សេដ្ឋកិច្ច
GDP វៀតណាមក្នុងឆ្នាំនេះសម្រេចបានក្រោមគោលដៅកំណត់
យោងតាមរបាយការណ៍របស់រដ្ឋាភិបាលវៀតណាមបានឲ្យដឹងថា ផលិតផលក្នុងស្រុបសរុប (GDP) របស់វៀតណាមបានកើនឡើង ៥.០៥ ភាគរយក្នុងឆ្នាំ ២០២៣ នេះ ប៉ុន្តែទាបជាងគោលដៅកំណត់ចំនួន ១ ភាគរយ ខណៈ GDP នៅក្នុងត្រីមាសចុងក្រោយបានកើនឡើង ៦.៧២ ភាគរយពីឆ្នាំមុន ។

ទោះយ៉ាងណា ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ អត្រាកំណើន ៥.០៥ ភាគរយនេះគឺលើសតែក្នុងឆ្នាំ ២០២០ និង ២០២១ ប៉ុណ្ណោះ បន្ទាប់ពីរងផលប៉ះពាល់យ៉ាងខ្លាំងដោយជំងឺរាតត្បាតកូវីដ ១៩ ។
បច្ចុប្បន្ន GDP របស់វៀតណាមមានចំនួន ៤៣០ ពាន់លានដុល្លារ ខណៈ GDP សម្រាប់មនុស្សម្នាក់គឺមាន ៤,២៨៤ ដុល្លារ កើនឡើង ៣.៨៨ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ។ ចំណែកផលិតភាពការងារជាមធ្យមគឺ ៨,៣៨០ ដុល្លារ កើនឡើង ៣.៣៨ ភាគរយ ។

ទន្ទឹមនឹងនេះ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ដែលវាស់វែងអតិផរណាបានកើនឡើង ៣.២៥ ភាគរយ ទាបជាងគោលដៅរបស់រដ្ឋដែលរក្សាឲ្យនៅក្រោម ៤ ភាគរយ ។
ចំពោះវិស័យសេវាកម្ម បានកើនឡើង ៦.៨២ ភាគរយ ដោយសារតែការកើនឡើងនៃការលក់រាយ ការដឹកជញ្ជូន ហិរញ្ញវត្ថុ ធនាគារ និងធានារ៉ាប់រង ។

សម្រាប់ឧស្សាហកម្ម និងសំណង់ បានប្រឈមមុខនឹងបញ្ហា ចំពេលដែលតម្រូវការធ្លាក់ចុះ ពោលកើនឡើងត្រឹមតែ ៣.០២ ភាគរយប៉ុណ្ណោះ ខណៈការផលិតបានឈានដល់អត្រាកំណើនទាបរយៈពេល ១៣ ឆ្នាំគឺ ៣.៦២ ភាគរយ ។
ដោយឡែក ពាណិជ្ជកម្មបានធ្លាក់ចុះ ៦.៦ ភាគរយ មកនៅត្រឹម ៦៩៣ ពាន់លានដុល្លារ ដោយសារបញ្ហាប្រឈមសេដ្ឋកិច្ចពិភពលោក ហើយអតិរេកពាណិជ្ជកម្មបានឈានដល់ ២៨ ពាន់លានដុល្លារ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ VN Express

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?