សេដ្ឋកិច្ច
លទ្ធផលនៃការប្រយុទ្ធគ្នានៅតំបន់សមុទ្រក្រហម ធ្វើឲ្យតម្លៃប្រេង ហក់ឡើងមួយរំពេច
រ៉យទ័រ រាយការណ៍ថា ដោយសារតែការប្រយុទ្ធសងសឹកគ្នារវាងសម្ព័ន្ធមិត្តលោកខាងលិចជាមួយក្រុមហ៊ូធី និងភាពតានតឹងនៅក្នុងតំបន់សមុទ្រក្រហម បានធ្វើឲ្យតម្លៃប្រេងសកលលោក ហក់ឡើងមួយរំពេច។

តាមសេចក្តីរាយការណ៍នៅថ្ងៃសុក្រទី១២ខែមករា, ប្រេងឆៅម៉ាក Brent បានកើនឡើង២% ពោលគឺឡើងដល់៧៩ដុល្លារក្នុងមួយបារ៉ែល ចំណែកឯប្រេងឆៅម៉ាក West Texas Intermediate (WTI) កើនឡើង២,១% ស្មើនឹង៧៣.៥៥ដុល្លារក្នុងមួយបារ៉ែល។
ទោះបីជាយ៉ាងណាក៏ដោយ លោក Khoon Goh ប្រធានផ្នែកស្រាវជ្រាវប្រចាំតំបន់អាស៊ីនៅក្រុមហ៊ុន ANZ ក្នុងប្រទេសសិង្ហបុរី និយាយថា “ខ្ញុំគិតថា ដំណាក់កាលនេះ វាដូចជាឆាប់ពេកហើយដែលត្រូវដឹងច្បាស់អំពីផលប៉ះពាល់ទាំងមូល ដែលបង្កឡើងដោយភាពតានតឹងនោះ។ យើងត្រូវរង់ចាំមើលជាបន្តទៀត ថាតើការប្រយុទ្ធគ្នានឹងបន្តដល់ពេលណា ហើយវាជះឥទ្ធិពលអ្វីជាបន្តទៀត”។
នៅថ្ងៃសុក្រទី១២ខែមករា, ចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិក បានចាប់ផ្តើមការទម្លាក់គ្រាប់បែកប្រឆាំងក្រុមឧទ្ទាមហ៊ូធី នៅក្នុងប្រទេសយ៉េមែន ក្រោយចលនាគាំទ្រដោយអ៊ីរ៉ង់មួយនេះ មិនខ្វល់នឹងការព្រមាន ហើយនៅតែវាយប្រហារលើកប៉ាល់ពាណិជ្ជកម្ម ក្នុងសមុទ្រក្រហម។

មិនទុកយូរឲ្យជូរផ្អូម មេបញ្ជាការយោធាក្រុមហ៊ូធី ក៏បានប្រកាស សងសឹកវិញ ដោយឧត្តមសេនីយ៍ឯក Abdul Salam Jahaf សមាជិកនៃគណៈកម្មាធិការការពារជាតិ និងសន្តិសុខរបស់យេម៉ែន ប្រកាសថា “សកម្មភាពដ៏ឃោរឃៅរបស់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអ៊ីស្រាអែល ត្រូវបានឆ្លើយតប។ ការប្រយុទ្ធដ៏សម្បើម បានផ្ទុះឡើងក្នុងសមុទ្រក្រហម ហើយនាវាចម្បាំងអាមេរិកនិងអង់គ្លេស ត្រូវកំណត់គោលដៅ។ កងកម្លាំង ហ៊ូធី នឹងមិនឈប់វាយប្រហារឡើយ រហូតដល់អ្នកចាកចេញពីតំបន់នោះ ហើយនៅតែបន្តបាញ់រហូតដល់អ្នកមានអារម្មណ៍ថា អាម៉ាស់មុខ”។
ដំបូងឡើយ ភាពតានតឹងនៅតំបន់សមុទ្រក្រហម ផ្តើមចេញពីការវាយប្រហាររបស់ក្រុមហ៊ូធី ទៅលើកប៉ាល់ដឹកទំនិញដែលឆ្ពោះដំណើរទៅអ៊ីស្រាអែល ព្រោះខ្លួនជឿថា កប៉ាល់ទាំងនោះ មានចំណែកជួយផ្គត់ផ្គង់ដល់អ៊ីស្រាអែល ក្នុងសង្គ្រាមជាមួយក្រុមហាម៉ាស នៅហ្គាហ្សា។
ដោយសារតែភ័យខ្លាចការវាយប្រហារ មានក្រុមហ៊ុនជាច្រើនបានបង្វែរកប៉ាល់ ធ្វើដំណើរតាមផ្លូវវាងទៅជុំវិញឆកសមុទ្រ Good Hope នៅចុងភាគខាងត្បូងនៃទ្វីបអាហ្វ្រិកវិញ ពោល ពួកគេត្រូវធ្វើដំណើរឆ្ងាយជាងមុនប្រហែល ១១១១០គីឡូម៉ែត្រទៀត ហើយអាចពន្យាពេលដឹកជញ្ជូនដល់ទៅមួយខែ ដូចនេះពិតណាស់ វាមិនអាចចៀសផុតឡើយដែលថ្លៃដឹកជញ្ជូនត្រូវអស់ច្រើនជាងមុន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្រុមហ៊ូធី បាញ់សងសឹក កងទ័ពជើងទឹកអាមេរិក-អង់គ្លេស នៅសមុទ្រក្រហមវិញ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ