សេដ្ឋកិច្ច
រដ្ឋាភិបាលបន្ថយអាករពិសេសលើមុខទំនិញរថយន្តមួយចំនួន
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចេញអនុក្រឹត្យកែសម្រួលអត្រាអាករពិសេសលើមុខទំនិញរថយន្តមួយចំនួនដោយបន្ថយចាប់ពី ១០ភាគរយ រហូតដល់២០ភាគរយ។
ការបញ្ចុះអត្រាអាករពិសេសទៅតាមប្រភេទរថយន្តដូចខាងក្រោម៖ រថយន្តប្រភេទគ្រួសារត្រូវបានបញ្ចុះអត្រាអាករពិសេស ១០ភាគរយចំពោះរថយន្តទំហំស៊ីឡាំងមិនលើសពី ៣០០០ CC (ពី៣០% មក២០% និងពី៦០%មក ៥០%) ព្រមទាំងបញ្ចុះអត្រាអាករពិសេស ១៥ភាគរយចំពោះប្រភេទទំហំស៊ីឡាំងលើសពី ៣០០០ CC (ពី៦៥% មក ៥០% និងពី៧០% មក ៥៥%)។
រថយន្តប្រើអគ្គិសនីសុទ្ធ(រថយន្តគ្រួសារនិងរថយន្តដឹកអ្នកដំណើរ) ត្រូវបានបញ្ចុះអត្រាអាករពិសេស២០ភាគរយ(ពី៣០%មក១០%) ដើម្បីកាត់បន្ថយចំណាយ និងជួយ ការពារបរិស្ថានផងដែរ។
រថយន្តដឹកទំនិញត្រូវបានបញ្ចុះអត្រាអាករពិសេស១៥ពិន្ទុភាគរយ(ពី៤០% មក ២៥%) ចំពោះរថយន្តសណ្តោងសឺមីរ៉ឺម៉កព្រមទាំងបញ្ចុះអត្រាអាករពិសេស១០ភាគរយ(ពី៤០% មក ៣០%) ចំពោះរថយន្តដឹកទំនិញប្រភេទដែលមានទម្ងន់សរុប(ទម្រងរថយន្តនិងទម្ងន់ផ្ទុក) លើសពី៥តោន។ ការបញ្ចុះតម្លៃអត្រាអាករពិសេសលើរថយន្តដឹកទំ និញនេះនឹងរួមចំណែកក្នុងការកាត់បន្ថយចំណាយឡូជីស្ទីក។
រថយន្តបែន រថយន្តស្ទូចនិងរថយន្តឯកទេសផ្សេងត្រូវបានបញ្ចុះអត្រាអាករពិសេស ១០ភាគរយ (ពី៤០% មក៣០%) ដើម្បីជួយដល់វិស័យកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនិងឡូជីស្ទីក។
អនុក្រឹត្យកែសម្រួលអត្រាអាករពិសេសលើប្រភេទទំនិញរថយន្តមួយចំនួនចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១។ អនុក្រឹត្យនេះ នឹងត្រូវរដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រី គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ នឹងអនុវត្ត ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ តទៅ៕
ដោយ៖ ណារី







-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី