Connect with us

ព័ត៌មានជាតិ

កម្ពុជា​នឹង​លែងពឹងផ្អែកលើសិង្ហបុរី​ ក្រោយ​កំពង់ផែទឹកជ្រៅពីរ​ទៀត​លេច​រូបរាង

បានផុស

នៅ

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំទៀត កម្ពុជានឹងលែងពឹងផ្អែកលើសិង្ហបុរី និងហុងកុងចំពោះការសុំចូលចតនាវាដឹកទំនិញធំៗ​ បន្ទាប់ពីកំពង់ផែទឹកជ្រៅចំនួនពីរទៀត​នៅក្រុងព្រះសីហនុ បញ្ចប់ការសាងសង់ជាស្ថាពរនៅពេលខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធី​បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនមានប្រសាសន៍ថា៖ «កម្ពុជាអាចនឹងអនុញ្ញាតិឱ្យនាវាអាស៊ីប៉ាស៊ីហ្វិកដល់ទៅ ៩៧% ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុបាន នៅពេលដែលកំពង់ផែទឹកជ្រៅសាងសង់ចប់នៅឆ្នាំ២០២៣ខាងមុខនេះ»។

គម្រោងសាងសង់កំពង់ផែទឹកជ្រៅនៅ​ខេត្ត​ព្រះសីហនុ ដែលមានជម្រៅ១៤ម៉ែត្រកន្លះ គ្រោងបញ្ចប់នៅ​ឆ្នាំ២០២៣ខាងមុខនេះ។

ឯកឧត្តម​ទេសរដ្ឋមន្រ្តី ក៏​បានលើក​ពី​គម្រោង​សហការ​របស់​ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ដែល​បានត្រៀមសិក្សាគម្រោងកំពង់ផែទឹកជ្រៅមួយកន្លែងផ្សេងទៀត ដែលមានជម្រៅ១៧ម៉ែត្រ អាចឱ្យនាវាធំៗទាំងអស់ចូលចតបាន។

នៅពេលដែលកំពង់ផែទឹកជ្រៅទាំងពីរនេះសាងសង់រួច វានឹងជួយសម្រួលដល់សកម្មភាពទំនិញនាំចេញនាំចូលរបស់កម្ពុជា និងជួយកាត់បន្ថយការចំណាយបានច្រើន។

គួរ​បញ្ជាក់​ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុបានដើរតួនាទីយ៉ាងសំខាន់ សម្រាប់​ការ​ដឹក​ជញ្ជូន​ទំនិញចេញ​ចូលប្រទេស។ ​កំពង់ផែ​នេះ​ត្រូវ​បានអភិវឌ្ឍ​សមត្ថកិច្ច​លើការ​ទទួល​នាវា​តូច​ធំ​មក​ពី​ប្រទេស​នានា រួមទាំង​ការ​បំពាក់​ឧបករណ៍​លើ​កដាក់​ទំនិញ​កាន់​តែ​ទំនើប​ ដើម្បី​សម្រួលប្រសិទ្ធភាព​ការងារ​ និង​ទំនើបកម្ម​នៃ​ការ​ដឹក​ជញ្ជូន៕

អត្ថបទ៖ វ៉ាត វិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម