ព័ត៌មានជាតិ
កម្ពុជា រកចំណូលបានពីវិស័យជលផលជិត ៨៣០លានរៀល ក្នុងឆ្នាំ ២០២៣
ពេញមួយឆ្នាំ ២០២៣ ប្រាក់ចំណូលពីវិស័យជលផលមានចំនួនជិត ៨៣០លានរៀល កើនឡើងលើសឆ្នាំ ២០២២ ប្រមាណជាង ២០៥លានរៀល។ នេះបើតាមរបាយការណ៍បូកសរុបលទ្ធផលការងារវិស័យជលផលប្រចាំឆ្នាំ ២០២៣ និងលើកទិសដៅសម្រាប់ឆ្នាំ ២០២៤ របស់ក្រសួងកសិកម្ម។

ប្រភពដដែលបញ្ជាក់ថា រដ្ឋបាលជលផលបានខិតខំបំពេញភារកិច្ចក្នុងឆ្នាំ២០២៣ ដោយសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់លើការអភិរក្សជលផល ការអនុវត្តច្បាប់ស្តីពីជលផល ការអភិវឌ្ឍវារីវប្បកម្ម ការអភិវឌ្ឍសហគមន៍នេសាទ ការកែច្នៃផលនេសាទ ការធ្វើអាជីវកម្មនេសាទ និងការសិក្សាស្រាវជ្រាវបច្ចេកទេស ជាដើម។
លើសពីនេះទៀត បានសហការជាមួយដៃគូអភិវឌ្ឍន៍ក្នុងការគ្រប់គ្រង អភិរក្សនិងអភិវឌ្ឍន៍វិស័យជលផលឱ្យកាន់តែរីកចម្រើន ដើម្បីចូលរួមចំណែកធានាសន្តិសុខស្បៀង លើកស្ទួយសេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋតាមមូលដ្ឋានតាមរយៈការបង្កើតមុខរបរ និងទីផ្សារផលផលិតផលជលផល។

របាយការណ៍បានបង្ហាញទៀតថា ការគ្រប់គ្រងធនធានជលផលទទួលបានលទ្ធផលជាវិជ្ជមាន ហើយការអនុវត្តវារីវប្បកម្មកំពុងត្រូវបានជំរុញបន្ថែម ដោយមានកិច្ចសហការពីដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីបង្កើនផលវារីវប្បកម្ម និងកាត់បន្ថយ ការនាំចូល។ ទន្ទឹមនេះ នៅមានបញ្ហាប្រឈមមួយចំនួនទៀត ដូចជា ការបង្ក្រាបបទល្មើសជលផល ការអភិរក្សធនធាន ជលផល ការអភិវឌ្ឍវារីវប្បកម្ម ការពង្រឹងសមត្ថភាពសហគមន៍នេសាទ ការគ្រប់គ្រងព្រៃលិចទឹក និងព្រៃកោងកាង ការជំរុញការអភិវឌ្ឍខ្សែច្រវាក់តម្លៃជលផល និងការស្រាវជ្រាវបច្ចេកទេសវិទ្យាសាស្ត្រជលផល ដែលរដ្ឋបាលជលផល ត្រូវរកវិធីសាស្ត្រនិងយន្តការសម្រាប់អនុវត្តក្នុងការគ្រប់គ្រងធនធានជលផលឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព។
សូមបញ្ជាក់ថា នៅឆ្នាំ ២០២៤នេះ រដ្ឋបាលជលផលមានគោលដៅសម្រេចឱ្យបានផលនេសាទទឹកសាបចំនួនជាង ៤៥ម៉ឺនតោន សមុទ្រ១៣ម៉ឺនតោន វារីវប្បកម្ម៣៥ម៉ឺនតោន កូនត្រីពូជ៣០០លានកូន ក្រពើ៣០ម៉ឺនក្បាល ការកែច្នៃ ៧ម៉ឺនតោន ទឹកត្រី៥០លានលីត្រ និងការនាំចេញផល ផលិតផលជលផលឱ្យបាន ៨ ពាន់តោនផងដែរ៕


-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ