ព័ត៌មានជាតិ
ក្រុមហ៊ុនសឹង្ហបុរី YCH នឹងចាប់ផ្ដើមសិក្សាលំអិតអំពីការបង្កើតមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញនៅខែមិនាខាងមុខ
ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងអនុញ្ញាតិឱ្យក្រុមហ៊ុនសឹង្ហបុរី YCH ផ្ដើមសិក្សាលំអិតអំពីការបង្កើតមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញនៅខែមីនា ឆ្នាំ២០២១ខាងមុខ បន្ទាប់ពីភាគីទាំងពីរបានបញ្ចប់ការចរចារ និងឯកភាពគ្នាលើកិច្ចព្រមព្រៀងក្របខ័ណ្ខសម្រាប់គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា៖ «ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ចប់ការចរចារជាមួយក្រុមហ៊ុនសឹង្ហបុរី YCH រួចរាល់ហើយ ដូច្នេះក្រុមហ៊ុននឹងអាចចាប់ផ្ដើមសិក្សាលំអិតអំពីការបង្កើតមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញនៅខែមីនាខាងមុខនេះ។»
ឯកឧត្តម ស៊ុន ចាន់ថុល បានបន្តថា ភ័ស្តុភារកម្មភ្នំពេញ គឺជាមជ្ឈមណ្ឌលដ៏មានសក្ដានុពលក្នុងការលើកស្ទួយវិស័យដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព និងមានលក្ខណៈប្រកួតប្រជែងជាមួយនឹងប្រទេសក្នុងតំបន់អាស៊ាន និងសកលលោកទាំងតម្លៃ និងសេវាកម្ម។

ម្យ៉ាងទៀត មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញក៏ជាកម្លាំងចលករជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន និងសម្រេចបាននូវចក្ខុវិស័យរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍកម្ពុជាទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០។
គួរបញ្ជាក់ថា គម្រោងមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ ដែលត្រូវបានសាងសង់លើផ្ទៃដី ៩៨ ហិកតា មានទីតាំងនៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលជាទីតាំងយុទ្ធសាស្ដ្រមួយតភ្ជាប់កំពង់ផែសមុទ្រទឹកជ្រៅក្នុងខេត្តព្រះសីហនុ និងខ្សែផ្លូវដែកភាគខាងជើងភ្ជាប់ទៅព្រំដែនថៃ។
អត្ថបទ៖ វ៉ាត វិន

-
សន្តិសុខសង្គម១៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច