Connect with us

ព័ត៌មានជាតិ

ឥទ្ធិពលចិន ក្នុង​កំណើន​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​នៅ​កម្ពុជា​​

បានផុស

នៅ

ក្នុងរយៈពេលជាងមួយទស្សវត្សរ៍កន្លងមកនេះ ទំនាក់ទំនងរវាងកម្ពុជា និងចិនត្រូវបានគេមើលឃើញថាមានភាពកាន់តែល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយដោយសារតែទំនាក់ទំនងល្អប្រសើរនេះនាំឱ្យមានលំហូរវិនិយោគ និងជំនួយយ៉ាងច្រើនរបស់ចិនចូលមកក្នុងប្រទេសកម្ពុជា។ ប្រាក់ជំនួយ និងការវិនិយោគរបស់ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីឆ្នាំ២០១៩កន្លងទៅ កម្ពុជាបានទាក់ទាញវិនិយោគផ្ទាល់ពីបរទេសក្នុងទំហំទឹកប្រាក់៣.៦ពាន់លានដុល្លារ ក្នុងនោះ៤៣% បានមកពីប្រទេសចិន។ ការវិនិយោគពីចិនបានជំរុញការដោះដូរពាណិជ្ជកម្មរទ្វេភាគីវាងកម្ពុជា និងចិនកើនឡើងដល់៩ពាន់លានដុល្លារកាលពីឆ្នាំ២០១៩កន្លងទៅ។ សម្តេច​នាយករដ្ឋមន្រ្តី តេជោ ហ៊ុន សែន បានមានប្រសាសន៍​ថា ចិនចង់ឃើញពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរកើនឡើងដល់ ១០ពាន់លានដុល្លារត្រឹមឆ្នាំ ២០២៣។

លោក បណ្ឌិត គី សិរីវឌ្ឍន៍ ​អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត​សភាកម្ពុជាមានប្រសាសន៍ថា៖ «លំហូរវិនិយោគពីចិនមកកម្ពុជាមានទំហំដល់ទៅ៣០% ដែលក្នុងនោះចិនបានវិនិយោគលើវិស័យសំណង់ កាត់ដេរ និងហេដ្ឋារចនាសម្ព័ន្ធ។ ការវិនិយោគទាំងនេះបានចូលរួមចំណែកយ៉ាងខ្លាំងដល់ដំណើរការអភិវឌ្ឍន៍នៅកម្ពុជា ជាពិសេសខាងវិស័យសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ ដែលបានបង្កើតការងារជាច្រើនកន្លែងដល់ប្រជាពលរដ្ឋកម្ពុជា។»

លោក សិរីវឌ្ឍន៍ បានបន្តថា ចំពោះការវិនិយោគ កម្ពុជាមិនមែនស្វាគមន៍តែប្រទេសចិននោះទេ គឺស្វាគមន៍គ្រប់ប្រទេសទាំងអស់នៅក្នុងពិភពលោក ដែលមានបំណងចង់រកស៊ីនៅកម្ពុជា ដូចជាសហរដ្ឋអាមេរិក សហភាពអឺិុរ៉ុប ជប៉ុន កូរ៉េ និងថៃជាដើម។

ការវិនិយោគរបស់ចិននៅកម្ពុជាគឺ ស្ថិតនៅក្នុងនយោបាយការទូតសេដ្ឋកិច្ចផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ប្រទេសចិន ដែលបានតភ្ជាប់ការទូតសេដ្ឋកិច្ចរបស់ប្រទេស៦៧នៅលើពិភពលោក ហើយកម្ពុជាជាប្រទេសមួយ ដែលបានភ្ជាប់ទំនាក់ទំនងការទូតសេដ្ឋកិច្ចជាមួយចិន ហើយទទួលបានជំនួយ និងការវិនិយោគយ៉ាងច្រើនពីប្រទេសចិន។

ខាងផ្នែកសេដ្ឋកិច្ច ចិនជាប្រទេសដែលវិនិយោគច្រើនជាងគេលើឧស្សាហកម្មកាត់ដេររបស់កម្ពុជា ដែលតំណាង ១៥ ភាគរយនៃផលិតផលក្នុងស្រុកសរុប និងដែលបង្កើតការងារបានចំនួន៧៥០,០០០កន្លែងកាលពីឆ្នាំ២០១៩។ ក្រៅពីនេះ ចិនបានវិនិយោគយ៉ាងច្រើនផងដែរលើវិស័យសំណង់ ដែលជាការរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់កម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ក្រៅពីការវិនិយោគ ចិនជាប្រទេសដែលផ្ដល់ជំនួយប្រាក់កម្ចីច្រើនជាងគេដល់កម្ពុជា ដែលជំនួយទាំងនេះភាគច្រើនផ្ដោតលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា មកទល់ពេលនេះ ចិនបានផ្ដល់ជំនួយប្រមាណ៣ពាន់លានដុល្លារដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដែលបានសាងសង់ផ្លូវ និងស្ពានសរុបប្រវែងជាង៣,០០០គ.មនៅកម្ពុជា។

លើសពីនេះ ចិនសន្យាថានឹងផ្ដល់ជំនួយបន្ថែមទៀតដល់កម្ពុជាក្នុងទំហំទឹកប្រាក់៥៨៨លានដុល្លារនៅចន្លោះឆ្នាំ២០១៩ ដល់ ឆ្នាំ២០២១។

ក្រៅពីសាងសង់ផ្លូវ និងស្ពាន ចិនបានផ្ដល់ហិរញ្ញប្បទានសាងសង់ទំនប់វារីអគ្គីសនីចំនួន៧កន្លែងនៅកម្ពុជា ដែលអាចផលិតថាមពលអគ្គីសនីបានដល់ទៅពាក់កណ្ដាលនៃតម្រូវការថាមពលអគ្គីសនីសរុបនៅកម្ពុជា។ ថាមពលអគ្គិសនីនេះមិនត្រឹមតែបានជួយដោះស្រាយបញ្ហាកង្វះខាតអគ្គីសនីនៅកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងបានជួយជំរុញដល់ការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចនៅកម្ពុជាទៀតផង។

អត្ថបទ៖ វ៉ាត វិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម២៣ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង

សន្តិសុខសង្គម១៨ ម៉ោង មុន

ករណីផ្សាយថាចោរប្លន់អ្នកសិល្បៈនៅខណ្ឌសែនសុខ៖ ស្នងការថាម្ចាស់ម៉ូតូយកម៉ូតូលក់ តែកុហកថាចោរប្លន់

Sokha Hotels

ព័ត៌មានពេញនិយម