ព័ត៌មានជាតិ
មកដឹងតម្លៃលក់សំបុត្ររថយន្ត ចូលទស្សនាឆ្នេរកែប
នៅពេលដែលអ្នកបើកបររថយន្តចូលទស្សនាខេត្តកែប អ្នកនឹងត្រូវបង់ថវិការចាប់ពី៣ដល់៦ពាន់រៀលថ្លៃបរិស្ថាន និងអនាម័យទៅតាមប្រភេទរថយន្តរបស់អ្នក។ ប្រការនេះបានធ្វើឱ្យអ្នកទេសចរណ៍មួយចំនួនមានការងឿងឆ្ងល់ និងមិនសប្បាយចិត្តចំពោះការបង់ប្រាក់នេះ។
លោក ប៊ុន លី គឺជាប្រធានក្រុមហ៊ុន ភាស៊ីចំណតរថយន្តទេសចរណ៍ និងអនាម័យខេត្តកែប ដែលបានដេញថ្លៃគ្រប់គ្រងលើផ្នែកអនាម័យពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរយៈពេល១៦ឆ្នាំ។ នេះគឺជាឆ្នាំទី៣ហើយ ដែលលោកបានគ្រប់គ្រងលើផ្នែកអនាម័យខេត្តកែប។
ពាក់ព័ន្ធនឹងរឿងយកថ្លៃអនាម័យចូលទស្សនាខេត្តកែប លោក ប៊ុន លី បានពន្យល់ថា៖ «កន្លងមក ធ្លាប់មានអ្នកទេសចរណ៍មួយចំនួនតវ៉ា និងមិនពេញចិត្តចំពោះការបង់ថ្លៃអនាម័យនេះ ប៉ុន្តែតាមកាពិត នេះគឺជាការតម្រូវរបស់ក្រសួងហិរញ្ញវត្ថុ ដើម្បីយកថវិការនេះមកពង្រឹង និងលំអរបរិស្ថានអនាម័យនៅក្នុងខេត្តកែប។»
លោកបានបន្តថា នៅពេលមានបុណ្យទានធំៗម្ដងៗដូចជាពិធីបុណ្យចូលឆ្នាំខ្មែរ ចូលឆ្នាំចិន អុំទូក និងភ្ជុំបិណ្ឌជាដើម មានរថយន្តចូលមកខេត្តកែបរហូតដល់ទៅ៥,០០០គ្រឿង។ នៅថ្ងៃធម្មតាដូចជាថ្ងៃច័ន្ទ ឫអង្គារ មានរថយន្តប្រមាណជា៥០ទៅ៦០គ្រឿងប៉ុណ្ណោះ ចំណែកនៅថ្ងៃសៅរ៍ និងអាទិត្យ មានរថយន្តប្រមាណ៤០០ទៅ៥០០គ្រឿង។ ដូច្នេះវាជាការចាំបាច់ដើម្បីធានាការសំអាតបរិស្ថាន និងអនាម័យឱ្យបានស្អាតល្អ នៅពេលដែលភ្ញៀវទេសចរណ៍បានមកលេងខេត្តកែប និងក្រោយពីពួកគេត្រឡប់ទៅវិញ។
រថយន្តនីមួយៗត្រូវបង់ថ្លៃអនាម័យចាប់ពី៣ពាន់រៀល ដល់៦ពាន់រៀលទៅតាមប្រភេទរថយន្ត ហើយថវិការ ដែលទទួលបាននេះនឹងត្រូវចំណាយទៅលើ ការសំអាតផ្លូវតាមទីសាធារណនៅជុំវិញខេត្ត និងតាមឆ្នេរកែប កម្មករដឹកសំរាម ការធ្វើផ្លូវនៅទីលានចាក់សំរាម និងទិញធុងសំរាមជាដើម។
កាលពីឆ្នាំ២០២០កន្លងទៅ លោក ប៊ុន លី បានរៀបរាប់ថា មិនសូវមានភ្ញៀវទេសចរណ៍ច្រើនទេ ដែលបានមកទស្សនាខេត្តកែប បើធៀបនឹងឆ្នាំ២០១៩ ដោយសារតែជំងឺកូវីដ១៩។ ទោះជាយ៉ាងណា លោករំពឹងថា នៅឆ្នាំ២០២១នេះអាចនឹងមានភ្ញៀវទេសចរណ៍មកទស្សនាខេត្តកែបច្រើនជាងឆ្នាំ២០២០ ប៉ុន្តែមិនច្រើនដូចកាលពីអំឡុងឆ្នាំ២០១៩នោះទេ ដោយសារតែបញ្ហាប្រាក់ចំណូល និងការបន្តភ័យខ្លាចជំងឺកូវីដ១៩ ដែលមិនទាន់បាត់ពីពិភពលោកនៅឡើយ។
កាលពីឆ្នាំ២០២០កន្លងទៅ ខេត្តកែបទទួលបានភ្ញៀវទេសចរណ៍សរុបចំនួន ១.៣៩៦.១២៥នាក់ មានការថយចុះ បើធៀបនឹងឆ្នាំ២០១៩។
អត្ថបទ៖ វ៉ាត វិន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់