សេដ្ឋកិច្ច
ការនាំចេញរបស់ ជប៉ុន កើនឡើងលើសការរំពឹងទុក
ការនាំចេញរបស់ប្រទេសជប៉ុនបានកើនឡើងលើសពីការរំពឹងទុកនៅក្នុងខែមករា ដោយសារតែការនាំចេញរថយន្ត និងគ្រឿងបន្លាស់រថយន្ត និងតម្រូវការរបស់ចិននូវឧបករណ៍ផលិតបន្ទះឈីប បើទោះបីជាវិស័យរោងចក្រជប៉ុនកាន់តែអាក្រក់និងនាំឲ្យមានការធ្លាក់ចុះសេដ្ឋកិច្ចក៏ដោយ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNA នៅថ្ងៃទី២១ ខែកុម្ភៈនេះ ។
![](https://www.kampucheathmey.com/wp-content/uploads/2024/02/2235308.jpg)
យោងតាមទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុដែលចេញផ្សាយនៅថ្ងៃពុធនេះបានបង្ហាញថា ការនាំចេញរបស់ប្រទេសជប៉ុនបានកើនឡើង ១១.៩ ភាគរយនៅក្នុងខែមករា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ពោលលើសពីការរំពឹងទុក ៩.៥ ភាគរយ ខណៈការនាំចេញរហ័សអាចបន្ធូរបន្ថយក្ដីព្រួយបារម្ភមួយចំនួនអំពីការធ្លាក់ចុះសេដ្ឋកិច្ចបន្ថែមទៀត ។ ទន្ទឹមនឹងនេះដែរ ប្រាក់យ៉េនដែលកំពុងធ្លាក់ចុះ ទំនងជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកតម្លៃនៃការនាំចេញផងដែរ ។
ទោះជាយ៉ាងណាក៏ដោយ ទិន្នន័យធ្លាក់ចុះនាពេលថ្មីៗនេះបានធ្វើឲ្យមានការព្រួយបារម្ភថា ក្រុមហ៊ុនជប៉ុនអាចនឹងមានការស្ទាក់ស្ទើរក្នុងការបង្កើនប្រាក់ឈ្នួលឲ្យបានគ្រប់គ្រាន់ដើម្បីសម្រេចបាននូវអតិផរណានៅថេរ និងនៅទប់ទល់ភាពជាប់គាំងក្នុងបរិត្តផរណា ខណៈប្រទេសនេះបានធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចទាំងមិនបានរំពឹងទុកនៅក្នុងត្រីមាសទី ៤ ហើយបានបាត់បង់តំណែងជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីបីរបស់ពិភពលោកទៅឲ្យប្រទេសអាល្លឺម៉ង់ ។
គួរបញ្ជាក់ថា ចំណែកការនាំចូលរបស់ជប៉ុនបានធ្លាក់ចុះ ៩.៦ ភាគរយ ហើយបើធៀបនឹងការប៉ាន់ប្រមាណជាមធ្យមថយចុះ ៨.៤ ភាគរយ ខណៈតុល្យភាពពាណិជ្ជកម្មបានឈានដល់ឱនភាពចំនួន ១,៧៥៨ ពាន់ពាន់លានយ៉េនដែលស្មើនឹង១១,៧៣ ពាន់លានដុល្លារ ធៀបនឹងការប៉ាន់ប្រមាណជាមធ្យមសម្រាប់ឱនភាពចំនួន ១,៩២៦ ពាន់ពាន់លានយ៉េន ៕
![](https://www.kampucheathmey.com/wp-content/uploads/2024/02/np_file_233395.jpeg)
អត្ថបទ ៖ ប៊ុន សុភាព
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?