Connect with us

សេដ្ឋកិច្ច

អ្នកវិភាគ៖ កម្ពុជាគួរពង្រីកផលិតកម្មតម្រូវការក្នុងស្រុក ខណៈសេដ្ឋកិច្ចពិភពលោក​មិន​ប្រាកដ​ប្រជា

បានផុស

នៅ

លោក ចាន់ សុផល អ្នកវិភាគសេដ្ឋកិច្ចបានលើកឡើងនៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះថា ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ដែល​ធនាគារ ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ បានបញ្ចេញ​ឥណទាន​ច្រើន​ៗ​ (កំណើន​ឥណទាន​ប្រហែល​ ២០%​ ជារៀង​រាល់​ឆ្នាំ​)។

ការ​ណ៍​នេះ​គឺ​ជា​ចំណែក​មួយ​ដែល​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​មាន​កំណើន​ខ្ពស់​ជាច្រើន​ឆ្នាំ​។ ទន្ទឹម​នឹង​នេះ​ វា​ក៏​នាំឱ្យ​មាន​បំណុល​វ័ណ្ឌក​ដោយ​កូន​បំណុល​មួយ​ចំនួន​ និង​នាំឱ្យ​ទីផ្សារ​អចលនទ្រព្យ​កើន​ឡើង​ជ្រុល​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចាន់ សុផលបានឱ្យដឹងថា នៅ​ឆ្នាំ​ ២០២៣​ ដោយ​សារ​ពិភពលោក​ត្រូវ​​ការ​ទំនិញ​ និង​សេវា​ពី​កម្ពុជា​តិច​ជាង​មុន​ ចំណូល​របស់​សហគ្រាស ​និង​ពលរដ្ឋ​មួយ​ចំនួនក៏​បាន​​ថយចុះ​ ដែល​នាំ​ឱ្យ​មាន​​ការ​សង​បំណុល​យឺត​កាន់តែ​កើនឡើង​។ ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ឥណទាន​ ធនាគារ​ និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ បាន​រឹតត្បិត​ការ​បញ្ចេញ​ឥណទាន​ជាង​ឆ្នាំ​មុន​ៗ​។

ឥណទាន​វិស័យ​ឯកជននៅ​ឆ្នាំ​ ២០២៣​​ បាន​កើន​ត្រឹមប្រហែល​​ ៤% (កើន​ $1,871 លាន)​ មាន​ន័យ​ថាបើ​ធៀប​នឹង​ឆ្នាំ​មុនៗ​ គួរ​តែ​បញ្ចេញ​ប្រហែល​ $5,000 លានទៀត​ (បើកើន​ 15%​ ដូច​មុន​)។ ការ​ថមថយ​កំណើន​ឥណទាន​នេះ​គឺ​ជា​ចំណែក​មួយ​ ដែល​​ធ្វើ​ឱ្យ​ធុរកិច្ច​ និង​គ្រួសារ​មួយ​ចំនួន​កាន់​តែ​ជួប​ការ​លំបាក​ថែមទៀត​។ អ្នកវិភាគរូបនេះ ក៏ចោទជាសំនួរថា តើ​នៅ​ឆ្នាំ​ ២០២៤​ នេះ​ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ នឹង​ហ៊ាន​បញ្ចេញ​ឥណទាន​លើស​ច្រើន​ទៀត​ឬ​ទេ?

បើតាមលោក ចាន់ សុផល បើ​ធនាគារ​ហ៊ាន​បញ្ចេញ​ឥណទាន​ច្រើន​ ហើយយ​កូន​បំណុល​យក​ឥណទាន​ទៅ​ប្រកប​អាជីរកម្ម​ ឬ​​វិនិយោគ​បាន​ចំណេញ​ នោះ​គឺជា​ការ​រើប​ឡើង​វិញ​នូវ​កំណើន​សេដ្ចកិច្ច​របស់​ពួកគាត់​។

ប៉ុន្តែប្រសិនបើ​ធនាគារ​នៅ​តែ​ត្បិត​ត្បៀត​ការ​បញ្ចេញ​ឥណទាន​ ហើយ​ធុរកិច្ច​ និង​ពលរដ្ឋ​ខ្វះ​ទុន​ដើម្បី​ចាប់​យក​ឱកាស​ពិតៗ​ ដើម្បី​បង្កើន​ប្រាក់​ចំណូល​ វា​គឺជា​ការ​សោកស្ដាយ​ ឬ​ជា​ការ​បាត់បង់​ឱកាស​ឆាប់រើប​ឡើង​វិញ​។ ម្យ៉ាងទៀត ប្រសិន​បើ​ធនា​គារ​​ហ៊ាន​បញ្ចេញ​ឥណទាន​ច្រើន​ ក៏​ប៉ុន្តែ​ធុរកិច្ច​ និង​ពលរដ្ឋ​រកស៊ី​ខាត​ វា​គឺជា​វិបត្តិ​កាន់តែ​ធ្ងន់​។

អ្នកវិភាគសេដ្ឋកិច្ចរូបនេះ លើកឡើងថា ជា​គោលនយោបាយ​ ប្រសិនបើ​រដ្ឋ​ជឿជាក់​ថា​ កម្ពុជា​នឹង​មាន​ឱកាស​ល្អៗ​ច្រើនដើម្បី​ពង្រីក​សកម្មភាព​សេដ្ឋកិច្ច​​ រដ្ឋ​អាច​ធ្វើ​អន្តរាគមន៍​បាន​តាម​រយៈ​ការ​បង្កើន​​ចំណាយ​ដោយ​ខ្លួនឯង​ (ទោះបីជា​យ៉ាង​ណា​ កំណើន​ចំណាយ​រដ្ឋ​ អាច​ប្រហែល​ ១​ ភាគ​ ​១០​ នៃ​កំណើន​ឥណទាន​ឯកជន​ទេ)​ ឬ​ការ​លើក​ទឹកចិត្ត​ឱ្យ​វិស័យ​ឯកជនបង្កើន​ចំណាយ​ដោយ​ប្រើ​វិធី​សារពើពន្ធ​ ឬ​វីធី​គ្រប់​គ្រង​រូបិយវត្ថុ​ដោយ​ធនាគារ​ជាតិ​។

បើតាមលោក ចាន់ សុផល​ កម្ពុជា​គួរ​តែ​យកចិត្តទុកដាក់​ថែម​ទៀត​ នៅ​ក្នុង​ការ​ពង្រឹង​និង​ពង្រីក​ផលិតកម្ម​និង​សក្តានុពល​ ​ដែល​បម្រើ​ឱ្យ​តម្រូវការ​ក្នុង​ស្រុក​ ដែល​ជា​ការ​កសាង​គ្រឹះ​នៃ​ភាព​គ្រប់​គ្រាន់​ដោយ​ខ្លួនឯងផង​ និង​ភាព​ធន់ផង។

លោកអះអាងថា៖ «តម្រូវការ​ខាង​ក្រៅ​ពិត​ជា​ធំ​ជាង​មែន​ហើយ​ ហើយយើងត្រូវ​តែ​ចាប់​យក​ឱ្យ​បាន​ច្រើន។ ក៏ប៉ុន្តែ​ កត្តា​ខាង​ក្រៅ​ កាន់តែ​មាន​ភាព​មិន​ច្បាស់លាស់​ និង​ប្រែប្រួល​លឿន​។ នៅ​ពេល​ខាង​ក្រៅ​មាន​វិបត្តិ​ យើង​គួរ​តែ​អាច​រស់​បាន​ស្រួល​ដោយមូលដ្ឋាន​សេដ្ឋកិច្ច​​ខ្លួនឯង»​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៥ នាទី មុន

លោក Lavrov គំរាម អាមេរិក ថា រុស្ស៊ីគឺជាមហាអំណាចនុយក្លេអ៊ែរ

ព័ត៌មានជាតិ៣៨ នាទី មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

ជីវិតកម្សាន្ដ២ ម៉ោង មុន

គំនូរវិចិត្រករកូរ៉េឆ្នាំ១៩៧១ ដេញថ្លៃបានលុយសុទ្ធជាង ៥.៩លានដុល្លារ លើទឹកដី ហុងកុង

សន្តិសុខសង្គម២ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

សន្តិសុខសង្គម២ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

Sokha Hotels

ព័ត៌មានពេញនិយម