សេដ្ឋកិច្ច
វៀតណាម ចំណេញការនាំចេញទំនិញថែមទៀតទៅ ចិន ក្រោយទស្សនកិច្ចរបស់លោក Xi Jinping
ក្រោយបញ្ចប់ជំនួបរវាងប្រធានាធិបតីវៀតណាមលោក Vo Van Thuong និងប្រធានាធិបតីចិនលោក Xi Jinping កាលពីពេលថ្មីៗនេះរួចហើយ ចិនត្រៀមបង្កើនការនាំចូលទំនិញពីវៀតណាមបន្ថែមទៀត ជាពិសេសលើផលិតផលកសិកម្មដែលមានគុណភាពខ្ពស់ ។

ក្នុងជំនួបនោះទៀតសោត លោក Vo Van Thuong ចង់ឲ្យវៀតណាម និងចិនចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍន៍ និងបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ ជាពិសេសក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគដ៏រឹងមាំ និងមានប្រសិទ្ធភាព ។
បន្ថែមពីនេះ លោកប្រធានាធិបតីក៏បានស្នើឲ្យបង្កើនទំនាក់ទំនងដឹកជញ្ជូន និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម បរិស្ថាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការថែទាំសុខភាពផងដែរ ។

ចំពោះលោក ស៊ី ជីនពីង វិញបានបញ្ជាក់ថា ចិននឹងបង្កើនការនាំចូលពីវៀតណាម ជាពិសេសផលិតផលកសិកម្មដែលមានគុណភាពខ្ពស់ ជំរុញសហគ្រាសចិនឲ្យបង្កើនការវិនិយោគដែលមានគុណភាព ដែលឆ្លុះបញ្ចាំងពីការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសចិន ។
ដូចគ្នាផងដែរ ប្រធានាធិបតីចិន បានបង្ហាញក្តីសង្ឃឹមសម្រាប់ការពង្រឹងមូលដ្ឋានគ្រឹះនយោបាយរវាងប្រទេសទាំងពីរ និងការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីជំរុញការងើបឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងជំរុញការតភ្ជាប់យុទ្ធសាស្ត្ររវាងសេដ្ឋកិច្ចប្រទេសទាំងពីរ ។

បើយោងតាមគយវៀតណាមបានឲ្យដឹងថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ខណៈដែលវៀតណាមគឺជាដៃគូធំបំផុតរបស់ចិននៅក្នុងអាស៊ាន ។ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឈានដល់ ១៧៥.៦ ពាន់លានដុល្លារកាលពីឆ្នាំមុន ដោយក្នុងនោះការនាំចេញរបស់វៀតណាមឈានដល់ ៥៧.៧ ពាន់លានដុល្លារ ហើយការនាំចូលវិញឈានដល់ ១១៧.៨៧ ពាន់លានដុល្លារ ។
សរុបមក គិតត្រឹមថ្ងៃទី២០ ខែតុលា ប្រទេសចិនបានជាប់ចំណាត់ថ្នាក់ទី ៦ ក្នុងចំណោមប្រទេស និងដែនដីចំនួន ១៤៣ ដែលមានការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅវៀតណាម ជាមួយនឹងគម្រោងសកម្មចំនួន ៤,១០៥ និងមានដើមទុនចុះបញ្ជីសរុបជាង ២៦.៥ ពាន់លានដុល្លារ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ VN Express
ចុចអាន ៖ លម្អិតដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលជិត ៣០ ម៉ោងរបស់ប្រធានាធិបតីចិន Xi Jinping នៅវៀតណាម

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ