សេដ្ឋកិច្ច
អ្នកជំនាញ លើកឡើងថា កម្ចីក្រៅច្បាប់ នាំឱ្យមានហានិភ័យខ្ពស់ ដល់អតិថិជន
លោក កាំង តុងងី ប្រធានទំនាក់ទំនង នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និង លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា សេវាកម្ចីឥណទានខុសច្បាប់ ឬ កម្ចីតាមអនឡាញ នៅកម្ពុជា បច្ចុប្បន្ន កើតមានហានិភ័យខ្ពស់ និងគ្រោះថ្នាក់យ៉ាងខ្លាំងដល់អតិថិជនដែលសម្រេចចិត្តជ្រើសរើសយកកម្ចីការប្រាក់ខ្ពស់ និងពុំមានច្បាប់អនុញ្ញាតប្រកបអាជីវកម្ម។

កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៣ ថ្មីៗ នេះ ក្នុងកម្មវិធីវេទិកាអ្នកជំនាញរបស់សារព័ត៌មានកម្ពុជាថ្មី ក្រោមប្រធានបទ«ផលប៉ះពាល់ នៃកម្ចីខុសច្បាប់ ឬ កម្ចីអនឡាញក្រៅផ្លូវការ» លោក កាំង តុងងី ប្រធានទំនាក់ទំនង នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា នៅ កម្ពុជា សេវាកម្ចីខុសច្បាប់ ឬ កម្ចីតាមអនឡាញក្រៅផ្លូវការ មិនទាន់មាននិយមន័យច្បាស់លាស់នៅឡើយទេ។ យើងដឹងត្រឹមថា កម្ចីខុសច្បាប់ ឬ កម្ចីតាមអនឡាញក្រៅផ្លូវការ គឺសំដៅដល់ក្រុមមនុស្ស ក្រុមបក្សពួកផ្សេងៗ ដែលពួកគាត់ពុំមានអាជ្ញាបណ្ណចេញពីធនាគារជាតិ នៃកម្ពុជា ឬមួយក៏អាជ្ញាបណ្ណដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការផ្ដល់សេវាប្រាក់កម្ចី ឬភាសាបច្ចេកទេសហៅថា «ឥណទាន» ជាដើម។

លោកបន្តទៀតថា ទាក់ទងនឹងកម្ចីខុសច្បាប់នាពេលបច្ចុប្បន្ននេះដែរ គេអាចចែកចេញជា ២ រូបភាព ដោយ ទី១.ការខ្ចីពីសាច់ញាតិបងប្អូនដែលមានការខ្ចីជាទម្លាប់រាប់រយពាន់ឆ្នាំមកហើយ។ ទី២.ការខ្ចីពីក្រុមបក្សពួក មានរចនាសម្ព័ន្ធ និងក្រុមចាត់តាំងច្បាស់លាស់ដែលប្រកបអាជីវកម្មគ្មានច្បាប់អនុញ្ញាត។ ជាក់ស្ដែងនៅទីផ្សារបច្ចុប្បន្ន គេនិយមហៅថា «លុយរាប់ចិន ឬលុយរាប់» ឬពេលខ្លះទៀត យើងឃើញថា មានអ្នកដើររាប់លុយតាមផ្សារ ឬអ្នកដើររាប់លុយតាមផ្ទះ ដែលពេលខ្លះកុហកអតិថិជនថា ពួកគេជាបុគ្គលិកធនាគារ និងមីក្រូហិរញ្ញវត្ថុ។ ក្រៅពីនេះ មានមនុស្សមួយក្រុមទៀតប្រើប្រាស់រូបភាពជា អនឡាញ ហ្វេសប៊ុក និងតាមតេឡេក្រាម ក្នុងការផ្ដល់កម្ចីដល់អតិថិជន ជាដើម…។
លោក កាំង តុងងី បន្ថែមថា ការទទួលយកកម្ចីខុសច្បាប់បែបនេះវានាំឱ្យមានផលប៉ះពាល់ខ្លាំងទៅដល់អតិថិជន ដូចជា ការប្រាក់ខ្ពស់ពេក អាចចន្លោះពី ១០ ភាគរយ ទៅ ២០ ភាគរយ ក្នុងមួយខែ ឬ កម្ចីខ្លះ មានការប្រាក់រហូតដល់ ៥០ ទៅ ៦០ ភាគរយ ក៏ធ្លាប់កើតមានដែរ នៅកម្ពុជា ពិសេសតាមជនបទ។ ហើយករណីខ្លះ បណ្ដាលឱ្យមានការធ្វើអត្តឃាត ពីព្រោះតែបំណុលច្រើន មិនអាចដោះស្រាយចេញផងដែរ។
ដោយឡែក លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានយល់ឃើញដូចគ្នាដែរថា កម្ចីខុសច្បាប់ ឬកម្ចីតាមអនឡាញក្រៅផ្លូវការ គឺជាកម្ចីមិនមានច្បាប់អនុញ្ញាត ហើយកន្លងមកពុំមានបញ្ហាអ្វីនោះទេ កាលពី ៦ ឆ្នាំមុននេះ ដែលភាគច្រើនការខ្ចីពីអ្នកលក់ដូរតាមផ្សារ និងខ្ចីពីសាច់ញាតិ បងប្អូន ពូ មីងមា ជាដើម។ លោកបណ្ឌិត បញ្ជាក់ថា ទម្លាប់ខ្ចីនេះ មានតាំងសម័យអង្គរមកម្ល៉េះ តាមរយៈជនជាតិចិនមករកស៊ីធ្វើជំនួញ ឬការទិញលក់ជំពាក់ជាដើម និងអាស្រ័យទៅលើការទុកចិត្តគ្នា និងការដាក់ទ្រព្យបញ្ចាំអាស្រ័យលើកិច្ចសន្យារវាងគ្នា និងគ្នា។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ បន្ថែមថា សម្រាប់បច្ចុប្បន្ន ការផ្ដល់កម្ចី មានជារូបភាពថ្មីមួយទៀត នោះគឺការផ្ដល់កម្ចីតាមរយៈអ្នកមានអំណាច និងជនជាតិចិនមួយចំនួន ដែលមករកស៊ីនៅកម្ពុជា តួយ៉ាង ៖ ការខ្ចីតាមអនឡាញ ការបោះពុម្ពខិតបណ្ណចែកជូនដល់ប្រជាពលរដ្ឋតាមផ្សារ និងពេលខ្លះសៀកដាក់តាមកញ្ចក់រថយន្ត ដោយមិនមានច្បាប់អនុញ្ញាត និងពេលទារប្រាក់មកវិញមានការគំរាមកំហែង ប្រសិនបើអតិថិជនមិនព្រមសងប្រាក់ត្រឡប់មកវិញ។ លោកបន្តថា ករណីទាំងនេះហើយ ដែលធនាគារជាតិ នៃកម្ពុជា បានសហការជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសេចក្ដីថ្លែងការណ៍រួមមួយ ដោយមិនគាំទ្រចំពោះសកម្មភាពការផ្ដល់កម្ចីខុសច្បាប់ ឬ កម្ចីតាមអនឡាញ នេះជាដាច់ខាត៕
អត្ថបទ ៖ សួស សិត

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?