Connect with us

សេដ្ឋកិច្ច

អាមេរិក ជាប្រទេសទិញទំនិញច្រើនជាងគេបង្អស់ពី កម្ពុជា ក្នុងខែមករា មានតម្លៃជិត ៦៣០ លានដុល្លារ

បានផុស

នៅ

គិតត្រឹមដើមឆ្នាំ ២០២៤ នេះ សហរដ្ឋអាមេរិកជាប់ជាប្រទេសលំដាប់ឈានមុខគេក្នុងការបញ្ជាទិញទំនិញពីការនាំចេញរបស់កម្ពុជា ជាមួយនឹងការបញ្ជាទិញជិត ៦៣០ លានដុល្លារ ឬប្រហែល ១ ភាគ ៣ នៃការនាំចេញទំនិញសរុបរបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោក ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានម៉ាឡេស៊ី The Star កាលពីថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បានឲ្យដឹងថា ក្នុងខែមករា ឆ្នាំ២០២៤ នេះ ការនាំចេញរបស់ប្រទេសកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមានតម្លៃ ៦២៦.៨៣ លានដុល្លារ កើនឡើងចំនួន ១១.៤ ភាគរយពី ៥៦២.៤៥ លានដុល្លារក្នុងខែមករា ឆ្នាំ២០២៣ និងចំនួន ៣១.៩ ភាគរយនៃតម្លៃនាំចេញសរុបរបស់កម្ពុជា ដែលមានប្រមាណ ១.៩៦៧ ពាន់លានដុល្លារ ។

ចំណែកការនាំចូលទំនិញរបស់កម្ពុជាពីសហរដ្ឋអាមេរិកក្នុងខែដំបូងនៃឆ្នាំ ២០២៤ នេះ មានតម្លៃ ១៧.២៥ លានដុល្លារ ពោលថយចុះ ៨ ភាគរយ បើប្រៀបធៀបនឹងខែមករា ឆ្នាំ២០២៣ ស្របពេលដែលទំហំពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរឈានដល់ ៦៤៤.០៨ លានដុល្លារ កើនឡើង ១០.៨ ភាគរយ ។

worker making shoe in production line of footwear industry

ទន្ទឹមនោះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បានបញ្ជាក់ទៀតថា ទំនិញដែលកម្ពុជានាំចេញជាចម្បងទៅកាន់ទីផ្សារសហរដ្ឋអាមេរិកមានដូចជា សម្លៀកបំពាក់ ស្បែកជើង វ៉ាលិស ផ្ទាំងសូឡា កង់ និងផលិតផលកសិកម្ម ។ រីឯការ​នាំ​ចូលរបស់កម្ពុជាពីសំណាក់​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​របស់​ពិភពលោកនេះវិញ​រួម​មាន​ រថយន្ត គ្រឿង​ចក្រ និង​ឧបករណ៍​ពេទ្យជាដើម ។

គួរបញ្ជាក់ថា បច្ចុប្បន្នសហរដ្ឋអាមេរិកក៏ជាដៃគូពាណិជ្ជកម្មអន្តរជាតិធំជាងគេលំដាប់ទី ២ ផងដែររបស់កម្ពុជា ពោលមានចំនួន ១៩.៥៥ ភាគរយនៃពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា ដែលមានតម្លៃប្រមាណ ៤៦.៨៣ ពាន់លានដុល្លារកាលពីឆ្នាំ ២០២៣ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ ចម្លើយខ្លះៗពីស្ត្រី ថៃ ដែលសមត្ថកិច្ច កម្ពុជា ចាប់ខ្លួន សង្ស័យជាប់ពាក់ព័ន្ធ ករណីសម្លាប់ជនជាតិ តៃវ៉ាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៤ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

មីនតោន
សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២៣ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម