Connect with us

ព័ត៌មានអន្ដរជាតិ

មកស្គាល់ប្រទេសជំពាក់បំណុលសាធារណៈច្រើនជាងគេលើលោកក្នុងឆ្នាំ ២០២៤ នេះ

បានផុស

នៅ

វិបត្តិបំណុលសកល គឺជារឿងដ៏ស្មុគស្មាញមួយសម្រាប់អ្នកធ្វើគោលនយោបាយ ជាពិសេសគឺការទប់និរន្តរភាពបំណុល ខណៈយោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹងថា បំណុលសាធារណៈប្រៀបធៀបជាមួយចំណូលជាតិវាស់វែងដោយផលិតផលក្នុងស្រុកសរុប (GDP) ដែលពិភពលោកជំពាក់កាលពីឆ្នាំ ២០២៣ កន្លងទៅមានប្រមាណ ៣០៥ ពាន់ពាន់លានដុល្លារ ពោលកើនឡើងជាង ៤៥ ពាន់ពាន់លានដុល្លារ បើធៀបនឹងសម័យកាលមុនផ្ទុះវិបត្តិកូវីដ ១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាងក្រោមនេះគឺជាបញ្ជីរាយនាមបណ្ដាប្រទេសដែលជំពាក់បំណុលសាធារណៈលើអត្រា GDP ច្រើនជាងគេបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០២៤ និងចុះផ្សាយដោយសារព័ត៌មាន Insider Monkey ជាគេហទំព័រវិនិយោគតាមដានសកម្មភាពក្រុមហ៊ុនសាជីវកម្ម និងមូលនិធិការពារហានិភ័យ៖

១. ជប៉ុន ជា​ប្រទេស​ខ្លា​សេដ្ឋកិច្ច​ធំ​ជាង​គេ​មួយនៅលើ​ពិភពលោក​ដែល​មានផលិតផលក្នុងស្រុកសរុប (GDP) ៦.៧១​ ពាន់​ពាន់​លាន​ដុល្លារ ហើយប្រទេសនេះក៏មានទំហំបំណុលសាធារណៈ ប្រៀបធៀបជាមួយចំណូលជាតិវាស់វែងដោយ GDP សរុបច្រើនជាងគេបំផុតផងដែរ ពោលមានប្រមាណ ២៥១.៩ ភាគរយនៅឆ្នាំ ២០២៤ នេះ ។

. ស៊ូដង់ គឺជាប្រទេសមាន GDP ចំនួន ១១៧.០៩ ពាន់លានដុល្លារ និងមានកញ្ចប់បំណុលលើអត្រា GDP ប្រមាណ ២៣៨.៨ ភាគរយនៃចំណូលជាតិ ។

៣. សិង្ហបុរី ដែលជាប្រទេសខ្លាសេដ្ឋកិច្ចនៅអាស៊ានមាន GDP សរុប ៧៨៦.៨៧ ពាន់លានដុល្លារ និងមានបំណុលលើអត្រា GDP ចំនួន ១៦៨.៣ ភាគរយនៃចំណូលជាតិនៅឆ្នាំ ២០២៤ នេះ ។

. ក្រិក ជាប្រទេសអឺរ៉ុបកំពូលគេដែលជាប់បំណុលលើអត្រា GDP ប្រមាណ ១៦០.២ ភាគរយ បើទោះបីជាមាន GDP សរុប ៤៣៤.៨៣ ពាន់លានដុល្លារក៏ដោយ ។

. អ៊ីតាលី ជាប្រទេសនាគសេដ្ឋកិច្ចដ៏ខ្លាំងក្លាមួយរបស់អឺរ៉ុបដែលមាន GDP ចំនួន ៣.២៩ ពាន់ពាន់លានដុល្លារ ហើយជាប់បំណុលសាធារណៈលើអត្រា GDP ចំនួន ១៤៣.២ ភាគរយ ។

. សហរដ្ឋអាមេរិក ​ដែលជា​ប្រទេស​មហាអំណាចសេដ្ឋកិច្ច ក៏​មាន​បំណុល​ច្រើនផង​ដែរ ។ សេដ្ឋកិច្ចអាមេរិកមាន GDP សរុបចំនួន ២៧.៩៧ ពាន់ពាន់លានដុល្លារ និងជាប់បំណុលលើអត្រា GDP ចំនួន ១២៦.៩ ភាគរយ ។

. ប៊ូតង់ មាន GDP ចំនួន ១១.៥៦ ពាន់ពាន់លានដុល្លារ និងកាន់បំណុលលើអត្រា GDP ប្រមាណ ១២២.៨ ភាគរយ ។

. បារ៉ែន ជាប្រទេសអ្នកមានជាងគេបំផុតមួយប្រចាំតំបន់មជ្ឈិមបូព៌ាមាន GDP ចំនួន ១១.៥៦ ពាន់លានដុល្លារ ប៉ុន្តែជាប់បំណុលលើអត្រា GDP ចំនួន ១១៩ ភាគរយ ។

. ឡាវ ជាប្រទេសអាស៊ានមាន GDP សរុប ៧៨.៩៣ ពាន់លានដុល្លារ និងមានបំណុលលើអត្រា GDP ចំនួន ១១៨.៧ ភាគរយ ។

១០. ម៉ាល់ឌីវ មាន GDP សរុប ១៥.៨៣ ដុល្លារ ហើយមានបំណុលលើអត្រា GDP ចនួន ១១១.៨ ភាគរយ ។

ចំណែកបារាំងស្ថិតនៅលេខរៀងទី ១១ មាន GDP សុរប ៤.០១ ពាន់ពាន់លានដុល្លារ និងជាប់បំណុលលើអត្រា GDP ចំនួន ១១០.៥ ភាគរយ ។ រីឯសេដ្ឋកិច្ចរបស់ប្រទេសអ៊ុយក្រែនស្ទើរតែហៅលែងឮទៅហើយ ដោយសាររដ្ឋាភិបាលទីក្រុងកៀវកំពុងជាប់ដៃធ្វើសឹកសង្គ្រាមជាមួយរុស្ស៊ី ហើយប្រទេសរបស់លោក Volodymy Zelensky ឈរនៅលំដាប់ទី ១៩ ជាប្រទេសជាប់បំណុលច្រើនជាងគេលើពិភពលោក ពោលមានបំណុលលើអត្រា GDP ចំនួន ៩៨.៦ ភាគរយ បើទោះបីជាមាន GDP សរុបប្រមាណ ៥០១.០៧ ពាន់លានដុល្លារក៏ដោយ ខណៈមហាអំណាចចិនស្ថិតនៅចំណាត់ថ្នាក់ទី ២៨ មាន GDP សរុប ៣៥.០៤ ពាន់ពាន់លានដុល្លារ និងមានបំណុលលើអត្រា GDP ចំនួន ៨៧.៤០ ភាគរយ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ លោក Zelensky ចុះផ្ទាល់ទៅសមរភូមិជួរមុខ ចំពេលលេចឮព័ត៌មាន បណ្ដេញមេទ័ពកំពូលរបស់ប្រទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម១៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៦ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

Sokha Hotels

ព័ត៌មានពេញនិយម