ព័ត៌មានជាតិ
ទោះកូវីដរំខាន ធនាគារអេស៊ីលីដា ចំណេញប្រាក់ជាង ១៤១ លានដុល្លារឆ្នាំ ២០២០
ធនាគារ អេស៊ីលីដា ចំណេញប្រាក់ជាង ១៤១ លានដុល្លារអាមេរិកនៅឆ្នាំ២០២០ មានកំណើន ១៧% ធៀបនឹងឆ្នាំ២០១៩។
របាយការណ៍ត្រីមាសចុងក្រោយរបស់ធនាគារអេស៊ីលីដាបង្ហាញថា ប្រាក់ចំណូលមិនទាន់បង់ពន្ធរបស់ធនាគារអេស៊ីលីដា ក្នុងឆ្នាំ ២០២០ មានដល់ទៅ ១៨០ លានដុល្លារ ខណៈដែលទ្រព្យសកម្មសរុបមានដល់ទៅជាង៦ពាន់៥រយលានដុល្លារអាមេរិក កើនខ្ពស់ជាងពីឆ្នាំ២០១៩ដល់ទៅប្រមាណជិត ៤០០ លានដុល្លារ។
ឥទ្ធិពលនៃការរាតត្បាត ដោយសារជំងឺកូវីដ១៩ កាលពីឆ្នាំកន្លងទៅ បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក និងសេដ្ឋកិច្ចជាតិ ស្ទើរគ្រប់វិស័យ។ ជាមួយគ្នានេះ មានការភ័យខ្លាច ជំងឺកូវីដ១៩ អូសបន្លាយ អាចធ្វើឲ្យវិស័យធនាគារអាចជួបវិបត្តិ ដោយសារលំហូរសាច់ប្រាក់នឹងអាចត្រូវរាំងស្ទះ។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានថ្លែងប្រាប់កម្ពុជាថ្មី ក្នុងបទសម្ភាសន៍កាលពីពេលថ្មីៗនេះថា ជាទូទៅសុខភាពហិរញ្ញវត្ថុរបស់ធនាគារមានភាពល្អប្រសើរនៅឆ្នាំ ២០២០។
ការរីកចម្រើនលូតលាស់នេះ កើតចេញពីការបន្ធូរបន្ថយរបស់រដ្ឋាភិបាល ដូចជាការរៀបចំឥណទានឡើងវិញ ការពន្យា អនុវត្តបើកដើមទុនទ្រនាប់ ការបន្ថយប្រាក់បម្រុងកាតព្វកិច្ចមកនៅត្រឹម ៧% ព្រមទាំងការបន្ធូបន្ថយលើពន្ធកាត់ទុកសម្រាប់ប្រាក់កម្ចីពីបរទេស។
បើតាមលោក អ៊ិន ចាន់នីមូលហេតុទាំងនេះ បានធ្វើឲ្យវិស័យធនាគារ អាចគាំទ្រនូវការលូតលាស់របស់ខ្លួន ដោយសារការបន្ធូបន្ថយលក្ខណ្ឌច្បាប់ មិនមែនដោយសារ ឱកាសក្នុងការធ្វើអាជីវកម្មនោះទេ។
លោក អ៊ិន ចាន់នីបានប្រាប់កម្ពុជាថ្មីថា ហិរញ្ញវត្ថុធនាគារ បានលូតលាស់ក្នុងរង្វង់ប្រមាណ ២០% ក្នុងឆ្នាំ ២០២០ ក្នុងវិស័យឥណទាន និងវិស័យប្រាក់សន្សំ។
លោកថ្លែងថា “កំណើនប្រាក់ចំណេញមានការកើនឡើងគួឲ្យកត់សម្គាល់ ហើយគុណភាពក៏រក្សាបានល្អ ក្នុងពេលដែលកំណើនអាជីវកម្មរបស់ធនាគារអេស៊ីលីដា មានភាពល្អប្រសើ នៅឆ្នាំ ២០២០ ឥណទានលូតលាស់ ប្រមាណ ១៦ ភាគរយ”។

ឥណទានដែលអេស៊ីលីដាបានផ្ដល់ជូនអតិថិជនក៏មានកំណើនដែរ ដោយឆ្នាំ២០២០ មានដល់ទៅជាង ៤ពាន់៥រយលានដុល្លារ កើនជាង ១៦% ធៀបនឹងឆ្នាំ២០១៩។
ចំណែក ឥណទានមិនដំណើរការវិញ មានប្រមាណ ២,៤% នៅក្នុងឆ្នាំ២០២០។ ប្រាក់បញ្ញើអតិថិជនមានប្រមាណ ៤ពាន់៣រយលានដុល្លារ កើនជិត៣រយលានដុល្លារ៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ