Connect with us

ព័ត៌មានអន្ដរជាតិ

IMF ព្យាករថា សេដ្ឋកិច្ចអាស៊ីហក់ឡើង ៥.២ ភាគរយក្នុងឆ្នាំនេះ ដោយសារ​កំណើនលើសការរំពឹងទុកនៅ ចិន

បានផុស

នៅ

សេដ្ឋកិច្ចទ្វីបអាស៊ីដែលកំពុងអភិវឌ្ឍន៍នឹងហក់ឡើង ៥.២ ភាគរយនៅឆ្នាំ ២០២៤ នេះ ដែលទាបជាងកំណើនឆ្នាំ ២០២៣ ប៉ុន្តែស្ទុះងើបខ្ពស់ជាងការព្យាករកាលពី ៣ ខែមុន ព្រោះតែកំណើនសេដ្ឋកិច្ចក្រោកឡើងខ្លាំងលើសពីការរំពឹងទុកនៅក្នុងប្រទេសចិន ។ នេះបើយោងតាមការព្យាករដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងចុះផ្សាយដោយទីភ្នាក់ងារ Reuters កាលពីថ្ងៃទី៣០ ខែមករាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

IMF បាននិយាយនៅក្នុងរបាយការណ៍បច្ចុប្បន្នភាពរបស់ទស្សនវិស័យសេដ្ឋកិច្ចពិភពលោកថា ការព្យាករកំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ីដែលកំពុងអភិវឌ្ឍន៍សម្រាប់ឆ្នាំ ២០២៤ ដែលធៀបនឹងកំណើន ៥.៤ ភាគរយកាលពីឆ្នាំមុន ត្រូវបានដំឡើង ០.៤ ភាគរយពីការព្យាករនៅក្នុងខែតុលា ឆ្នាំ២០២៣ ខណៈនៅឆ្នាំ ២០២៥ សេដ្ឋកិច្ចក្នុងទ្វីបមួយនេះរំពឹងនឹងហក់ឡើង ៤.៨ ភាគរយ ។

ទន្ទឹមនោះ ការប៉ាន់ប្រមាណពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនសម្រាប់ឆ្នាំ ២០២៤ នេះត្រូវបានដំឡើង ០.៤ ភាគរយទៅ ៤.៦ ភាគរយ ដោយសារតែរដ្ឋាភិបាលទីក្រុងប៉េកាំងបង្កើនថ្លៃចំណាយ ទោះបីជាវាទាបជាងការព្យាករនៃកំណើន ៥.២ ភាគរយកាលពីឆ្នាំមុនក៏ដោយ ។

IMF បានបញ្ជាក់ទៀតថា សេដ្ឋកិច្ចរបស់ប្រទេសចិនអាចនឹងហក់ងើបឡើងវិញលឿនជាងក្ដីរំពឹងទុក ប្រសិនបើទីក្រុងប៉េកាំងធ្វើកំណែទម្រង់បន្ថែមលើវិស័យអចលនទ្រព្យ ដូចជាការរៀបចំរចនាសម្ព័ន្ធសាជាថ្មីលើក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលប្រកាសក្ស័យធន ឬចំណាយច្រើនជាងការរំពឹងទុកដើម្បីបង្កើនទំនុកចិត្តរបស់អ្នកប្រើប្រាស់ ។

ទោះយ៉ាងណា IMF ក៏បានចេញការព្រមានផងដែរអំពីហានិភ័យដែលថា កំណើនរបស់ប្រទេសចិនអាចធ្លាក់ចុះទាបជាងការរំពឹងទុក ប្រសិនបើអាជ្ញាធរងាកទៅរក “ការរឹតបន្តឹងសារពើពន្ធដោយអចេតនា” ដែលអាចប៉ះពាល់ទៅដល់ការប្រើប្រាស់ ។

គួរបញ្ជាក់ថា កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសឥណ្ឌារំពឹងនឹងនៅតែរក្សាភាពរឹងមាំ ៦.៥ ភាគរយទាំងក្នុងឆ្នាំ ២០២៤ និង ២០២៥ និងត្រូវបានដំឡើង ០.២ ភាគរយពីការព្យាករកាលពីតុលា ឆ្នាំ២០២៣ ដោយសារតែភាពធន់នៃតម្រូវការក្នុងស្រុក ខណៈក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនដូចជា ជប៉ុនរំពឹងនឹងធ្លាក់ចុះមកត្រឹម ០.៩ ភាគរយក្នុងឆ្នាំ ២០២៤ ពី ១.៩ ភាគរយកាលពីឆ្នាំមុន ដោយសារតែឥទ្ធិពលនៃតម្រូវការកើនឡើង បន្ទាប់ពីការដកចេញនូវវិធានការទប់ស្កាត់ដែលទាក់ទងនឹងជំងឺរាតត្បាតកូវីដ ១៩ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ មកដឹង ថ្លៃផាកពិន័យអ្នកបើកបរក្នុងស្ថានភាពស្រវឹង លើសកម្រិតជាតិ អាល់កុលនៅ វៀតណាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម