Connect with us

សេដ្ឋកិច្ច

ពលរដ្ឋ​​ មិន​​គួរ​​​ប្រថុយប្រថាន ​ប្រើប្រាស់​កម្ចីខុសច្បាប់ ឬកម្ចីអនឡាញ​ក្រៅផ្លូវការនោះទេ​​

បានផុស

នៅ

ការ​ផ្តល់​កម្ចីខុសច្បាប់​ ឬកម្ចី​​អនឡាញ (គ្មានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា) បាន និងកំពុងរីកសាយភាយ ហើយក៏កំពុងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរពាក់ព័ន្ធក្នុងការទប់ស្កាត់។ ​ក្រុមហ៊ុនទាំងនោះជារឿយៗ តែងធ្វើឱ្យពលរដ្ឋមួយចំនួនធំបានធ្លាក់ខ្លួនជាប់បំណុលវ័ណ្ឌករដោយសារតែកម្ចី​មានអត្រាការប្រាក់ខ្ពស់ និងគ្មានគោលការណ៍ការពារអតិថិជនច្បាស់លាស់នោះឡើយ ហើយក្រុមហ៊ុន​មួយចំនួនបានផ្សព្វផ្សាយ​ជាសាធារណៈយ៉ាងសកម្មតាមរយៈបណ្តាញសង្គម ការចែកនាមប័ណ្ណ និងផ្ញើសារ​តាមទូរស័ព្ទជាដើម។ មិនត្រឹម​តែប៉ុណ្ណោះ មានក្រុមហ៊ុនមួយចំនួនបានគំរាមកំហែងទារប្រាក់ពីកូន​បំណុល​របស់ខ្លួនតាមរូបភាពផ្សេងៗ ដែលខុសច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជុំវិញបញ្ហានេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ធ្លាប់បានធ្វើការផ្សព្វផ្សាយជារឿយៗថា ក្រុមហ៊ុនផ្តល់​កម្ចីខុសច្បាប់ ឬកម្ចីអនឡាញដែលគ្មានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា ពួកគេធ្វើការផ្សព្វ​ផ្សាយផ្តល់​ប្រាក់​កម្ចីតាមបណ្តាញសង្គម ដោយធ្វើការអូសទាញការចាប់អារម្មណ៍ពីជនរងគ្រោះតាមរយៈ​ផ្តល់ជូនកម្ចីជាមួយ​លក្ខខណ្ឌងាយៗ ជនរងគ្រោះតម្រូវឱ្យផ្តល់នូវរូបថតអត្តសញ្ញាណប័ណ្ណ លេខទូរសព្ទ រូបភាព និងថតវីដេអូ​អាក្រាតកាយរបស់ជនរងគ្រោះជាថ្នូរនឹងការបញ្ចាំជាមួយសេវាកម្ចីអនឡាញ។ បន្ទាប់មក ក្រុមហ៊ុនទាំងនេះ បានគំរាមកំហែងជនរងគ្រោះករណីពុំបានសងប្រាក់កម្ចីដែលជាទូទៅមានការប្រាក់ដ៏ច្រើ​ន​លើសលប់ឱ្យពួកគេនោះទេ ពួកគេនឹងបង្ហោះរូបភាព ឬវីដេអូអាក្រាតកាយរបស់ជនរងគ្រោះនៅលើបណ្តាញសង្គម។

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី (LOLC) និងជាប្រធានក្រុមប្រឹក្សាភិបាល​នៃសមាគមមី​ក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា ពលរដ្ឋគួរជៀសវាងកម្ចីក្រៅផ្លូវការ ឬកម្ចីតាមអនឡាញខុសច្បាប់ ដែលអាច​ប្រឈមនឹងបញ្ហាជាច្រើ​ន​​ ដូចជាការគំរាមកំហែង គៀបសង្កត់ គ្រោះថ្នាក់ ឬរូបភាពផ្សេងៗ ដើម្បីបង្ខំឱ្យសងប្រាក់ជាមួយ​អត្រាការប្រាក់ខ្ពស់ហួសហេតុ ហើយការផ្តល់កម្ចីនោះទៀតសោត ធ្វើឡើងដោយមិនបានសិក្សាឱ្យបានច្បាស់​លាស់ពីផលប៉ះពាល់របស់អតិថិជនឡើយ។ លោកបានបន្តទៀតថា «ប្រសិនបើពលរដ្ឋមានតម្រូវការប្រាក់កម្ចី សូមងាកទៅប្រើ​ប្រាស់​កម្ចីពីគ្រឹះស្ថានផ្លូវការដែលមានអាជ្ញាបណ្ណត្រឹមត្រូវ និងយកប្រាក់កម្ចីនោះ​ទៅប្រើប្រាស់​ឱ្យចំគោលដៅ ព្រោះការប្រើប្រាស់ប្រាក់កម្ចីចំគោលដៅ វានឹងជួយឱ្យជីវភាពកាន់តែរីកចម្រើន»។

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី (LOLC)

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានយល់ស្របដូចនេះដែរថា « អ្នកខ្ចីគួរ​​ជៀសវាង ទទួលយកកម្ចីបែបនេះ »។ លោកបានជំរុញឱ្យពលរដ្ឋដែលមានតម្រូវការខ្ចីប្រាក់ គួរប្រើប្រាស់​កម្ចី​ពីគ្រឹះស្ថាន​ហិរញ្ញវត្ថុដែលស្របច្បាប់វិញ ជៀសវាងការចងការប្រាក់ក្រៅផ្លូវការ ឬកម្ចីតាមអនឡាញ ដើម្បីកុំឱ្យមានបញ្ហា ឬការគំរាម​កំហែងផ្សេងៗ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា

កន្លងមកធនាគារជាតិនៃកម្ពុជា បានថ្កោលទោសចំពោះការផ្សព្វផ្សាយព័ត៌មាន ការផ្តល់ឥណទានតាមអន​ឡាញពុំ​មានអាជ្ញាបណ្ណខុសច្បាប់គ្រប់រូបភាព និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់វិធាន​ការតាម​ផ្លូវច្បាប់ចំពោះក្រុមហ៊ុន ឬបុគ្គលដែលធ្វើសកម្មភាពល្មើសនានាតាមនីតិវិធីច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៣ នាទីutes មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម១ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការ​រាជធានី ៖ បុណ្យ​ចូលឆ្នាំខ្មែរប្រពៃណីជាតិ សមត្ថកិច្ច​ត្រៀម​កម្លាំង​ជាង​២ពាន់​នាក់ ដើម្បី​ការពារ​សន្តិសុខ​

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្អែកស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងចាក់បេតុងភ្ជាប់មុខតំណ មុននឹងដាក់ឱ្យប្រើពីថ្ងៃទី១១-១៧ ខែមេសា

ចងការប្រាក់
សន្តិសុខសង្គម១៤ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១៣ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៥ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម