Connect with us

សេដ្ឋកិច្ច

ខែកុម្ភៈ រក​ចំណូលបាន​​​ជាង ៥ លានដុល្លារ ពីភ្ញៀវទេសចរ​ទិញប័ណ្ណ​ចូលទស្សនារមណីយដ្ឋាន​អង្គរ​

បានផុស

នៅ

នៅ​ក្នុង​ខែ​កុម្ភៈ​ ​ឆ្នាំ​២០២៤ គ្រឹះស្ថាន​​អង្គរ​​ទទួល​បាន​ចំណូល​ពី​ការ​លក់​ប័ណ្ណ​ចូល​ទស្សនា​អង្គរ​ដល់​ភ្ញៀវ​ទេសចរ​បរទេស​សរុប​ជាង ៥​ លាន​ដុល្លារ​អាមេរិក​ ​មាន​ការ​កើន​ឡើង ៥៣.២៥% ​បើធៀប​ទៅ​នឹង​រយៈពេលដូចគ្នា នៅក្នុងខែ​កុម្ភៈ ឆ្នាំ​២០២៣។​ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ​ កាល​ពី​ថ្ងៃ​ទី​០១ ខែ​មីនា​ ឆ្នាំ​២០២៤ កន្លង​ទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ​​បាន​គូស​បញ្ជាក់​ថា កំណើនភ្ញៀវទេសចរបរទេស ដែលចូលមកទស្សនាក្នុងរមណីយដ្ឋានអង្គរចាប់ផ្តើមងើបឡើងវិញគួរឲ្យគត់សម្គាល់ ជាងឆ្នាំ២០២៣ បើយោងទៅតាមស្ថិតិជាក់ស្តែងនៃការលក់សំបុត្រេ។ ជាក់ស្តែង នៅ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ២០២៤ គ្រឹះស្ថាន​អង្គរ អាច​​លក់​ប័ណ្ណ​ចូល​ទស្សនា​អង្គរ​ជួនដល់​​ភ្ញៀវ​ទេសចរ​​​បរទេសបានជាង ១២ ម៉ឺននាក់ (១២០ ៣១៨ នាក់) ដែលចំនួននេះកើន​ឡើង ៥១.៣១% បើ​ធៀប​ទៅ​នឹង​ខែ​កុម្ភៈ ឆ្នាំ​២០២៣។ ក្នុង​នោះ ចំណូល​ដែល​បាន​ពី​ការ​លក់​ប័ណ្ណ​គិត​ជា​ទឹក​ប្រាក់​មាន​ចំនួន​ជាង ៥ ​លាន​ដុល្លារ​ (៥ ៧៣៦ ៦២១​ដុល្លារ​) កើន​ ៥៣.២៥% បើ​ប្រៀប​ធៀប​ទៅ​នឹង​ខែ​កុម្ភៈ ​កាល​ពី​ឆ្នាំ​២០២៣។

សរុប​រយៈពេលពីរខែ​ពី​ខែមករា ដល់កុម្ភៈ ឆ្នាំ​២០២៤ ​ភ្ញៀវ​ទេសចរ​បរទេស​ជាង ២៣​ម៉ឺន​នាក់​ (២៣៥ ៨៥០​នាក់) បាន​ទិញប័ណ្ណ​ចូលទស្សនារមនីយដ្ឋាន​អង្គរ​កើន​ឡើង​ ៥០.២៧%​ បើធៀប​ទៅ​នឹង​រយៈពេល ២ខែ ដូចគ្នាកាលពីឆ្នាំ​២០២៣ ជាមួយ​ចំណូល​ទទួ​ល​បាន​ជាង ១១​ លាន​ដុល្លារ​អាមេរិក ​​( ១១ ២៣៤ ៦៧៥ ដុល្លារ) បើ​ធៀប​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០២៣ មាន​ការ​កើន​ឡើង ៥២,០៩%៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម