Connect with us

សេដ្ឋកិច្ច

Apple ទាញទម្លាក់ Samsung ឡើងឈរលេខ១ ជាក្រុមហ៊ុនលក់ស្មាតហ្វូនដាច់បំផុតលើលោក

បានផុស

នៅ

ក្រោយកាន់តំណែងកំពូលអស់រយៈពេល១២ឆ្នាំ ពេលនេះក្រុមហ៊ុន Samsung ត្រូវបាន Apple ទាញទម្លាក់មកលេខ២វិញ លែងកាន់តំណែងជាក្រុមហ៊ុនលក់ស្មាតហ្វូតដាច់ជាងគេបំផុតលើពិភពលោកទៀតហើយ។ នេះបើតាមសេចក្តីរាយការណ៍របស់ BBC នៅថ្ងៃពុធទី១៧ខែមករា។

(រូបថត៖ Tribune)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមទិន្នន័យពីសាជីវកម្មទិន្នន័យអន្តរជាតិ (IDC) បានឲ្យដឹងថា ក្រុមហ៊ុនទូរស័ព្ទយក្សរបស់អាមេរិក គឺមានចំណែកជាងមួយភាគប្រាំ នៃស្មាតហ្វូនដែលនាំចេញកាលពីឆ្នាំកន្លងទៅ។

ក្រៅពី Samsung ជាប់លេខ២ ក្រុមហ៊ុនដែលជាប់ចំណាប់ថ្នាក់ជាបន្តបន្ទាប់មានដូចជា Xiaomi, OPPO និង Transsion។

IDC រាយការណ៍ថា ស្មាតហ្វូនជិត១.២ពាន់លានគ្រឿងត្រូវបានលក់កាលពីឆ្នាំ២០២៣ ពោលគឺធ្លាក់ចុះជាង ៣% បើធៀបនឹងឆ្នាំ២០២២។

(រូបថត៖ Getty)

នេះគឺជាតួលេខលក់ដាច់ស្មាតហ្វូនទាបបំផុត ក្នុងរយៈពេលមួយទសវត្សរ៍ ព្រោះថា អ្នកប្រើប្រាស់ជាច្រើន លែងសូវចេញលុយពីកាបូបទិញរបស់របរទៀត ដោយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និងអត្រាការប្រាក់ខ្ពស់ ប៉ុន្តែអ្នកជំនាញព្យាករថា ទីផ្សារនឹងរើបឡើងវិញនៅឆ្នាំនេះ។

ចំពោះ Apple, ឆ្នាំមុនក្រុមហ៊ុននេះ លក់ស្មាតហ្វូនដាច់បាន២៣៤.៦លានគ្រឿង ខណៈ Samsung លក់បាន២២៦.៦លានគ្រឿង រីឯ​ Xiaomi លក់បាន១៤៥.៩លានគ្រឿង, OPPO លក់បាន ១០៣.១លានគ្រឿង និង Transsion លក់បាន៩៤.៩លានគ្រឿង។

តាមការអះអាងពី IDC, កត្តារួមផ្សំមួយចំនួនដែលនាំឲ្យ Apple ឡើងឈរទីកំពូលបែបនេះគឺបណ្តាលមកពី មនុស្សបង្វែមកប្រើ iPhone ព្រោះជាទូរស័ព្ទពេញនិយមគ្រប់ស្រទាប់វណ្ណៈ ភាពឡូយឆាយ និងភ្ជាប់ជាមួយមុខងារដែលមានសមត្ថភាពខ្ពស់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ iPhone នៅតែលក់ដាច់ខ្លាំងក្នុងទីផ្សារ ចិន ទោះមានការប្រជែងពីក្រុមហ៊ុន Huawei

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម