សេដ្ឋកិច្ច
កសិករដល់រដូវប្រមូលផលម្ទេសដៃនាង ខណៈតម្លៃទីផ្សារប្រហាក់ប្រហែលឆ្នាំមុន
នៅពេលនេះ ដល់រដូវម្ទេសដៃនាងចេញផ្លែ កសិករ នៅឃុំចែងមានជ័យ ខេត្តបាត់ដំបង កំពុងមមាញឹកប្រមូលផល។
លោក ប៊ុនធឿន ម្ចាស់ចម្ការ នៅភូមិប៉ៃឡាំ បានឱ្យដឹងថា លោកមានចម្ការម្ទេសដៃនាង ១ ហិកតា និងកំពុងដាក់កម្លាំងកម្មករដែលជាអ្នកភូមិស្រុកឱ្យជួយបេះ ដើម្បីតម្រូវការទីផ្សារ។ លោកបានឱ្យដឹងបន្ថែមថា តម្លៃម្ទេសឆ្នាំនេះ មិនខុសពីឆ្នាំមុនទេ គឺ ១គីឡូក្រាម តម្លៃ ៤៥០០ រៀល។ ដកថ្លៃឈ្នួលអ្នកភូមិបេះម្ទេស ១គីឡូក្រាម ១០០០រៀល លោកនៅសល់ ៣ ៥០០ រៀល។ លោកលក់សម្រាប់ឈ្មួញក្នុងស្រុក ពិសេសអ្នកធ្វើណែម ដែលគេមកទិញដល់ចម្ការផ្ទាល់ ដោយលក់ម្ដងថ្ងៃបានជាង ៥០ ៦០ ឬជាង ១០០ គីឡូក្រាមក៏មាន។
អ្នកស្រី សុខ ឃឿន ជាអ្នកស៊ីឈ្នួលបេះម្ទេស បានឱ្យដឹងថា យ៉ាងហោចណាស់ក្នុង ១ថ្ងៃ អ្នកស្រីរកកម្រៃបានចន្លោះពី ៣ ទៅ ៤ មុឺនរៀល គ្រាន់បានដោះបន្ទុកគ្រួសារ ហើយបើទំនេរពីរៀនសូត្រ កូនប្រុសឆ្លៀតមកជួយ អាចមួយថ្ងៃបានប្រាក់ឈ្នូលច្រើនជាងនេះ។ អ្នកស្រីបន្តថា គ្រប់រដូវ អ្នកស្រីតែងឆ្លៀតដើរសុីឈ្នូលបេះផលដំណាំឱ្យអ្នកភូមិជាមួយគ្នា ដូចជា បេះម្ទេស កាប់ដំឡូង កាច់ពោត ជាដើម ដែលកិច្ចការទាំងអស់នេះបានជួយដោះបន្ទុកគ្រួសារ និងកូនរៀន។
កុមារា គឹម សេង ជាកូនរបស់អ្នកស្រី សុខ ឃឿន បច្ចុប្បន្នសិស្សរៀនថ្នាក់ទី៥ បានឱ្យដឹងថា សេង មកជួយបេះម្ទេសជាមួយម្តាយ មិនមែនម្តាយ ឬឪពុកបង្ខំទេ គឺមកពេលទំនេរពីការសិក្សា មកជួយគ្រួសារ និងការរៀនសូត្រ។ សេង បានបន្តថា ដោយសាររៀនតែពេលរសៀល សេង មកបេះម្ទេសនៅពេលព្រឹក យ៉ាងហោចបេះបាន ២០ គីឡូក្រាម ពេលបានលុយ គឺឱ្យម្ដាយទុកទាំងអស់។
លោក ហេង សិទ្ធ មន្ត្រីកសិកម្មខេត្តបាត់ដំបង បានឱ្យដឹងថា ដំណាំម្ទេសនៅក្នុងខេត្តបាត់ដំបង មាន ២ ស្រុក គឺ ស្រុកឯកភ្នំ និង ស្រុកសង្កែ ដែលមានផ្ទៃសរុប ៥០ ហិកតា។ ក្នុងនោះ ម្ទេសហាវ៉ៃ មានលើផ្ទៃដី ៦ ហិកតា ម្ទេសដៃនាង មាន ៣១ ហិកតា និងម្ទេសអាចម៌សត្វ ១៣ ហិកតា។
គួរបញ្ជាក់ថា ម្ទេសដៃនាង គឺជាប្រភេទម្ទេសមួយក្នុងចំណោមម្ទេសផ្សេងៗទៀត ដែលមនុស្សទូទៅនិយមយកទៅបរិភោគជាមួយអាហារផ្សេងៗ ដើម្បីបន្ថែមរសជាតិតាមចំណង់ចំណូលចិត្ត ជាពិសេសយកទៅដាក់ក្នុងណែម ឬយកទៅហាលឱ្យក្រៀម រួចយកទៅកិនឱ្យហ្មត់ច្រកលក់ជាកញ្ចប់តូចៗលក់ចាបហួយនៅតាមផ្ទះ ឬលើទីផ្សារ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់