សេដ្ឋកិច្ច
អ្នកជំនាញ វៀតណាម រំពឹងវត្តមានរបស់លោក ស៊ី ជីនពីង នឹងជួយជំរុញភ្ញៀវ ចិន កើនដល់ ៩០ ភាគរយ
អ្នកជំនាញឧស្សាហកម្មទេសចរណ៍វៀតណាមរំពឹងថា ដំណើរទស្សនកិច្ចនៅថ្ងៃទី១២ និងថ្ងៃទី១៣ របស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង មកកាន់ប្រទេសវៀតណាមនឹងជំរុញអត្រាស្ទុះងើបឡើងវិញនៃទីផ្សារទេសចរចិនឲ្យកើនដល់ ៩០ ភាគរយនៅឆ្នាំ ២០២៤ ។

នាយកលេខាធិការដ្ឋានក្រុមប្រឹក្សាទេសចរណ៍វៀតណាម លោក Hoang Nhan Chinh បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ហើយបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរូបនេះហើយ អាចនឹងជួយជំរុញទីផ្សារទេសចរចិនមកកាន់វៀតណាមឲ្យស្ទុះងើបឡើងវិញពី ៨០ ភាគរយទៅ ៩០ ភាគរយនៅឆ្នាំក្រោយ ។
លោក Hoang Nhan Chinh បានបញ្ជាក់ទៀតថា ទីផ្សារទេសចរចិននៅក្នុងឆ្នាំនេះ ពិតជាងើបឡើងយឺតខ្លាំងណាស់ បើប្រៀបធៀបទៅនឹងទីផ្សារធំៗប្រទេសផ្សេងទៀត ។

មិនខុសគ្នាឡើយ លោក Pham Hai Quynh នាយកវិទ្យាស្ថានអភិវឌ្ឍន៍ទេសចរណ៍អាស៊ីយល់ឃើញថា វត្តមានលោក ស៊ី នឹងជះឥទ្ធិពលវិជ្ជមានដល់ឧស្សាហកម្មទេសចរណ៍វៀតណាម ។ សក្តានុពលនៃទីផ្សារទេសចរចិននៅវៀតណាមអាចកើនឡើងម្តងទៀតនៅឆ្នាំក្រោយ ប្រសិនបើមានគោលនយោបាយជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ប្រកបដោយប្រសិទ្ធភាព ។
ទន្ទឹមនឹងនេះ ភ្ញៀវចិនក៏ចង់បានកន្លែងកម្សាន្តដែរមានសុវត្ថិភាពជាពិសេសផងដែរ ដូច្នេះវៀតណាមចាំបាច់ត្រូវផ្សព្វផ្សាយអំពីខ្លួនឯងជាគោលដៅសុវត្ថិភាព មិត្តភាព និងស្វាគមន៍សម្រាប់ភ្ញៀវទេសចរចិន ។

ពាក់ព័ន្ធនឹងការផ្សព្វផ្សាយឲ្យកាន់តែមានប្រសិទ្ធភាពវិញ មានតែបណ្តាញសង្គម WeChat និង Weibo ប៉ុណ្ណោះ ជាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ធំបំផុតរបស់ចិន ។ មិនតែប៉ុណ្ណោះ វៀតណាមគួរពិចារណាបើកការិយាល័យផ្សព្វផ្សាយទេសចរណ៍នៅក្នុងមជ្ឈមណ្ឌលសំខាន់ៗ និងរៀបចំពិធីបុណ្យវប្បធម៌វៀតណាមនៅតាមទីតាំងសំខាន់ៗក្នុងប្រទេសចិន ។
គួរបញ្ជាក់ថា ក្នុងឆ្នាំ ២០១៩ ចិនគឺជាប្រភពទេសចរណ៍ដ៏ធំបំផុតរបស់វៀតណាមដែលមានចំនួន ៥.៨ លាននាក់ ខណៈក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំនេះ ភ្ញៀវចិនមានតែ ១.៥ លាននាក់ប៉ុណ្ណោះ ហើយចំណាយជាមធ្យម ១,៨៥០ ដុល្លារ សម្រាប់ដំណើរកម្សាន្ត ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ VN Express

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ