Connect with us

ព័ត៌មានជាតិ

ការ​ដាំ​ដុះ​បន្លែបង្ការ​ត្រូវ​រូតរះ​ដាំ​ពី​ដើមដៃតាម​តម្រូវការ​ទីផ្សារ​ទើប​លក់បាន​ចំណេញ​មិន​ខាតបង់​

បានផុស

នៅ

​លោក ពេជ្រ ស្រឿ​ន ជា​ប្រជាកសិករ​ម្នាក់ កំពុង​ប្រមូល​ផល​ពោត​ក្នុង​ចម្ការ លើ​ខ្នង​កោះ​តាម​មាត់ ទន្លេ ក្នុងភូមិ​កោះក្របី​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​ខេត្តកំពង់ឆ្នាំង​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែកុម្ភៈ​ ឆ្នាំ​២០២១នេះ​បាន​ឲ្យ​ដឹងថា នៅក្នុង​ឆ្នាំនេះ​ លោក​បាន​ដាំពោត​លើ​ផ្ទៃដី​ចម្ការ​ចំនួន ៣ សិន​ដែល​មក​ដល់​ពេលនេះ​កំពុង​ប្រមូល​ផល​ហើយ ដែល​ក្នុង​មួយ​សិន​អាច​ប្រមូល​ផល​បាន​ពី៥ទៅ៦ស្លឹក​។ ប៉ុន្តែ​សព្វថ្ងៃនេះ​តម្លៃ​ពោត​នៅក្នុង​ទីផ្សារ​ចុះថោក​ខ្លាំងណាស់​គឺ​ក្នុង​មួយ​ផ្លូន ៥២​ផ្លែ គិត​ទាំង​ក្បាច់លក់​បោះ​ដុំ​បាន​ថ្លៃ​ពី១៦០០០ ទៅ ១៨០០០ រៀល​តែប៉ុណ្ណោះ ។ តែ​គ្រាន់បើ​ជាង​ឆ្នាំទៅ ដែល​ក្នុង​មួយ​ផ្លូន​លក់​បានតែ​ថ្លៃ​ពី ១២០ ០០​រៀល ទៅ​១៤០០០​រៀល​ប៉ុណ្ណោះ។ ដូច្នេះ​បើ​ប្រៀបធៀប​ទៅនឹង​ការចំណាយ​វិញ គឺ​ត្រូវ​ចាយ​លើ​ការភ្ជួរ​រាស់ ការបូមទឹក​ស្រោចស្រពការ​បាញ់​ថ្នាំ​និង​ដាក់​ជី​ផង​នោះ​គឺ​មិនបាន​ចំ​ណេញ​នោះទេ​។ គ្រាន់តែ​ទប់ទល់​ដូចនេះ ឆ្នាំក្រោយ​ប្រហែល​ជា​គាត់​មិនបាន​ដាំ​ដំណាំ​ពោត​នេះ​ទៀត​ទេ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក​ក្រៅពី​ដំណាំ​ពោត​គាត់​ក៏បាន​ដាំ​ម្ទេស​ប្លោក​ចំនួន​៣​សិន​ផងដែរ ដែល​សព្វថ្ងៃនេះ​ម្ទេស ប្លោក​មាន តម្លៃ​ខ្ពស់​គួរសម​ដែរ​គឺ​ក្នុង​មួយ​គីឡូ​ពី២៨០០ ទៅ ៣០០០ រៀល។​ ចំណែកស្ត្រី​ឈ្មោះ សំ ច្រឹប ជា​ភរិយា​បុរស​ម្ចាស់​ចម្ការពោត​ខាង លើ​បានឱ្យដឹង​ដែរ​ថា ការលក់​ផ្លែ​ពោត​បោះ​ឱ្យ​ម៉ូយ មាន​តម្លៃថោក​ប៉ុន្តែ​បើ​គេ​យកទៅលក់​រាយ​វិញ​គឺ​មួយ​ផ្លូន​បាន​តម្លៃ ២ ម៉ឺន​រៀល ។ ចំណែក​អ្នក​យកទៅ​ស្ងោរ​លក់​ឬ​អាំង​លក់​វិញ ក្នុង​ពោត​មួយ​ផ្លែ​គេ​អាច​លក់បាន​ពី ១០០០ ទៅ ១៥ ០០ រៀល គឺ​បាន​ចំណេញ​ជាង​អ្នក​ខំ​ដាំពោត ។​

កសិករ​ទាំងពីរ​នាក់​ប្ដី​ប្រពន្ធ​ខាងលើ​ជា​អ្នក​ដាំពោត​និង​ដាំ​ម្ទេស​ប្លោក​ក៏​សូម​អំពាវនាវ​ផងដែរ​ដល់​ប្រ​មុខ​រាជរដ្ឋាភិបាល​និង​ស្ថាប័ន​ពាក់ព័ន្ធ​មេត្តាជួយ​ទប់ស្កាត់​បន្លែបង្ការ​ផ្សេងៗ​ដែល​នាំចូល​ពី​ប្រទេស​ជិតខាង ។ នឹង​ប្រសិន បើ​ទប់ស្កាត់បាន​នោះ​គឺ​ប្រជាកសិករ​នៅក្នុង​ស្រុក​ពិតជា​សប្បាយ​រីករាយ​ណាស់ គឺ​លក់ដូរ​កសិផល​របស់​ពួកខ្លួន​បាន​តម្លៃ​គួរសម​ដែរ​អាច​នឹង​ជួយ​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​បាន​យ៉ាង​ល្អ​ប្រសើរ ។​

ទាក់ទង​នឹង​សំណូមពរ​របស់​កសិក​រ​ខាងលើនេះ លោក ងិន ហ៊ុន ប្រ ធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់​ឆ្នាំង​កន្លងមក​ក៏​ធ្លាប់​លើកឡើងថា​ធម្មតា​ទេ​ទីផ្សារសេរី កាលណា​បន្លែបង្ការ​សំបូរ​គឺ​វា​ចុះថោក​ហើយ តែបើ​ការដាំដុះ​ពី​ដើមដៃ​ពិតជា​បាន​ថ្លៃ​ខ្ពស់។ ដូចនេះ​ប្រជាកសិករ​យើង​គួរតែ​ជ្រើសរើស​រក​ដំណាំ​ណា​ដែលមាន​តម្លៃ​ល្អ​នៅក្នុង​ទីផ្សារ​ទៅតាម​ពេលវេលា​និង​ទៅតាម​តម្រូវការទើប​ការដាំដុះ​បន្លែបង្ការ​នឹង​ទទួលបាន​ផលចំណេញ​មិន​ខាតបង់ ៕

​អត្ថបទ ៖ ឈៀង ថា​រិ​ទ្ធ

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ នាទី មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានជាតិ៣៥ នាទី មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៦០ នាទី មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ជីវិតកម្សាន្ដ១ ម៉ោង មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ព័ត៌មានជាតិ១ ម៉ោង មុន

មន្រ្តី​ជំនាញ​សាធារណការ​​ឆ្លើយតប​បញ្ជាក់ ផ្លូវខូច​បង្កើត​ចង្ហូរ​រលក​នៅ​​​រង្វង់មូលព្រះថោង​នាងនាគ

ចរាចរណ៍២១ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ២ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

ព័ត៌មានជាតិ៦០ នាទី មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម