.ក្រ។

សាច់បង្កកគ្មានឯកសារច្បាប់ទាំងនេះ រួមមាន គ្រឿងក្នុងមាន់ សាច់មាន់ សាច់ជ្រូក និងក្របី សរុប ២ ម៉ឺន ៤ ពាន់ ៤២៤ កេះ ស្មើ ៣ សែន ៧ ម៉ឺន និង ៧៨៧ គីឡូក្រាម ។ លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុខព្យាបាល បានអះអាងថា សាច់សត្វបង្កកទាំងនេះ ត្រូវបាននាំចូលពីបរទេស មកស្តុកទុកនៅក្នុងឃ្លាំង ដោយពុំទាន់មានឯកសារបញ្ជាក់ច្បាស់លាស់ឡើយ។ លោកបានគូសបញ្ជាក់ថា ក្រុមការងាររបស់លោកបានស្នើសុំទៅព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញឱ្យបិទឃ្លាំងបង្កកសាច់សត្វនេះ ជាបណ្ដោះអាសន្ន ដោយតម្រូវឱ្យម្ចាស់ទីតាំងរកឯកសារពាក់ព័ន្ធទៅបំភ្លឺនៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។

អ្នកប្រកបអាជីវកម្មលក់សាច់ និងប្រជាពលរដ្ឋជាច្រើន បានសម្តែងនូវសាទរចំពោះចំណាត់ការរបស់អាជ្ញាធរចំពោះសាច់បង្កកអត់ច្បាប់នេះ ក្នុងនោះ ក៏មានដែរលោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា។ លោក ស្រ៊ុន ពៅ បានថ្លែងអំណរដល់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្រ្កាប និងមានចំណាត់ការចំពោះបញ្ហានេះ និងបានយកចិត្តទុកដាក់ចំពោះសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជា។

ជាការកត់សម្គាល់ បញ្ហាសាច់បង្កកនេះ កំពុងក្លាយជាប្រធានបទដ៏ពេញនិយមមួយនៃការជជែកពិភាក្សាគ្នានៅក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា ជាពិសេស ពីសំណាក់អ្នកតាមដាន និងនិយមលេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។ ពួកគេសម្តែងការព្រួយបារម្ភចំពោះការហូរចូលយ៉ាងគំហកនៃសាច់បង្កកនេះពីបរទេសមកកាន់ប្រទេសកម្ពុជា ដែលសាច់បង្កកខ្លះមានរយៈពេលយូរខ្លាំងដែលអាចបង្កបញ្ហាដល់សុខភាពរបស់អ្នកបរិភោគ។ ចំណែក អ្នកប្រកបរបរចិញ្ចឹមសត្វនៅក្នុងស្រុក ក៏ចង់មានការកាត់បន្ថយឱ្យបានច្រើននូវការនាំចូលសាច់បង្កកនេះផងដែរ ពីព្រោះថា បើការនាំចូលកាន់តែច្រើន នឹងនាំប៉ះពាល់អាជីវកម្មចិញ្ចើមសត្វ និងលក់សាច់នៅក្នុងស្រុក៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ