Connect with us

ព័ត៌មានជាតិ

អាជីវករ​ខេត្ត​បាត់ដំបងត្អូញត្អែរការលក់ដូរ​ឆ្នាំ​នេះធ្លាក់ចុះ ក្នុងឱកាសបុណ្យ​ចូល​ឆ្នាំ​ចិន​

បានផុស

នៅ

ថ្ងៃ​ទី​១១ ​ខែ​កុម្ភៈ ​គឺ​ជា​ថ្ងៃ​សែន ​តាម​ទំនៀម​ទម្លាប់​ប្រពៃ​ណី​ចិន​ហើយ ​តែ​អ្នក​លក់​ដូរ​មាន់​ទា​ សាច់​ជ្រូក ​និង​គ្រឿង​សម្រាប់​សែន​បាន​ត្អូញ​ត្អូញត្អែរ​​ថា​ ឆ្នាំនេះ​លក់​មិន​សូវ​ដាច់​ដូច​រាល់​ឆ្នាំ​នោះ​ទេ​ គឺ​មិន​សូវ​មាន​អ្នក​មក​ទិញ​ច្រើន​ដូច​មុន​។

ក្រុម​អ្នក​លក់​ថា​ មិន​សូវ​មាន​អ្នក​មក​ផ្សារ​ដូច​ឆ្នាំ​មុន ​ប្រហែល​មក​ពី​ម្នាក់ៗ ​មិន​សូវ​មាន​លុយ​ ហើយ​ក៏​ដោយ​សារ​តែ​ខ្លាច​ឆ្លង​ជំងឺ​កូវីដ១៩ ​នេះ​ផង​មើល​ទៅ​។​​អាជីវករ​លក់​សាច់​ជ្រូក​នៅ​ផ្សារ​បឹង​ឈូក​ខេត្ត​បាត់​ដំបង​បាន​និយាយ​ថា​ មួយ​ព្រឹក​ហើយ​គាត់​លក់​ដាច់​បាន​ក្បាល​ជ្រូក​ពីរ​និង​សាច់​ជ្រូក​ប្រហែល​១០០គីឡូ ​ដែល​ខុស​ពី​ឆ្នាំ​មុន​ដែល​លក់​បាន​សាច់ ជ្រូក​បី​ទៅ ​បួន​រយ​គីឡូ និង​ក្បាល​ជ្រូក​សែន​ច្រើន​ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​អាជីវករ​និយាយ​នៅ​ពួក​គាត់​ទើប​លក់​ដាច់​គ្រាន់​បើ​នៅ​ថ្ងៃ​ទី​១០​ ខែ​កុម្ភៈ​មុន​សែន​មួយ​ថ្ងៃ​ប៉ុណ្ណោះ រាល់​ឆ្នាំ​លក់​ដាច់​មុន​ពីរ​បី​ថ្ងៃ​ឯណោះ​។​​អ្នក​លក់​សម្ភារៈ​សម្រាប់​សែន ​ដូច​ជា​លុយ​ដុល្លារ​ ធូប​ទៀន ​ផ្ទះ​ ម៉ូតូ ​ឡាន ​សម្រាប់​សែន​ជា​ដើម ​ក៏​ត្អូញត្អែរ​​ស្រដៀង​គ្នា​ដែរ​ថា ​ការ​លក់​ថយ​ចុះ​៣០​ទៅ​៤០​ភាគរយ​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន ​។​

ការ​លក់​មិន​សូវ​ដាច់​នេះ​ក្រុម​អាជីវករ​គ្រាន់​តែ​ត្អូញត្អែរ​ប៉ុណ្ណោះ ​តែ​ពួក​គាត់​ទទួល​ស្គាល់​ថា ​បច្ចុប្បន្ន​ នេះ ​បញ្ហា​ជំងឺ​កូវីដ១៩ ​ធ្វើ​ឱ្យ​ប្រជាជន​ពិបាក​រក​លុយ​ណា​មួយ​ពួក​គាត់​មាន​ការ​បារម្ភ​ពី​ការ​ឆ្លង​ជំងឺ​ កូវី​ដ១៩ ​ផង ​ទើប​មិន​សូវ​មក​កាន់​ទីផ្សារ​ ដែល​មាន​មនុស្ស​កកកុញ ​ងាយ​ប្រឈម​និង​ការ​ឆ្លង​ជំងឺ​ បាន​គ្រប់​ពេល​បាន ​ពី​ព្រោះ​ថា ប្រជាពលរដ្ឋ​បាន​យល់​ពី​វិធាន​ការ​ការពារ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ​តាម​ ការ​ផ្សព្វផ្សាយ​របស់​ក្រសួង​សុខាភិបាល​ និង​អាជ្ញាធរ​៕

សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៣១ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៣៩ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម