Connect with us

សេដ្ឋកិច្ច

កសិករលេចធ្លោម្នាក់ ប្រាប់វិធីដាំដំឡូងមីបានផលល្អ ដោយក្នុង ១ហិកតាទទួលបានចន្លោះពី៤​ទៅ​៥​ពាន់​ដុល្លារ

បានផុស

នៅ

ការផ្លាស់ប្តូររបៀបដាំដំឡូងមី ពីដាំបែបធ្មជាតិ មកដាំជារបៀបដំណក់ទឹកវិញ ដែលរបៀបផ្លាស់ប្តូរវិធីដាំនេះបានអនុវត្ត​ឡើងពីប្រជាកសិករម្នាក់នៅក្នុងស្រុកភ្នំព្រឹក ដែលបានចាប់ផ្តើមដំបូងគេក្នុងស្រុកភ្នំព្រឹក្រោយពីលោកកំពុងត្រូវបាន
ប្រមូលផលដំឡូងមីរបស់លោកលើទំហ៊ំដី២០ហិកតា ដែលលោកបានដាំតាមបែបធម្មជាតិកន្លងមក។

លោក ខ្លួត រិនដា ជាកសិករម្នាក់ដែលគេបានស្គាល់ថា ជាកសិករលេចធ្លោជាងគេក្នុងចំណោមកសិករនៅក្នុងស្រុកភ្នំព្រឹក នាពេលបច្ចុប្បន្ន ទាំងផ្នែកដំណាំ ទាំងផ្នែកចិញ្ចឹមសត្វ ហើយបច្ចុប្បន្នលោកកំពុងប្រមូលផលដំឡូងមី របស់លោក​លើ​ទំហ៊ំដី២០ហិកតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក រិន ដា បានឲ្យកម្ពុជាថ្មីដឹងថា ការផ្លាស់ប្តូរវិធីដាំដំឡូងមី ពីដាំតាមបែបធម្មជាតិ មកជាការដាំបែបដំណក់ទឹកថ្មីនេះ លោកគ្រោងដាំតាំងពីឆ្នាំមុន ប៉ុន្តែពេលនោះស្របពេលលោកដាក់ដាំ ក៏មានភ្លៀងធ្លាក់តែម្តង ហើយក៏ខកខានក្នុងការដាំតាមបែបដំណក់ទឹក់ទឹកថ្មីនេះតែម្តង។ លោកថា ឆ្នាំនេះលោកចាប់ផ្តើមដាំតាមបែបដំណក់ទឹកវិញ ហើយក៏ស្របពេលលោកបានឃើញខាងក្រសួងធនធានទឹកប្រកាសថា នឹងមានស្ថានភាពក្តៅខ្លាំងផង។

លោកបញ្ជាក់ថា ការដាំតាមបែបដំណក់ទឹកនេះ មិនមែនដូចការដាំ តាមបែបធម្មជាតិដោយផ្សងព្រេងនោះទេ គឺផលហុចបានទាំង១រយភាគរយ ហើយទិន្នផលបានកើនឡើងធ្វេដងពីការដាំតាមបែបធម្មជាតិ ខណៈការដាំតាមវិធីថ្មីនេះ
លោក​បានសិក្សាជាមួយអ្នកជំនាញកសិកម្មនៃប្រទេសថៃ មិនមែនលោកដាំចេះតែធ្វើឡើងតាមនឹកឃើញដាំដោយខ្វះជំនាញបច្ចេកទេសនោះទេ ដូចនេះហើយទើបលោកអះអាងថា ទិន្នផលនឹងហុចឲ្យបានកើនឡើងទ្វេដង១រយភាគរយ ទើបលោកដាំត្រឹម១០ហិកតាប៉ុណ្ណោះ ដោយលោកបានផ្លាស់ប្តូរទីតាំងផ្សេង មិនប្រើទីតាំងដាំមុនដែលបានដាំតាមបែបធម្មជាតិរាល់រដូវកាលនោះទេ ព្រោះរបៀបដតាមបែបដំណក់ទឹកនេះត្រូវការដីដែលមានស្ថានភាពទួលខ្ពស់រាបស្មើល្អ មិនចោទ មិនខ្ពស់ពេក មិនទំនាបពេក ងាយស្រួលក្នុងការប្រើដំណក់ទឹក។

កសិកររូបនេះបន្តថា ការដាំតាមបែបដំណក់ទឹកនេះ វាធ្វើឲ្យយើងចំណេញពេលថែទាំច្រើន បើទោះបីជំហ៊ានដំបូងយើងត្រូវចំណាយច្រើនបន្តិចទៅលើសម្ភារៈ ប៉ុន្តែក៏វាបានហុចផលបានច្រើនទៅតាមពូជដំឡូងផង ដោយលោកអះអាងថា វិធីនេះកសិករអាចទទួលបានចន្លោះពី៤ដល់៥ពាន់ដុល្លារលើទំហ៊ំដី១ហិកតា ខណះលោកថា ដំឡូងមីនឹងមានទីផ្សារល្អលើសឆ្នាំនេះ ស្របតាមទិន្នផលមានគុណភាពល្អតាមស្តង់ដាផង។ លោកបន្តថា វិធីដាំតាមបែបដំណក់ទឹកនេះ លោកក៏បានណែនាំដល់មិត្តភ័ក្តិរបស់លោកបានដាំផងដែរ ក្នុងការដាំដំណាលគ្នានេះ បើទោះបីការចំណាយដំបូងវាច្រើនបន្តិចក្តី ហើយក៏មិនសូវចំណាយទឹកច្រើនពេកដែរ ក្នុងនោះយើងអាចប្រើប្រាស់ជីបំប៉នមើម តាមទុយោបានដោយងាយមិនពិបាកដើរស្រោចតាមគល់ដំឡូងនោះទេ។

កសិកររូបនេះបន្ថែមថា វិធីនេះមើមដំឡូងឆាប់ធំ ហើយផ្ទុកផ្សៅច្រើន ទិន្នផលក៏ខ្ពស់ដោយឥតផ្សងព្រេងឡើយ គឺកសិករទទួលផល១រយភាគរយ ប្រើប្រាស់បានយូរឆ្នាំ ងាយនឹងដោះបន្ទុកគ្រួសារបានយ៉ាងប្រសើនៅក្នុងអំឡុងពេលខាងមុខ ។លោក រិនដា បន្តថា នៅប្រទេសថៃ កសិករដែលដាំដោយប្រើវិធីខាងលើនេះ គេទទួលបានជោគជ័យខ្លាំងណាស់ផ្នែកសេដ្ឋកិច្ចគ្រួសាររបស់ពួកគេ ទើបលោកសម្រេចចិត្តអនុវត្តតាមរយៈបច្ចេកទេសដែលលោកបានរៀនសូត្រពីប្រទេសថៃ លោកចង់ឲ្យកសិករខ្មែរយើង មានសេដ្ឋកិច្ចគ្រួសារល្អ លើវិស័យកសិកម្មឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ តែលោកថាឲ្យមានការតស៊ូ និងអត់ធ្មត់ដូចគ្រួសារលោក ទើបផលវាហុចឲ្យដោយមិននឹកស្មានដល់នៅថ្ងៃខាងមុខ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៤ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

ការស្រាវជ្រាវនៅឧទ្យានជាតិ​វីរៈជ័យ ប្រទះ​រកឃើញ​ឈ្លូសយក្ស ប្រភេទសត្វ​ជិតផុតពូជនៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម