Connect with us

សេដ្ឋកិច្ច

មកស្គាល់ក្រុមហ៊ុនដែលឈ្នះពានរង្វាន់សហគ្រិនខ្មែរ ឆ្នាំ ២០២៣

បានផុស

នៅ

សហគ្រិនខ្មែរ បានប្រកាសជ័យលាភីជាក្រុម និងក្រុមហ៊ុនដែលបានឈ្មះការប្រកួតពានរង្វាន់សហគ្រិនខ្មែរ​ទាំង៣ប្រភេទ​ប្រចាំឆ្នាំ២០២៣ គឺពានរង្វាន់កម្រិតវិទ្យាល័យ ពានរង្វាន់ធុរកិច្ចបង្កើតថ្មី និងពានរង្វាន់សហគ្រាសធុនតូច និងមធ្យម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីប្រគល់ពានរង្វាន់សហគ្រិនខ្មែរនេះត្រូវបានធ្វើឡើង​ក្រោម​​អធិបតីភាពលោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុម​ប្រឹក្សាបរធន​បាល នៃសហគ្រិនខ្មែរ​ និងបានប្រកាសជ័យលាភីចំនួន១១ក្រុម/ក្រុមហ៊ុន ក្នុងចំណោមអ្នកដាក់ពាក្យចំនួន ៤០៣ ​ដែលជាវឌ្ឍនភាព​ដ៏សំខាន់មួយទៀតនៅក្នុងវិស័យសហគ្រិនភាពរបស់កម្ពុជា។ 

លោក ហែម វណ្ណឌី មើលឃើញថា សហគ្រិនខ្មែរ គឺជាកត្តាលីករ​ជំរុញសហគ្រិនភាព​នៅ​កម្ពុជា និងបានអនុវត្តកម្មវិធី​ជាច្រើនដែលផ្តល់អត្ថប្រយោជន៍ដល់សិស្សនិស្សិត ធុរកិច្ចបង្កើតថ្មី និង​សហគ្រាស​​ធុនតូច និងមធ្យម។ លោករដ្ឋមន្រ្តី បានបន្តថា ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ សហគ្រិនខ្មែរ បានអនុវត្តតួនាទីដ៏សំខាន់​របស់ខ្លួន​ ដោយ​បានកំណត់ចំណុច​កែលម្អ បង្កើនទំនុកចិត្តក្នុងចំណោមភាគីពាក់ព័ន្ធ សហការបង្កើតកម្មវិធីជាមួយ​ដៃគូ និងពង្រឹងយន្តការ​សហហិរញ្ញ​ប្បទាន​។ លោកបានអបអរសាទរជ័យលាភីទាំង១១ ក្រុមនេះ និងបានលើកទឹកចិត្តដល់​សហគ្រិនទាំងអស់​ឱ្យខិត​ខំចាប់យកស្តង់ដារ បច្ចេកវិទ្យាទំនើប និងបង្កើន​ប្រសិទ្ធភាព ដើម្បីរួមចំណែកដល់ប្រព័ន្ធអេកូឡូស៊ី​សហគ្រិនភាព​នៃប្រទេស​ជាតិរបស់កម្ពុជា» ។

ជាមួយគ្នានេះ លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ​នាយកប្រតិបត្តិសហគ្រិនខ្មែរបានមាន ប្រសាសន៏​ថា ក្រោយការ​អនុវត្តកម្មវិធីនេះ​អស់រយៈពេលច្រើនឆ្នាំកន្លងមក សហគ្រិនខ្មែរ បានសង្កេត ឃើញថា​កម្មវិធីនេះបានចូលរួម​លើកស្ទួយដល់វិស័យសហគ្រិនភាពនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង និង ចូលរួមកសាងបណ្ដាញ​ក្នុងប្រព័ន្ធអេកូឡូស៊ី​សហគ្រិនភាពឱ្យកាន់តែមានភាពប្រទាក់ក្រឡា និងរឹងមាំ​ តាម​រយៈការបង្កើតបរិយាកាស​អំណោយផលដល់​សហគ្រិនឱ្យបានចូល​រួមសិក្សារៀនសូត្រ, សាកល្បង សមត្ថ​ភាព, ឱកាសទទួលបានការវិនិយោគ, និងបន្តពង្រីក​អាជីវកម្ម។

សម្រាប់ជ័យលាភីនៃកម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរ​​សហគ្រាសធុនតូច​ និងមធ្យម ទាំង៤ក្រុមហ៊ុនរួមមាន៖ ជ័យលាភីលេខ១ បានទៅលើគ្រួសារលតឆានំគូឆាយ ទទួលបានពានរង្វាន់ និងទឹកប្រាក់ ២៨,​០០០,០០០ រៀល​ (៧,០០០  ដុ​​ល្លារ)។  ជ័យលាភីលេខ២ ស្វាយអង្គរ អ៊ីនធើប្រាយ ទទួលបានពានរង្វាន់ និងទឹកប្រាក់ ២៤,​០០០,០០០ រៀល (៦,០០០ ដុ​​ល្លារ)។ ជ័យលាភីលេខ៣៖ ​ម៉ាច់ ម៉ូបាល ហ៊ែលឃែរ ទទួលបានពានរង្វាន់ និងទឹកប្រាក់ ២០,​០០០,០០០ រៀល (៥,០០០ ដុ​​ល្លារ) និងជ័យលាភីលេខ៤៖ ដាំដុះ អាល់វីន ទទួលបានពានរង្វាន់ និងទឹកប្រាក់ ១៦,​០០០,០០០ រៀល (៤,០០០ ដុ​​ល្លារ)។

ចំណែកជ័យលាភីនៃកម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរ ធុរកិច្ចបង្កើតថ្មី ៤ ក្រុមហ៊ុនរួមមាន ជ័យលាភីលេខ១៖ កសិដ្ឋានកូនចៀមធម្មជាតិ ទទួលបានពានរង្វាន់ និងទឹកប្រាក់ ២០,​០០០,០០០ រៀល​ (៥,០០០ ដុ​​ល្លារ)។       ជ័យលាភីលេខ២៖ វ៉នឌើរផាស ថេកណឡជី ឯ.ក ទទួលបានពានរង្វាន់ និងទឹកប្រាក់ ១៦,​០០០,០០០​ រៀល (៤,០០០ ដុ​​ល្លារ)។ ជ័យលាភី​លេខ៣៖ ចបប៊ីហ្វាយ (ខេមបូឌា)​ ឯ.ក ទទួលបានពានរង្វាន់ និងទឹកប្រាក់ ​១២,​០០០,០០០ រៀល (៣,០០០ ដុ​​ល្លារ) និងជ័យលាភីលេខ៤៖ សាបារា បេស ហ្វូដ ឯ.ក ទទួលបានពានរង្វាន់ និងទឹកប្រាក់​​​ ៨,​០០០,០០០​ រៀល (២,០០០ ដុ​​ល្លារ)។

ដោយឡែក ជ័យលាភីនៃកម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរកម្រិតវិទ្យាល័យ ៣ក្រុមរួមមាន៖ ជ័យលាភីលេខ១៖ Kon-Nichiwa ទទួលបានពានរង្វាន់ និងទឹកប្រាក់​ ៨,​០០០,០០០​​ រៀល (២,០០០ ដុ​​ល្លារ)។ ជ័យលាភីលេខ២៖ The 3R-Youths ទទួលបានពានរង្វាន់ និងទឹកប្រាក់ ៦,​០០០,០០០​ រៀល​ (១,៥០០ ដុ​​ល្លារ) និងជ័យលាភីលេខ៣៖ Bubblegum ទទួលបានពានរង្វាន់ និងទឹកប្រាក់​ ៤,​០០០,០០០ រៀល (១,០០០ ដុ​​ល្លារ)។

គួរបញ្ជាក់ថា នេះគឺជាឆ្នាំទី៣ហើយដែលកម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរត្រូវបានរៀបចំឡើង ដែល មុន​នឹងឈាន​មកដល់ការប្រកាសទទួលពានរង្វាន់ បេក្ខជនចូលរួមទាំងអស់ត្រូវឆ្លងកាត់វគ្គជម្រុះ​ តាម​ដំណាក់​កាលដូចជា៖ ការជម្រុះ​តាមលក្ខខណ្ឌ  ការប្រកួតធ្វើបទបង្ហាញអាជីវកម្មពាក់កណ្តាលផ្តាច់ព្រ័ត្រ ការចូលរួមវគ្គត្រៀមខ្លួនក្នុងការប្រកួត និងចុង​ក្រោយ ការប្រកួតធ្វើបទបង្ហាញអាជីវកម្មវគ្គផ្តាច់ព្រ័ត្រ។

កម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរត្រូវបានរៀបចំឡើង ស្របតាមចក្ខុវិស័យនៃការផ្តល់ជាវេទិកា​ជាតិ ដើម្បីលើកកម្ពស់​រាល់សកម្មភាពក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅប្រទេសកម្ពុជា ផ្តល់ឱកាសដល់​ការ​កសាងបណ្តាញ ទទួលបាន​ប្រាក់រង្វាន់ និងការបណ្តុះបណ្តាល ចូលរួមការប្រកួតប្រជែងថ្នាក់ជាតិ និង​អន្តរ​ជាតិ និងកម្មវិធីគាំទ្រផ្សេងៗ​ទៀត ជំរុញការរីក​លូតលាស់ និងភាពជោគជ័យរបស់​សហគ្រិន​កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ១០ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានជាតិ១៩ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១៨ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម