សេដ្ឋកិច្ច
ការនាំចេញបន្ទះឈីបរបស់ កូរ៉េខាងត្បូង នៅខែកុម្ភៈ កើនឡើងលើសការរំពឹងទុក
ទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូងបានបង្ហាញកាលពីពេលថ្មីៗនេះថា កំណើននៃការនាំចេញរបស់កូរ៉េខាងត្បូងនៅក្នុងខែកុម្ភៈមានការកើនឡើងលើសពីការព្យាករណ៍លើទីផ្សារ ដោយសារតែកំណើននៃតម្រូវការបន្ទះឈីប ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNA នៅថ្ងៃទី២ ខែមីនា ។
ការនាំចេញរបស់ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី ៤ របស់អាស៊ីនេះបានកើនឡើង ៤.៨ ភាគរយធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន ដល់ ៥២.៤១ ពាន់លានដុល្លារ ដោយលើសពីការរំពឹងទុក ១.៩ ភាគរយ បើទោះបីជាការដឹកជញ្ជូនទៅកាន់ប្រទេសជិតខាងចិនបានធ្លាក់ចុះ ២.៤ ភាគរយ ប៉ុន្តែទំនិញដែលដឹកទៅសហរដ្ឋអាមេរិកកើនឡើង ៩.០ ភាគរយ ខណៈការនាំចូលបានធ្លាក់ចុះ ១៣.១ ភាគរយ មកនៅត្រឹម ៤៨.១ ពាន់លានដុល្លារ ។
រដ្ឋាភិបាលកូរ៉េខាងត្បូងបានកែប្រែឲ្យមានថ្ងៃឈប់សម្រាកតិចជាងមុននៅក្នុងខែកុម្ភៈឆ្នាំនេះ ដែលជាហេតុធ្វើឲ្យមានការកើនឡើងនៃការនាំចេញជាងខែមករា ខណៈកំណើនការនាំចេញខែកុម្ភៈដែលកើតចេញពីការកែសម្រួលនៃថ្ងៃធ្វើការគឺមាន ១២.៥ ភាគរយដែលលឿនជាង ៥.៧ ភាគរយនៃខែមករា ។
គួរបញ្ជាក់ថា កំណើននៃការនាំចេញដ៏រឹងមាំ ដោយសារការកែសម្រួលថ្ងៃឈប់សម្រាក គឺជាការកើនឡើងនៃការលក់បន្ទះឈីប ៦៦.៧ ភាគរយ និងផលិតផលមានតម្លៃខ្ពស់ផ្សេងទៀត ហើយការស្ទុះងើបឡើងវិញក្នុងការលក់នៅក្រៅប្រទេសនៅឆ្នាំនេះ អាចជួយជំរុញកំណើនសេដ្ឋកិច្ចកូរ៉េខាងត្បូងទាំងមូល ៕
អត្ថបទ ៖ ប៊ុន សុភាព
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ