ព័ត៌មានជាតិ
ស្ពានឆ្លងទន្លេមួយទៀត សង់រួចជាង ៩៦ ភាគរយ ដាក់ឲ្យប្រើប្រាស់មុនចូលឆ្នាំខ្មែរ
គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គប្រវែង ១,១៣១ម៉ែត្រ ស្ថិតនៅក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ តភ្ជាប់ទៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ត្រូវរំពឹងថានឹងសម្ពោធដាក់ឱ្យប្រើប្រាស់មុនចូលឆ្នាំខ្មែរ។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ក្នុងពេលថ្មីៗនេះថា៖ «គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ (ក្រូចឆ្មារ-ស្ទឹងត្រង់) ប្រវែង១,១៣១ម៉ែត្រ សម្រេចបាន៩៦,៤៩%ហើយ ដោយនឹងអាចសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ។»
ឯកឧត្តម ស៊ុន ចាន់ថុល បានបន្តថា ការសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានឆ្លងទន្លេមេគង្គ (ក្រូចឆ្មារ-ស្ទឹងត្រង់)នៅពេលខាងមុខនេះនឹងបង្ករភាពងាយស្រួលដល់ការដឹកជញ្ជូនទំនិញ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងតំបន់ ដែលរស់នៅត្រើយខាងកើត និងត្រើយខាងលិចទន្លេមេគង្គ។ ម្យ៉ាងទៀត ស្ពាននេះនឹងជួយជំរុញសេដ្ឋកិច្ចក្នុងតំបន់ និងបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទីនោះផងដែរ។

លោក សន សែម ដែលជាប្រជាពលរដ្ឋរស់នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានសម្ដែងសេចក្ដីរីករាយចំពោះគម្រោងស្ពានក្រូចឆ្មារ-ស្ទឹងត្រង់នេះ។ លោកបានរៀបរាប់ថា ស្ពាននេះនឹងជួយសម្រួលដល់ការធ្វើដំណើរ ជាពិសេសការដឹកជញ្ជូនផលិតផលកសិកម្មរបស់លោក និងជួយកាត់បន្ថយការចំណាយថ្លៃដឹកជញ្ជូនប្រចាំថ្ងៃរបស់លោកបានច្រើន។
គួរបញ្ជាក់ថា គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គនេះត្រូវបានសាងសង់ឡើងចាប់ពីខែកុម្ភៈ ឆ្នាំ២០១៨ ដោយក្រុមហ៊ុន Shanghai Construction Group ។ ស្ពាននេះជាប្រភេទស្ពានបេតុងសរសៃដែកដែលមានទទឹង១៣,៥០ម៉ែត្រ និងប្រវែង១,១៣១ម៉ែត្រ ដោយចំណាយថវិកាសរុបជិត៥៧លានដុល្លារសហរដ្ឋអាមេរិក។
អត្ថបទ៖ វ៉ាត វិន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ