សេដ្ឋកិច្ច
ថៃ ទំនងជាងបាត់ចំណូលជាង ៨ ពាន់លានដុល្លារពីគោលដៅទេសចរណ៍
ថៃទំនងជាបាត់បង់ចំណូលជាង ៨.៤ ពាន់លានដុល្លារពីចំណូលគោលដៅវិស័យទេសចរណ៍របស់ខ្លួនសរុបចំនួន ២.០៧ ពាន់ពាន់លានបាត ឬប្រហែលនឹង ៥៨.៧ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៣ នេះ ។

ប្រធានអាជ្ញាធរទេសចរណ៍ថៃ លោកស្រី Thapanee Kiatphaibool បាននិយាយថា ចំនួនភ្ញៀវបរទេសនៅឆ្នាំនេះ មានលើសពី ២៥ លាននាក់ គិតត្រឹមដើមខែធ្នូ ប៉ុន្តែប្រាក់ចំណូលពីការមកដល់របស់ភ្ញៀវបរទេសមានត្រឹមតែ ៣០ ពាន់លានដុល្លារប៉ុណ្ណោះ ពោលគឺទាបជាងគោលដៅរបស់រដ្ឋដែលមានចំនួនជាង ៤៥ ពាន់លានដុល្លារសម្រាប់ពេញមួយឆ្នាំ ។
សម្រាប់បំណាច់ខែធ្នូនេះ ទីភ្នាក់ងារទេសចរណ៍ប៉ាន់ប្រមាណថា នឹងមានភ្ញៀវទេសចរបរទេសចំនួន ២ លាននាក់ ជាមួយនឹងការចំណាយសរុបក្នុងអំឡុងពេលពិធីបុណ្យ រំពឹងនឹងទទួលបានចំណូលចន្លោះពី ៣៣ ទៅជិត ៣៦ ពាន់លានដុល្លារ ។

ទន្ទឹមនឹងនេះ លោកស្រី Thapanee បាននិយាយថា ការចំណាយក្នុងចំណោមភ្ញៀវបរទេសគឺមានជាង ១ ពាន់ដុល្លារ ក្នុងការធ្វើដំណើរម្តង គឺខ្ពស់ជាងកម្រិតដែលបានកត់ត្រាមុនការរាតត្បាតនៃកូវីដ ប៉ុន្តែទាបជាងការព្យាករណ៍ដែលចំនួន ១,៤០០ ដុល្លារ ។
ដោយឡែកសម្រាប់ទេសចរណ៍ក្នុងស្រុកវិញ មានការធ្វើដំណើរចំនួន ២២៨ លានដងក្នុងឆ្នាំនេះ គឺលើសពីគោលដៅរបស់រដ្ឋដែលមានចំនួន ២២០ លានដង ខណៈត្រឹមដំណាច់ឆ្នាំនេះ អ្នកដំណើរជនជាតិថៃត្រូវបានគេរំពឹងថា នឹងធ្វើដំណើរបានចំនួន ២៤០ លានដង បង្កើតចំណូលបានជាង ២២ ពាន់លានដុល្លារ ។
គួរបញ្ជាក់ថា ប្រាក់ចំណូលពីវិស័យទេសចរណ៍របស់ប្រទេសថៃនៅឆ្នាំនេះ ត្រូវបានគេទម្លាក់ការព្យាករណ៍មកត្រឹម ៥៨.៧ ពាន់លានដុល្លារពីគោលដៅជាង ៦៧ ពាន់លានដុល្លារ ៕

ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Bangkok Post

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?