Connect with us

សេដ្ឋកិច្ច

ADB ទម្លាក់ការព្យាករណ៍សេដ្ឋកិច្ច ថៃ មកនៅត្រឹម ២.៥ ភាគរយក្នុងឆ្នាំនេះ​

បានផុស

នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានទម្លាក់ការព្យាករណ៍សេដ្ឋកិច្ចសម្រាប់ប្រទេសថៃក្នុងឆ្នាំ ២០២៣ ពីកំណើន ៣.៥ ភាគរយមកត្រឹម ២.៥ ភាគរយ ដោយសារតែកត្តាធ្លាក់ចុះនៃការនាំចេញ ការកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល និងការវិនិយោគទាបពីផ្នែកសាធារណៈ និងវិស័យឯកជន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនឹងនេះ ADB ក៏បានកែសម្រួលការព្យាករណ៍សេដ្ឋកិច្ចថៃនៅឆ្នាំក្រោយផងដែរពីចំនួន​ ៣.៧ ភាគរយមក ៣.៣ ភាគរយវិញ ដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ។

ចំណែកសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកទាំងមូល, ADB បានបង្កើនការព្យាករណ៍ដល់ ៤.៩ ភាគរយ បន្ទាប់ពីតម្រូវការក្នុងស្រុកដ៏រឹងមាំបានជំរុញឲ្យមានកំណើនខ្ពស់ជាងការរំពឹងទុកនៅក្នុងប្រទេសចិន និងឥណ្ឌា ប៉ុន្កែទស្សនវិស័យសម្រាប់ឆ្នាំក្រោយ​នៅរក្សា ៤.៨ ភាគរយដដែល ។

ការ​អភិវឌ្ឍ​ទស្សនវិស័យ​របស់​អាស៊ី​នៅ​តែ​មាន​ភាព​ប្រសើរ​ បើ​ទោះ​ជា​មាន​បញ្ហា​ប្រឈម​ជា​សាកល​ក៏ដោយ ស្របពេលដែលអតិផរណានៅក្នុងតំបន់ នឹងធ្លាក់ចុះពី ៤.៤ ភាគរយពីឆ្នាំមុនមក ៣.៥ ភាគរយនៅឆ្នាំនេះ មុនពេលកើនឡើងទៅ ៣.៦ ភាគរយវិញនៅឆ្នាំ ២០២៤ ។

ដោយឡែក ហានិភ័យធ្លាក់ចុះត្រូវបានផ្សារភ្ជាប់ជាចម្បងជាមួយនឹងអត្រាការប្រាក់ខ្ពស់ជាងមុនក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ដែលអាចបង្កឲ្យមានអស្ថិរភាពហិរញ្ញវត្ថុ ។ ទន្ទឹមនឹងនេះ ការរំខានការផ្គត់ផ្គង់ដែលអាចកើតមានពីបាតុភូត El Niño និងសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ក៏អាចបង្កជាបញ្ហាប្រឈមផ្នែកថាមពល និងសន្តិសុខស្បៀង ដែលនឹងជំរុញឲ្យមានការកើនឡើងអតិផរណាផងដែរ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ The Nation

ចុចអាន៖ ថៃ ប្រាប់ក្រុមហ៊ុន ជប៉ុន ឲ្យងាកទៅផលិតរថយន្តអគ្គិសនីវិញ បើមិនចង់បាត់ ចំណែកទីផ្សារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម