Connect with us

ព័ត៌មានជាតិ

កោះ​មួយ​ហុំព័ទ្ធ​ដោយ​ទន្លេមេគង្គ មួយ​ឆ្នាំ រក​​ចំណូល​​បាន​ជាង ៣៥ម៉ឺន​ដុល្លារ​

បានផុស

នៅ

​ក្រូចថ្លុងកោះ​ទ្រង់​ គឺ ជា​ផលិតផល​កសិកម្ម​រប​ស់​កម្ពុជា​ ដែល​ត្រូវ​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ ក្នុង​បញ្ជី​កម្មសិទ្ធិបញ្ញា​ពិភពលោក​។ ផ្លែ​ក្រូចថ្លុង​កោះ​ទ្រង់​ ត្រូវ​បាន​ចាត់ទុកជា​ផ្លែឈើ​ហូប​ធម្មជាតិ​ដ៏​ពេញនិយម​ និង​​មាន​ឱជារស​ឆ្ងាញ់​ពិសា​និង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​តាំងពី​សម័យ​សង្គមរាស្ត្រនិយម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រូចថ្លុង នៅទីនេះ​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ សាច់​ទន់ល្មើយ សំបក​ក៏​មិន​ជា​ក្រាស់​ប៉ុន្មាន​ឡើយ​ចំណែក​ដើម​មាន​កម្ពស់​ជា​មធ្យម​ប្រមាណ​៣​ម៉ែត្រ។ ក្រូចថ្លុង​នេះ​ បាន​ក្លាយ​ជា​ដំណាំ​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​ប្រជាពលរដ្ឋ​សង្កាត់​កោះ​ទ្រង់​ចំណូល​បាន​ពី​ការ​លក់​ក្រូចថ្លុង​ក្នុង​១​ឆ្នាំ​មាន​ជាង ៣៥៨,៦៨០ ដុល្លារ​អាមេរិក ។​

​លោក សេក ប៊ុនហេង អភិបាល​ក្រុង​ក្រចេះ​បាន​លើកឡើងថា​ ​ក្រុង​ក្រចេះ​មាន​ផ្ទៃដី​ដាំ​ដុះ​ចំនួន ២,៦០៣ ហិច​តា​ក្នុងនោះ​ស្រូវវស្សា​ចំនួន​១០៦៤​ហិច​តា​, ស្រូវប្រាំង ១,៣៧០ ហិច​តា​និង​ដំណាំ​រួមផ្សំ​ចំនួន​១៦៩ ហិច​តា ។ ដោយឡែក នៅ​សង្កាត់​កោះ​ទ្រង់មាន​ដំណាំ​សេដ្ឋកិច្ច​(​ក្រូចថ្លុង​)​មាន​ដើម​ក្រូចថ្លុង​ចំនួន​៨,៨១៧ ដើម​ក្នុង​នោះ​កំពុង​ឲ្យ​ផល​មាន​ចំនួន​៣,៤១៤​ដើម។

ក្នុង​មួយឆ្នាំៗ​ប្រជាពលរដ្ឋ​ទទួលបាន​ចំណូល​ពី​ការ​ដាំ​ក្រូច​នេះ​ចំនួន ៣៥៨,៦៨០ ដុល្លារ​អាមេរិក។ ក្រូចថ្លុង​មួយ​ដើម​អាច​ផ្តល់​ផល​រហូតដល់​១០០​ផ្លែ​ឯណោះ ។ ក្រូចថ្លុង​កោះ​ទ្រង់​នេះ​ ក្នុង​មួយ​ផ្លែ​គេ​លក់​ពី​១០,០០០​ទៅ ១២០០០ រៀល​នៅ​ខេត្ត​ក្រចេះ​និង​ពី​១២០០០ ទៅ​១៤,០០០​រៀល​នៅ​ភ្នំពេញ ។

នៅលើ​កោះ​ទ្រង់​ក្នុង​ទឹកដី​ក្រុង​ក្រចេះ​បច្ចុប្បន្ននេះ​ មាន​ប្រជាពលរដ្ឋ​ដាំ​ក្រូចថ្លុង​សរុប ៣៣១ គ្រួសារ​ជា សមាជិក​សមាគម​អ្នក​ដាំ​ក្រូចថ្លុង​កោះ​ទ្រង់ ។

​កោះ​ទ្រង់​ជាកោះធំ​មួយ​ហុំព័ទ្ធដោយ​ទន្លេមេគង្គ។ កោះនេះ​មាន​បណ្តោយ​ប្រមាណ ៤.៥ គីឡូម៉ែត្រ​ពី​ជើង​ទៅ​ត្បូង​ព័ទ្ធ​ដោយ​ផ្លូវលំ​មួយ​ខ្សែ​ប្រវែង ៩ គីឡូម៉ែត្រ អម​ទៅ​ដោយ​ដើម​ក្រូចថ្លុង​ ដែល​មាន​រសជាតិ​ផ្អែម​ពី​ធម្មជាតិ ពិតៗ​និង​មាន​ទេសភាព​យ៉ាង​ស្រស់ត្រកាល ​ដែល​អំណោយផល​សម្រាប់​សកម្ម​ភាព​ទេសចរណ៍​ដូចជា ជិះ​កង់ រទេះសេះ រទេះគោ ម៉ូតូឌុប ទស្សនា កម្សាន្ត និង​មានផ្ទះ​ស្នាក់ សហគមន៍​ដែលមាន​ផ្តល់​សេវាកម្ម​ម្ហូបអាហារ​និង​ភេសជ្ជៈ​និង​មាន​ឆ្នេរ​ខ្សាច់​អមដោយ​ទឹកទន្លេ​ថ្លាយង់ នា​រដូវប្រាំង ដែល​លាត សន្ធឹង​តាម​បណ្តោយ​កោះ​ផ្នែក​ខាងកើត​ទល់មុខ នឹង​ទី​រួម​ខេត្តក្រចេះ​គួរ​ជាទី​គយគន់​និង​ការធ្វើដំណើរ​កម្សាន្ត​ដ៏​មនោរម្យ​របស់​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ជាពិសេស​ គឺ​ការ​ស្រូប​យក​ជំនោរ​ដ៏​បរិសុទ្ធ​ពី​ធម្មជាតិ​ផង​ដែរ។​

​លោក សេក ប៊ុនហេង បាន​ឲ្យ​ដឹង​ថា ​កោះ​ទ្រង់​ក៏​ជា​រមណីយដ្ឋាន​ទេសចរណ៍​មួយ​ដ៏​សំខាន់​ ផងដែរ ​ជា​ក់ស្តែង​ក្នុង​ឆ្នាំ២០២០ កន្លងទៅ​មាន​ភ្ញៀវ​ទេស​ចរ​ជាតិ ១៦,៨៥០​នាក់ និង​អន្តរជាតិ ៣៧៦ នាក់​និង​ទទួល​ប្រាក់ចំណូល​បាន​ចំនួន​ជាង ១២៦ លាន​រៀល ។​

​ក្រូចថ្លុង​កោះ​ទ្រង់​ត្រូវ​បាន​ក្រសួងពាណិជ្ជកម្ម​ប្រកាស​ជា​ផ្លូវការ​នូវ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ ដើម្បី​រួមចំណែក​ការពារ​អត្តសញ្ញាណ​ផលិតផល​ប្រពៃណី​សំដៅ​ធ្វើ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ចជាតិ​តាំងពី​ឆ្នាំ ២០១៨។ ផ្លែ​ក្រូចថ្លុង​កោះ​ទ្រង់ ​ត្រូវ​បាន​ចាត់ទុកថា​ជា​ផ្លែឈើ​ធម្មជាតិ​ដ៏​ពេញនិយម​មានឱជារស​ឆ្ងាញ់​និង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​តាំងពី​សម័យ​សង្គមរាស្ត្រនិយម​មក​ម្ល៉េះ នេះ​គឺជា​ផលិតផល​កសិកម្ម​រប​ស់​កម្ពុជា​មួយទៀត​ ដែល​ត្រូវបាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ក្នុង​បញ្ជី​កម្មសិទ្ធិ បញ្ញា​ពិភពលោក។

អត្ថប្រយោជន៍​នៃ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​នេះ​ថា ​ជា​ឧបករណ៍​ទីផ្សារ​ដ៏​មាន​សក្ដានុពល​និង​ប្រសិទ្ធភាព​ខ្ពស់​ដើម្បី​អភិវឌ្ឍន៍​វិស័យសេដ្ឋកិច្ច ហើយ​ការ​ដាក់​ឲ្យ​ប្រើប្រាស់​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​«​ក្រូចថ្លុង​កោះ​ទ្រង់​»​នេះ​នឹង​ជួយ​បង្កើន​ឱកាស​ការងារ​និង​ប្រាក់ចំណូល​ជូន​ប្រជាជន​មូលដ្ឋាន​ព្រមទាំង​លើកកម្ពស់​វិស័យ​ទេសចរណ៍​ជាតិ​ថែមទៀត​៕

អត្ថបទ៖ ​ណា​រី

សូមចុចអាន៖ ​ក្រៅពី​សត្វ​ផ្សោត​ ខេត្តក្រចេះ​ មាន​តំបន់​ទេសចរណ៍​១៨​កន្លែង​ទៀត ប្រហែល​ជា​អ្នក​មិន​ធ្លាប់​បាន​ដឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម