Connect with us

សេដ្ឋកិច្ច

នៅឆ្នាំ ២០៣០ ឥណ្ឌា នឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចលំដាប់លេខ ៣ បន្ទាប់ពីអាមេរិក និងចិន

បានផុស

នៅ

ប្រទេសឥណ្ឌាត្រូវបានទីភ្នាក់ងារវាយតម្លៃ S&P Global Ratings ព្យាករណ៍​កាលពីថ្ងៃអង្គារថា នឹងត្រៀមក្លាយជាប្រទេស​មហាអំណាចសេដ្ឋកិច្ច​លំដាប់លេខ ៣ របស់ពិភពលោក​នៅឆ្នាំ ២០៣០ ជាមួយកំណើនផលិតផលក្នុងស្រុកសរុប (GDP) ឡើងដល់ ៧ ភាគរយក្នុងឆ្នាំសារពើពន្ធ ២០២៦ និង ២០២៧ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្នឥណ្ឌា​ស្ថិតនៅចំណាត់ថ្នាក់លេខ ៥ តាមពីក្រោយ​អាមេរិក​ ចិន អាល្លឺម៉ង់ និងជប៉ុន ។ ទោះយ៉ាងណា តាមរយៈរបាយការណ៍ខាងលើ ទីភ្នាក់ងារ S&P រំពឹងថា ឥណ្ឌានឹងមានកំណើនផលិតផលក្នុងស្រុកសរុប (GDP) ៦.៤ ភាគរយក្នុងឆ្នាំសារពើពន្ធ ២០២៤ បើធៀបនឹង ៧.២ ភាគរយក្នុងឆ្នាំមុនៗ ។

ស្របពេលជាមួយគ្នានេះ កំណើនត្រូវបានរំពឹងថា នឹងបន្តកើនឡើងជាមួយអត្រា ៦.៤ ភាគរយ ក្នុងឆ្នាំសារពើពន្ធ ២០២៤ និង ២០២៥ ហើយបន្តកើនដល់ ៦.៩ ភាគរយ និងឡើងដល់ ៧ ភាគរយក្នុងឆ្នាំសារពើពន្ធ ២០២៦ និង ២០២៧ ។​

បើយោងតាមរបាយការណ៍របស់ S&P បានឲ្យដឹងទៀតថា កត្តាជំរុញកំណើនទាំងនេះក៏មានការរួមចំណែកពីការអភិវឌ្ឍក្របខ័ណ្ឌដឹកជញ្ជូនដ៏រឹងមាំ ដែលជាគន្លឹះក្នុងការប្រែក្លាយប្រទេសឥណ្ឌាពីសេដ្ឋកិច្ចដែលគ្រប់គ្រងដោយសេវាកម្មទៅជាប្រទេសដែលមានឥទ្ធិពលលើការផលិត ។

ទន្ទឹមនឹងនេះ ទីផ្សារឌីជីថល ហិរញ្ញវត្ថុ ក៏ដូចជាបច្ចេកវិទ្យា និងវិស័យរថយន្ត ក៏ជាកម្លាំងជំរុញនៅពីក្រោយកំណើនសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌាផងដែរ ហើយក្នុងទីផ្សារទាំងនេះនឹងនាំសេដ្ឋកិច្ច​ឥណ្ឌា​កើនឡើង​ទ្វេរដងដល់ ៧.៣ ពាន់ពាន់លានដុល្លារនៅឆ្នាំ ២០៣០ ពីទំហំ ៣.៥ ពាន់ពាន់លានដុល្លារនៅឆ្នាំ ២០២២ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ The Economic Times

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម