Connect with us

សេដ្ឋកិច្ច

ម្ជូរលក់តាមផ្លូវទេ តែមានការទទួលស្គាល់ពីក្រសួងទៀត

បានផុស

នៅ

ក្បែរតំបន់ប្រវត្តិសាស្ត្រវត្តភ្នំទល់មុខមន្ទីរពេទ្យគន្ធបុប្ផា មានហាងលក់ម្ជូរមួយកន្លែង មានភ្ញៀវចេញចូលឥតដាច់ពីព្រឹកទល់យប់។ មានទាំងអ្នកមកពីចម្ងាយ និងអ្នកជិតៗនោះក៏មាន បានមករកទិញម្ជូរញាំកំដរមាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីនោះគឺហាងម្ជូរវត្តភ្នំ ១៦៨។ ហាងម្ជូរប្រេននេះ ត្រូវបានម្ចាស់ហាងប្រាប់ថា មានទាំងប័ណ្ណធានាអនាម័យបញ្ជាក់ពីក្រសួងសុខាភិបាល និង​មាន​ចុះកម្មសិទ្ធិបញ្ញានៅក្រសួងពាណិជ្ជកម្ម និងបណ្ណប៉ាតង់ ក្រែងលោអតិថិជនមិនទុកចិត្តពីសុវត្ថិភាពពេលទិញយកទៅញាំ។

ម្ចាស់ហាងលក់ម្ជូរវត្តភ្នំ ១៦៨ អ្នកស្រី ឡាំ សុដាណេឲ្យ​ដឹង​ថា ហាងម្ជូរវត្តភ្នំ ១៦៨ បើកយូរឆ្នាំ មានគេស្គាល់និងល្បីតៗគ្នា ថែមទាំងមានការទទួលស្គាល់ពីអាជ្ញាធរនិងក្រសួងស្ថាប័ននានា។ ក្រៅពីល្បីមានម្ជូររាប់សិបមុខប្លែកៗ ដែលខ្លះនាំចូលពីក្រៅប្រទេស សំខាន់គឺទឹកជ្រលក់ ដែលធ្វើឲ្យអតិថិជនជាប់ចិត្ត។

ម្ចាស់ហាង​ឲ្យ​ដឹងដូច្នេះ​​ថា គ្រឿងម្ជូរអាចរកទិញនៅណាក៏មាន តែអ្វីមិនអាចខ្វះបានគឺការកែច្នៃទឹកជ្រលក់ទាក់ទាញចិត្តភ្ញៀវ។ ទឹកជ្រលក់នៅហាងម្ជូវត្តភ្នំ ១៦៨ គឺលាយដោយខ្លួនឯង ជ្រើសរើសគ្រឿងផ្សំល្អៗដូចជាកាពិអីសុទ្ធតែគុណភាពលេខមួយ។ អំបិលជ្រលក់វិញ មានជាង ១០ មុខ ចង់រសជាតិបែបណាក៏មាន។ អ្នកស្រីបញ្ជាក់ថា បើធ្វើមានអនាម័យ គួបផ្សំទឹកជ្រលក់ឆ្ងាញ់ទៀត អតិថិជនប្រាកដជាមករកទិញដល់កន្លែង និងប្រាប់តៗគ្នាមិនខាន។

ហាងម្ជូរវត្តភ្នំ១៦៨ បានចុះកម្មសិទ្ធិបញ្ញានៅក្រសួងពាណិជ្ជកម្ម និងការត្រួតពិនិត្យអនាម័យពីក្រសួងសុខាភិបាល លើការរៀបចំនិងការប្រើប្រាស់គ្រឿងផ្សំគិតគូរដល់សុខភាពអ្នកទទួលទាន។

ហាង​ម្ចូរ​នេះ​ក្រៅពី​មាន​ម្ជូររកបាននៅក្នុងស្រុក ខ្លះត្រូវបាននាំចូលពីក្រៅប្រទេស ដើម្បី​បំពេញ​តម្រូវចិត្តអ្នកទទួលទានគ្រប់វ័យ។

ក្នុងពេលកូវីដនេះ ម្ចាស់ហាងលក់ម្ជូរប្រេនល្បីឈ្មោះរូបនេះប្រាប់ថា អាចលក់បានមួយថ្ងៃ ២ តោន ហើយអតិថិជន​ទិញរួចវេចខ្ចប់យកទៅញាំតែម្តង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទី មុន

លោកស្រី ឱ វណ្ណឌីន ជំរុញឱ្យគ្រប់មណ្ឌលសុខភាពត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាល និងថែទាំអ្នកជំងឺ

ព័ត៌មានជាតិ១៦ នាទី មុន

នាយករដ្ឋមន្ត្រី បញ្ជាក់ថា ការដាក់ចេញគោលនយោបាយ គឺដើម្បីផលប្រយោជន៍ពលរដ្ឋ មិនមែនសម្រាប់ធ្វើយានអវកាសទេ

ជីវិតកម្សាន្ដ៣៤ នាទី មុន

“Queen of Tears” ជាប់ចំណាត់ថ្នាក់កំពូលទាំង ៣ របស់ Netflix ជាស៊េរីមានអ្នកទស្សនាច្រើនជាងគេ

ព័ត៌មានអន្ដរជាតិ៣៤ នាទី មុន

លោកតាប្រមូលអេតចាយនៅ ថៃ សម្រេចក្ដីស្រមៃទៅលេងសមុទ្រជាលើក​ដំបូងក្នុងជីវិត

ព័ត៌មានជាតិ៣៧ នាទី មុន

ដំណើរឆ្ពោះត្រៀមខ្លួន របស់សាលារៀន ដើម្បីកសាងភាពធន់ និងធានាគុណភាពអប់រំ

Sokha Hotels

ព័ត៌មានពេញនិយម