Connect with us

ព័ត៌មានអន្ដរជាតិ

វិស័យអចលនទ្រព្យនៅ វៀតណាម កំពុងដាំក្បាលចុះក្រោម ត្រឹមខែមករា បិទទ្វារ ២ ពាន់កន្លែង

បានផុស

នៅ

វិស័យអចលនទ្រព្យរបស់វៀតណាមចំនួន ២ ពាន់កន្លែងបានបិទទ្វារបញ្ឈប់ប្រតិបត្តិការជាបណ្ដោះអាសន្នត្រឹមតែក្នុងខែមករា ឆ្នាំ២០២៤ ពោលស្មើនឹង ១៣៨ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam News កាលពីដើមសប្ដាហ៍កន្លងមក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទិន្នន័យនៅក្នុងរបាយការណ៍ស្តីពីស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែមករា ឆ្នាំ ២០២៤ ដែលចេញដោយការិយាល័យស្ថិតិទូទៅបានឲ្យដឹងថា ចំនួនសហគ្រាសដែលប្រកាសក្ស័យធនមានចំនួន ១៤៩ ស្មើនឹង ៩៧.៤ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ខណៈនៅក្នុងខែមករា វៀតណាមទាំងមូលមានអាជីវកម្មអចលនទ្រព្យទើបបង្កើតថ្មីចំនួន ៣៤២ ស្មើនឹង ១០១.២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ។

ទោះបីជាយ៉ាងណាក៏ដោយ អំឡុងពេលនេះក៏មានអាជីវកម្មអចលនទ្រព្យបើកដំណើរការឡើងវិញផងដែរ ក្នុងនោះមានសហគ្រាសចំនួន ៦៤៥ ស្មើនឹង ១២៩.៣ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន បន្ទាប់ពីអាជីវកម្ម​អចលន​ទ្រព្យ​ជួបវិបត្តិ​ជា​ច្រើន​កាល​ពី​ឆ្នាំ​មុន ស្របពេលចំនួន​អាជីវកម្ម​​ទើប​បង្កើត​ថ្មី​ដែល​កំពុង​ប្រតិបត្តិការ​ក្នុង​វិស័យ​អចលន​ទ្រព្យ​មាន​ត្រឹមតែ​ ៤,៧២៥ ​ប៉ុណ្ណោះ ដោយ​ថយ​ចុះ​ជាង ​៤៥ ភាគរយ ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២២ ។

ទន្ទឹមនឹងនោះ ចំនួនអាជីវកម្មដែលត្រូវរលាយ និងបញ្ឈប់តាមរយៈពេលកំណត់គឺមានជិត ៥,០០០ អាជីវកម្ម កើនឡើង ៥៥ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន ស្របពេលដែលការកាត់បន្ថយបុគ្គលិកនៅក្នុងអាជីវកម្មអចលនវត្ថុនៅតែកើតមានឡើងទាំងក្នុងអាជីវកម្មខ្នាតតូច និងខ្នាតធំ ។

ទាក់ទិននឹងស្ថានភាពទាក់ទាញទុនវិនិយោគពីបរទេសវិញ យោងរបាយការណ៍របស់ទីភ្នាក់ងារវិនិយោគបរទេសនៃក្រសួងផែនការ និងវិនិយោគបានឲ្យដឹងថា ឧស្សាហកម្មអាជីវកម្មអចលនទ្រព្យជាប់ចំណាត់ថ្នាក់លេខ ១ ដែលមានដើមទុនវិនិយោគសរុបកើនដល់ជាង ១.២៧ ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី២០ ខែមករា ស្មើនឹង ៥៣.៩ ភាគរយនៃដើមទុនវិនិយោគដែលបានចុះបញ្ជីសរុប និងខ្ពស់ជាងរយៈពេលដូចគ្នា ២ ដង ។

ចំណែកឧស្សាហកម្មអចលនទ្រព្យជាប់ចំណាត់ថ្នាក់លេខ២ ក្នុងការទាក់ទាញមូលធនបរទេសកាលពីឆ្នាំមុន ជាមួយនឹងទុនវិនិយោគសរុបជិត ៤.៦៧ ពាន់លានដុល្លារ ដែលស្មើនឹងជាង ១២.៧ ភាគរយនៃទុនវិនិយោគដែលបានចុះបញ្ជីសរុប កើនឡើង ៤.៨ ភាគរយ បើធៀបនឹងឆ្នាំមុន ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ មេធាវី ថៃ គាស់កកាយរឿងជិតមួយទសវត្សរ៍មុន ប្ដឹងលោក ថាក់ស៊ីន ពីបទ ប្រមាថព្រះមហាក្សត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

លោក ហេង សួរ អញ្ជើញជាអធិបតីក្នុងពិធីបិទយុទ្ធនាការ ១៦ថ្ងៃ ក្រោម​ប្រធានបទ“រួមគ្នាបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និង​ការ​បៀតបៀន​នៅ​ក្នុង​ពិភពការងារ”

ព័ត៌មានជាតិ២ ម៉ោង មុន

ពិធីបុណ្យសមុទ្រលើកទី១១ ត្រៀមជិតរួចរាល់ហើយ សម្រាប់ទទួលភ្ញៀវជាតិ និងអន្តរជាតិ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មាន​ភាព​រឹងមាំ ដោយសារ​កម្ពុជាមាន «សន្តិភាព» និង «ស្ថិរភាពនយោបាយ» ដែល​រក​បាន​ពី​សម្តេចតេជោ ហ៊ុន សែន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រោយ​ពី​ដំណើរ​ទស្សន​កិច្ច​សម្ដេចតេជោ ហ៊ុន សែន​នៅ​មជ្ឈិមបូព៌ា អ្នក​វិភាគ​មាន​សុទិដ្ឋិនិយម ចំពោះ​វិស័យនយោបាយ និងសេដ្ឋកិច្ច​កាន់​តែ​រឹងមាំ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋលេខាធិការក្រសួងព័ត៌មានលោក ជា ច័ន្ទបរិបូរណ៍ ត្រូវបានតែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំប៊ុលហ្គារី រ៉ូម៉ានី ក្រិក ស៊ីប

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

ប្រធានសមាគមសិល្បករខ្មែរ ឧបត្ថម្ភ ៣លានរៀល ដល់គ្រួសារសពលោក លីចិន ខ្វះខាតខ្លាំងគ្មានលុយធ្វើបុណ្យ

ជីវិតកម្សាន្ដ១២ ម៉ោង មុន

ឆ្លងផុតជំងឺមហារីក អេង វ៉ាណង បែរជាមានជំងឺម្យ៉ាងទៀតគួរឱ្យបារម្ភ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ទីប្រឹក្សាលោក ត្រាំ ស្តីឲ្យ ហ្សេលេនស្គី ថា ស្លៀកពាក់មើលងាយអាមេរិក

សន្តិសុខសង្គម៥ ម៉ោង មុន

ស្ពានអាកាសមរតកតេជោដំណាក់កាលទី២ គ្រោងបញ្ចប់ការសាងសង់ និងបើកឲ្យចរាចរណ៍នៅដើម​ខែមេសា ឆ្នាំ២០២៥

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ទីរពេទ្យតម្លៃជាង៦៦លានដុល្លារមានសមត្ថភាពទទួលអ្នកជំងឺសម្រាក២០០គ្រែ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ

Sokha Hotels

ព័ត៌មានពេញនិយម