សេដ្ឋកិច្ច
ថៃ ប្រាប់ក្រុមហ៊ុន ជប៉ុន ឲ្យងាកទៅផលិតរថយន្តអគ្គិសនីវិញ បើមិនចង់បាត់ចំណែកទីផ្សារ
នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន បានជំរុញឲ្យក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុនឆាប់ផ្លាស់ប្តូរទៅផលិតរថយន្តអគ្គិសនីបន្ថែមវិញទៅ ប្រសិនបើមិនចង់បាត់បង់ចំណែកទីផ្សារ ស្របពេលដែលចិនកំពុងតែវាយលុកយ៉ាងសម្បើមលើរថយន្តអគ្គិសនីក្នុងទីផ្សារអាស៊ីអាគ្នេយ៍ ។
លោក សេដ្ឋា បានលើកឡើងថា ក្រុមហ៊ុនជប៉ុនកំពុងតែមានភាពយឺតយ៉ាវក្នុងការផ្លាស់ប្តូរទៅកាន់ការផលិតរថយន្តអគ្គិសនី ដូច្នេះឧស្សាហកម្មរថយន្តជប៉ុនត្រូវការផ្លាស់ប្តូរជាចាំបាច់ ដើម្បីតាមទាន់និន្នាការតម្រូវការអគ្គិសនីអគ្គិសនីសកល ។
បន្ថែមពីនេះ ថៃក៏បានពិភាក្សាលើកទឹកចិត្តផ្នែកពន្ធជាមួយក្រុមហ៊ុន Toyota និង Honda ផងដែរដើម្បីជួយក្រុមហ៊ុនផលិតរថយន្តជប៉ុនទាំងនេះឲ្យរីកចម្រើនទៅកាន់ការអភិវឌ្ឍរថយន្តអគ្គិសនីវិញ ។
ការថ្លែងរបស់លោក សេដ្ឋា ថាវីស៊ីន កើតមានឡើង មុនពេលលោកនឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល ក៏ដូចជាដើម្បីប្រារព្ធខួបលើកទី ៥០ នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នៅថ្ងៃអាទិត្យសប្តាហ៍នេះ ។ លើសពីនេះ លោកនាយករដ្ឋមន្ត្រីក៏នឹងជួបជាមួយនាយកប្រតិបត្តិនៃក្រុមហ៊ុនធំៗរបស់ជប៉ុន រួមទាំងក្រុមហ៊ុនផលិតរថយន្តផងដែរ ។
គួរបញ្ជាក់ថា ក្រុមហ៊ុនជប៉ុនដែលរួមទាំងក្រុមហ៊ុន Toyota Motor Corp និង Honda Motor Co គឺជាអ្នកវិនិយោគបរទេសដ៏ធំបំផុតមកកាន់ប្រទេសថៃក្នុងរយៈពេល ៥០ ឆ្នាំចុងក្រោយនេះ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Bangkok Post
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់