Connect with us

ព័ត៌មានជាតិ

កម្ពុជា​មានសមត្ថភាព​ផលិត​ស៊ីម៉ងត៍​ខ្លួន​ឯង មួយ​ឆ្នាំ​ចំណេញ​​ជិត ៥០០ លានដុល្លារ មិន​បាច់នាំ​ចូលពី​ក្រៅ

បានផុស

នៅ

បើ​តាម​សមាគម​ឧស្សាហកម្ម​ស៊ីម៉ងត៍​កម្ពុជា រហូត​មក​ដល់​ពេល​នេះ​ប្រទេស​កម្ពុជា​មាន​ក្រុមហ៊ុន​ផលិត​ស៊ីម៉ងត៍​ចំនួន ០៥ កំពុង​ដំណើរការ។ ខេត្ត​កំពត​បាន​ក្លាយ​ជា​មជ្ឈមណ្ឌល​ផលិត​ស៊ីម៉ងត៍​ដ៏​ធំ​បំផុត ខណៈ​ដែល​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ចំនួន ០៤ បាន​បោះ​ទីតាំង​វិនិយោគ​ក្នុង​ខេត្ត​ដ៏​សក្ដានុពល​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើ​រោងចក្រ​ទាំង ០៥ មាន​នៅ​ណា​ខ្លះ?

១៖ ក្រុមហ៊ុនកំពត ស៊ីមេន (Kampot cement co.,Ltd),

រោងចក្រ​កំពត​ស៊ីមេន (Kampot Cement Co., Ltd) មាន​ទីតាំង​នៅ​ស្រុក​បន្ទាយមាស និង​ស្រុក​ដងទង់ ខេត្តកំពត។ រោងចក្រ​បាន​បើកដំណើរការ​នៅ​ឆ្នាំ ២០០៦ ក្រោម​ទុន​វិនិយោគ​ដំបូង​ជិត​ ១០០ លានដុល្លារ មាន​សមត្ថភាព​ផលិត​ប្រមាណ ២លានតោនក្នុងមួយឆ្នាំ។

២៖ ក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន (Chip Mong Insee Cement Corporation)

សម្តេចតេជោ ហ៊ុន សែន ចូលរួម​ដាក់​ឲ្យ​ដំណើរការ​រោងចក្រផលិតសុីម៉ងត៍ជីបម៉ុង​កាល​ពីឆ្នាំ២០១៨

រោងចក្រ ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេស៊ិន (CMIC) បាន​ដាក់​ឲ្យ​ដំណើរការ​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ២០១៨។ មាន​សមត្ថភាព​ផលិត​ស៊ីម៉ងត៍ ៥០០០ តោន​ក្នុង​មួយ​ថ្ងៃ ឬ​ ១,៧ លាន​តោន​ក្នុង​មួយ​ឆ្នាំ ក្រោម​ទុន​វិនិយោគ​សរុប​ចំនួន ២៦២ លាន​ដុល្លារ​។

សាងសង់​ឡើង​លើ​ផ្ទៃដី​ទំហំ​ជាង​ ១១០ ហិកតា នៅ​ភូមិ​ព្រៃ​តាព្រិត ឃុំ​ស្តេចគង់​ខាង​លិច ស្រុក​បន្ទាយមាស ជា​ការ​សហការ​វិនិយោគ​រវាង​ក្រុមហ៊ុន​ក្នុង​ស្រុក​គឺ ក្រុមហ៊ុន​ជីបម៉ុង គ្រុប ដែល​កាន់កាប់​ភាគហ៊ុន​​ ៦០ ​ភាគរយ និង​ក្រុមហ៊ុន​ស្យ៉ាមស៊ីធី ស៊ីមេនរបស់​ថៃ ដែល​មាន​ភាគហ៊ុន ៤០ ភាគរយ​។

៣៖ ក្រុមហ៊ុនស៊ីម៉ង់ត៍​ចក្រីទីង (Cambodia Cement Chakrey Ting)

រោងចក្រ​ស៊ីម៉ងត៍​កម្ពុជា​ចក្រីទីង (Cambodia Cement Chakreyting) ដំណើរការ​ដោយ​ប្រើ​ទុនវិនិយោគប្រមាណជា ១០០ លានដុល្លារអាមេរិក ស្ថិតក្នុងភូមិភ្នំតូច ឃុំកណ្តាល ស្រុកទឹកឈូ ខេត្តកំពត លើផ្ទៃដីប្រមាណជា ៣២ ហិកតា។ រោងចក្រនេះអាចមានសមត្ថភាពផលិតស៊ីម៉ងបានដល់១,២២ លានតោនក្នុងមួយឆ្នាំៗ។

៤៖ ក្រុមហ៊ុនបាត់ដំបង ខនស៍ ស៊ីមេន (Battambang Conch Cement Company Limited)

រោងចក្រស៊ីម៉ងត៍ បាត់ដំបង ខនស៍ស៊ីមេន នៅខេត្តបាត់ដំបង

រោងចក្រស៊ីម៉ងត៍ បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត ដាក់ឲ្យដំណើរការផលិតស៊ីម៉ងនៅ​ឆ្នាំ​២០១៨។ រោងចក្រនេះ​វិនិយោគអស់ទឹកប្រាក់២៣០លានដុល្លារ សាងសង់លើ​ផ្ទៃដីសរុបទំហំ៣១៦ហិកតា​ មាន​ទីតាំងនៅតំបន់ភ្នំដូនមាយ ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។

រោងចក្រស៊ីម៉ង់តិ៍ វិនិយោគរួមគ្នារបស់ក្រុមហ៊ុនមកពីចិន និងក្រុមហ៊ុនក្នុងស្រុក​ មានសមត្ថភាពផលិតស៊ីម៉ង់ក្នុង១ឆ្នាំជិត២លានតោន។

៥៖ ក្រុមហ៊ុន ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ខមភេនី លីមីធីត (Thai Boom Roong Cement Co.,Ltd).

រោងចក្រស៊ីម៉ងត៍​ថៃប៊ុនរ៉ុង ស្ថិតនៅស្រុក​ដងទុង​ ខេត្តកំពត ជារោងចក្រ​ស៊ីម៉ងត៍​ថ្មីចុងក្រោយ​គេ ទើបតែ​បើក​ដំណើរការ​កាល​ពី​ថ្ងៃទី ១៤ វិច្ឆិកា ឆ្នាំ២០១៩នេះ។ រោងចក្រស៊ីម៉ងតិ៍​ថៃប៊ុនរ៉ុងនេះ មានតម្លៃ​វិនិយោគ ១១០ លាន​ដុល្លារអាមេរិក សាងសង់​លើផ្ទៃដីទំហំ​ជិត ៧០០ហិកតា មានសមត្ថភាព​ផលិត​ស៊ីម៉ងត៍​បានប្រមាណ ២.៥០០​តោនក្នុងមួយថ្ងៃ ឬស្មើនឹង​ជិត ១លានតោនក្នុងមួយឆ្នាំ។

បើតាម​ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ​ក្នុងមួយឆ្នាំៗកម្ពុជា​អាចផលិត​ស៊ីម៉ងត៍​បានដោយខ្លួនឯង ប្រមាណជាង ៨លាន​តោន។ ខេត្ត​កំពតមាន​រោងចក្រ​ចំនួន ០៤ និង១ រោងចក្រទៀត គឺនៅខេត្តបាត់ដំបង។

តាមរយៈ​រោងចក្រផលិត​ស៊ីម៉ងត៍ របស់កម្ពុជាទាំង ៥ បាន​ធ្វើឲ្យកម្ពុជា​ចំណេញ​ប្រាក់​ប្រមាណ ៥០០ ដុល្លារអាមេរិក​ ពីការទិញស៊ីម៉ងត៍​ពីក្រៅប្រទេស។

បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ មានតែខេត្ត​ចំនួន ៣ ប៉ុណ្ណោះនៅ​ក្នុង​ប្រទេស​កម្ពុជា​ដែលមាន​វត្ថុធាតុដើម សម្រាប់​ផលិតស៊ីម៉ងត៍ រួមមាន​ខេត្តកំពត បាត់ដំបង និងបន្ទាយមានជ័យ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍២២ ម៉ោង មុន

តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង

ចរាចរណ៍១៩ ម៉ោង មុន

សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី

ជីវិតកម្សាន្ដ២១ ម៉ោង មុន

អ្នកសិល្បៈ តក់ស្លុត និងសោកស្តាយនូវការបាត់បង់ តារា Rapper RuthKo ជួបគ្រោះថ្នាក់ចរាចរណ៍យប់មិញ

ព័ត៌មានជាតិ១២ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

មកដឹងពីជីវិតសិល្បៈត្រួសៗរបស់ Rapper ល្បីឈ្មោះ Ruthko

Sokha Hotels

ព័ត៌មានពេញនិយម